ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមស្ងើច​សរសើរ! ស្ត្រី៥៣ឆ្នាំម្នាក់​អាចរត់​ពីបិសាច​​តណ្ហា​​​នេះ

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ នគរបាល​បាន​ចាប់ខ្លួន បុរស​ម្នាក់ ខណៈ​ផឹកស្រា​ស្រវឹង​ប៉ង​ចាប់រំលោភស្ត្រី​ចំណាស់​ម្នាក់​នៅ​ក្នុងផ្ទះ តែ​ស្ត្រី​ចំណាស់​រូប​នេះ​ដឹងខ្លួន​ក៏​រត់គេច និង​ស្រែក​ឱ្យ​អ្នក​ជិតខាង​ជួយ​ទាន់​ពេលវេលា លុះ​ក្រោយមក​ទើប​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល ។

ខេត្ត​ប៉ៃលិន ៖ នគរបាល​បាន​ចាប់ខ្លួនបុរស​ម្នាក់ ខណៈ​ផឹកស្រា​ស្រវឹង​ប៉ង​ចាប់រំលោភស្ត្រី​ចំណាស់​ម្នាក់​នៅ​ក្នុងផ្ទះ តែ​ស្ត្រី​ចំណាស់​រូប​នេះ​ដឹងខ្លួន​ក៏​រត់គេច និង​ស្រែក​ឱ្យ​អ្នក​ជិតខាង​ជួយ​ទាន់​ពេលវេលា លុះ​ក្រោយមក​ទើប​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល ។

ករណី​ផឹកស្រា​ស្រវឹង​ហើយ​ប៉ង​រំលោភ​សេពសន្ថវៈ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤៦​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែមីនា នៅ​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនជាប់ចោទ​ឈ្មោះ ស សាន្ត អាយុ​៣៦​ឆ្នាំ ជា​កសិករ ចំណែក​ស្ត្រី​ចំណាស់​ដែល​ដាក់​ពាក្យបណ្តឹង  អាយុ​៥៣​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ឃុំ​ខាងលើ ។

ប្រភព​ព័ត៌មាន​បន្ត​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឱ្យ​លោកវរសេ​នីយ៍ទោ អេ​ង ភាវ នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដឹកនាំ​កម្លាំង​ចុះ​សហការជាមួយ​នគរបាល​ស្រុក​សាលា​ក្រៅ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​ត្រង់ ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស សាន្ត ។

ជនជាប់ចោទ​បាន​សារភាព​ថា រូបគេ​មិន​បាន​ប៉ង​ចាប់រំលោភ​ស្ត្រី​ចំណាស់​នោះ​ទេ ដោយពេល​នោះ​ស្រវឹងស្រា​ដើរទៅ​ក្បែរ​គាត់ ហើយ​ប្រឡែង​លេង​ជាមួយ​ក្មេង​ៗ ស្រាប់តែ​ដួល​ទៅ​លើ​គាត់​ដែល​ឈរ​នៅ​ក្បែរ​នោះ ទើប​ក្រោយមក​គាត់​ក៏​ដាក់​ពាក្យបណ្តឹង​ឱ្យ​នគរបាល​ចាប់​ឃាត់ខ្លួន​រូបគេ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ស្រវឹងស្រា​បង្ក​បញ្ហា​ដល់​អ្នក​ដទៃ​មិនមែន​ជា​រឿង​មួយ​ល្អ​នោះ​ទេ ។ ឯការ​ពាក់ព័ន្ធ​នឹង​ករណី​នេះ នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ៕