ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្តសញ្ញាណ​សព​ស្ត្រី​ដែល​អណ្តែត​មក​ទើ​លើ​ច្រាំង​ទន្លេបាសាក់​ហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាកសព​របស់​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​បាន​ស្លា.ប់​បាត់បង់​ជីវិត​ច្រើន​ថ្ងៃ​មក​ហើយ​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​មក​ទើ​នៅ​មាត់ច្រាំង​ទន្លេ កាលពី​៥​ថ្ងៃមុន​នោះ

រាជធានី​ភ្នំពេញ ៖ សាកសព​របស់​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ច្រើន​ថ្ងៃ​មក​ហើយ​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​មក​ទើ​នៅ​មាត់ច្រាំង​ទន្លេ កាលពី​៥​ថ្ងៃមុន​នោះ​ពេល​នេះ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយដោយ​សារ​តែ​ប្អូនប្រុស​-​ស្រី​របស់​ជន​រង​គ្រោះ​ចំនួន​ពីរ​នាក់​បាន​មក​សុំ​លិខិត​មរណៈភាព​ពី​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧ ។

ស្ត្រី​ម្នាក់​ឈ្មោះ ឆាយ ស្រូ​យ អាយុ​៤០​ឆ្នាំ  និង​បុរស​ម្នាក់​ឈ្មោះ ឆាយ ហៃ អាយុ​៤៥​ឆ្នាំ មានស្រុក​កំនើត​នៅ​ភូមិ​សា​ឡូង ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជាក ខេត្តព្រៃវែង ដែល​អះអាង​ថា ជា​ប្អូន​របស់​ជន​រង​គ្រោះ​នោះ​បាន​រៀបរាប់​ប្រាប់​ថា បងស្រី​របស់​គាត់​មានឈ្មោះ ឡេ​ខ សុខ​នាង អាយុ​៤៧​ឆ្នាំ មាន​ប្តី​ឈ្មោះ សាំង ច​ន្ធូ អាយុ​ជាង​៥០​ឆ្នាំ មានកូន​ប្រុស​-​ស្រី​ចំនួន​៣​នាក់​នៅ​ក្នុង​បន្ទុក​ស្នាក់​នៅផ្ទះ​លេខ​៤៩៦ ផ្លូវលំ ភូមិ​ទ្រា ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​សា​ឡូង ឃុំ​ក្តឿង​រាយ ស្រុក​ក​ញ្ជា​ច ខេត្តព្រៃវែង ។ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ កន្លង​មក​នេះ​បងស្រី​របស់​គាត់​បាន​បាត់​ចេញពីផ្ទះ​ដោយសារ​តែ​មាន​វិបត្តិ​ក្នុង​គ្រួសារ​ដោយសារ​តែ​ប្តី​របស់​គាត់​លួច​មាន​ប្រពន្ធចុង និង​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​រូប​គាត់​នោះ បាត់​ដំណឹង​សូន្យឈឹង ដោយ​មិន​មាន​​អ្នក​ណា​ម្នាក់​បានដឹង​ថា គាត់​ទៅ​ទីណា​ឡើយ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​ទី​២៥ ខែ​មិ​នា ឆ្នាំ​២០១៧ ពួក​គាត់​ជា​ប្អូន​ៗ​នៅ​ឯ​ស្រុក​កំណើត​ក៏​បាន​ឭ​ដំណឹង​តាម​រយៈ​ការ​សែត​ថា មាន​សាកសព​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​អណ្តែត​ទឹក​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​ភា្ល​ម​នោះ​រូប​ពួក​គាត់​ជា​ប្អូន​ៗ​មិន​បាន​ឡើង​ពី​ស្រុក​មក​មើល​ទេ ដោយ​ប្រាប់​ឱ្យ​ក្មួយ​ប្រុស​ម្នាក់​ដែល​កូនប្រុស​របស់​បងស្រី​គាត់​ទៅ​មើល​តែ​ដោយសារ​តែ​សាក​សព​មាន​សភាព​ហើយ​ស្អុយ និង​មើល​មុខ​លែង​ស្គាល់​ទៅ​ហើយ​នោះ​គេ​ក៏​បាន​ប្រាប់​ទៅ​ឪពុក​របស់​គេ និង​ពួក​គាត់​ថា សាកសព​នោះ​មិនមែន​ជា​ម្តាយ​របស់​គេ​ទេ ។ 

ដោយ​ឆ្លងកាត់​តាម​ការ​ស្រាវជ្រាវ​នេះ​ដែរ​កម្លាំង​នគរបាល​ជំនាញ​កោសល្យ​វិ​ច្ច័​យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ពិនិត្យ​ទៅ​លើ​ស្នាម​មេដៃ​សាកសព និង​ស្នាម​មេដៃ​នៅ​លើ​អត្តសញ្ញាណប័ណ្ណ​របស់​សាកសព​នោះ​ទៅ​ឃើញ​ថា គឺ​ពិតជា​ស្នាម​មេដៃរ​តែ​មួយ និង​គាត់​ចំណាំ​សម្លៀក​បំពាក់​របស់​បងស្រី​គាត់​នោះ​ទើប​ដឹង​ថា ពិតជា​បងស្រី​របស់​ពួក​គាត់​ពិត​ប្រក​ដ​មែន ៕