ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ជាគ្រូបង្រៀនបានដាច់ចិត្តចង.កធ្វើអត្តឃាតខ្លួនឯងចោលប្រពន្ធ និងកូន ដោយពុំដឹងពីមូលហេតុ បានបង្កការភ្ញាក់ផ្អើលទាំងព្រឹក ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅភូមិអូរអង្រេ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។
ជនរងគ្រោះឈ្មោះ ណុប អាត ភេទប្រុស អាយុ៣២ឆ្នាំ ចំណែកប្រពន្ធឈ្មោះ ស៊ាន សុភាព អាយុ២៣ឆ្នាំ មានកូនប្រុស២នាក់ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
យោងតាមសម្តីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា ប្តីរបស់ខ្លួនមានមុខរបរជាគ្រូបង្រៀនថ្នាក់ទី៣នៅសាលាបឋមសិក្សា ហ៊ុន សែន អូរអង្រេ ហើយរូបគាត់ធ្លាប់កើតជំងឺសរសៃប្រសាទ តែបានព្យាបាលជារួចរាល់ហើយ។ តែមុនថ្ងៃកើតហេតុនៅល្ងាចថ្ងៃទី៣០ មីនា រូបនាង និងប្តីបានបបួលគ្នាទៅលេងផ្ទះម្តាយរហូតដល់ម៉ោង៩យប់ ទើបវិលត្រឡប់មកផ្ទះវិញ រួចក៏នាំគ្នា ព្រមទាំងកូនៗចូលដំណេកអស់ទៅ ស្រាប់តែព្រឹកឡើងឃើញប្តីចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកខាងក្រោយផ្ទះស្លាប់បាត់បង់ជីវិតទៅហើយ ទើបរាយការណ៍ដល់សមត្ថកិច្ច។
ប៉ូលិសស្រុកអន្លង់វែងបានឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានរាយការណ៍ប៉ូលិសក៏បានចុះទៅពិនិត្យ និងធ្វើកោសល្យវច្ច័យឃើញថា ជនរងគ្រោះមុនពេលដាក់ចិត្តចង.ក គឺពិតមានវិប្បត្តិអ្វីមួយហើយនៅក្នុងខ្លួន គ្រាន់តែមិនឱ្យនរណាម្នាក់បានដឹង ៕
ចែករំលែកព័តមាននេះ