ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរគមនាគមន៍​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទូរគមនាគមន៍​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​ទិស​ដៅ​ឆ្នាំ​២០១៧ ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ និង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ខិតខំ​របស់​ទូរគមនាគមន៍​កម្ពុជា​។ ពិធី​នេះ

រាជធានី​ភ្នំពេញ ៖ ទូរគមនាគមន៍​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​ទិស​ដៅ​ឆ្នាំ​២០១៧ ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ និង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ខិតខំ​របស់​ទូរគមនាគមន៍​កម្ពុជា​។ ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣១ មីនា ដោយ​មានការ​អ​ញ្ចើ​ញ​ចូលរួម​ជា​កិត្តិយស​ពី​លោក ត្រាំ អ៊ី​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

លោក ត្រាំ អ៊ី​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​ថ្ងៃនេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​អបអរសាទរ និង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​អំពី​លទ្ធផល​ដែល​ទូរគមនាគមន៍​កម្ពុជា​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៦​កន្លង​មក លើស​ពី​នេះ គឺជា​ឱកាស​សម្រាប់​ទាំងអស់​គ្នា​ពិនិត្យ វិភាគ វាយតម្លៃ​ឱ្យ​ស៊ីជម្រៅ និង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ពិនិត្យ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​និ​យោ​ជិ​ក​ទាំងអស់​គ្នា ក៏​ដូច​ជា​បញ្ហា​ប្រឈម និង​កា​លុ​វត្ត​ភាព ដើម្បី​ដាក់​ចេញ​នូវ​ទស្សនៈវិស័យ និង​វិធាន​ការណ៍​ឱ្យ​បាន​សម​ស្រប សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​២០១៧ និង​បណ្តា​ឆ្នាំ​ខាង​មុខ​ក្នុង​ការ​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​ជោគជ័យ​ថ្មី​ៗ​បន្ថែម​ទៀត ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា  ទូរគមនាគមន៍​កម្ពុជា ត្រូវ​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី និង​មានការ​ជួយ​ជ្រោមជ្រែង​ពី​ក្រសួង អាណាព្យាបាល និង​ផ្នែក​ពាក់ព័ន្ធ ដើម្បី​ជម្នះ​នូវ​រាល់​ឧបសគ្គ និង​បញ្ហា​ប្រឈម​នានា​ជា​ច្រើន ទើប​ទទួល​បាន​លទ្ធផល​ល្អ​ដូច​ថ្ងៃនេះ​។ ការ​សម្រេច​បាន​នូវ​គោលដៅ និង​ចក្ខុវិស័យ​ស៊ីជម្រៅ គឺ​ពិតជា​បាន​មក​ពី​ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​ចូលរួម​ចំណែក​របស់​ដៃគូ​អភិវឌ្ឍ​វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​នានា​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា «​ក្នុង​នាម​ជា​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ និង​ចូលរួម​វិភាគទាន​ដ៏​ថ្លៃថ្លា​ក្នុង​ការ​លើកកម្ពស់ និង​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍ ក៏​ដូច​ជា​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ​ដែល​បាន​កើតឡើង​ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​កន្លង​មក​»៕