ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់កម្ម​សម្លា.ប់​ប្តី​សមត្ថកិច្ច​សង្ស័យ​ប្រពន្ធ​ជា​អ្នក​សម្លា.ប់

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ មាន​ករណី​មួយ​បាន​កើតឡើង​នៅ​ក្នុងភូមិ​តា​ភ្លើន សង្កាត់​កាចា​ញ ក្រុង​បាន​លុង​ខេត្តរតនគិរី បង្ក​ចេញពី​អំពើ​ហិ.ង្សា​រវាង​ប្តី​នឹង​ប្រពន្ធ​

ខេត្តរតនគិរី ៖ មាន​ករណី​មួយ​បាន​កើតឡើង​នៅ​ក្នុងភូមិ​តា​ភ្លើន សង្កាត់​កាចា​ញ ក្រុង​បាន​លុង​ខេត្តរតនគិរី បង្ក​ចេញពី​អំពើ​ហិង្សា​រវាង​ប្តី​នឹង​ប្រពន្ធ​បណ្តាល​ឱ្យ​ប្តី​ស្លាប់​ដោយ​រង​គ្រោះ​នឹង​កាំបិត​ចុង​ស្រូ​ច ឯ​ប្រពន្ធ​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ធ្វើការ​ឃាត់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំ​ដូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ហេតុការណ៍​នេះ​មានការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​៣០ ខែមីនា ឆ្នាំ​២០១៧ ។ 

តាម​ប្រភព​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា អំពើរ​ឃាតកម្ម​នោះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៩​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧ រវាង​ជំ​លោះ​រវាង​ប្តី​នឹង​ប្រពន្ធ ។ ជន​រង​គ្រោះ​ត្រូវជា​ប្តី​ឈ្មោះ យ៉ុ​ន ប៊ុ​ន​ថា ជនជាតិ​ខ្មែរ អាយុ​៤២​ឆ្នាំ គ្រូបង្រៀន​សាលា​បឋម​សិក្សារ​បុរី​កម្មករ​៤​កាចា​ញ ។ ជន​ស​ង្ស​យ័​ត្រូវជា​ប្រពន្ធ​ឈ្មោះ ស្មាច់ ណា​ង​កិៈ ហៅ​ស្មាច់​មុំ ជនជាតិ​គ្រឹ​ង​(​ជនជាតិភាគតិច​) អាយុ​២២​ឆ្នាំ ។ 

បើ​តាម​ប្រភព​ពី​អ្នក​ជិតខាង​បានឱ្យ​ដឹង​ថា គ្រួសារ​ប្តី​ប្រពន្ធ​នេះ​តែង​មាន​ជំ​លោះ​ញឹកញាប់​ផ្តើម​ចេញពី​ប្តី​ប្រច័ណ្ឌ​ប្រពន្ធ ប៉ុន្តែ​ជំ​លោះ​រាល់ដង​មិន​ដែល​មាន​ប្រើ​កាំបិត ឬ​ដំបង​នោះ​ទេ​ទើបតែ​ពេល​នេះ​មានកាំបិត​មក​ប្រើ​ហើយ​តាម​ការ​បង្ហើប​ថា ប្តី​យក​កាំបិត​ជន្លរ​ប្រុង​អា​.​ក​ប្រពន្ធ​តែ​ត្រូវ ប្រតាយប្រតប់​ធ្វើ​ឱ្យ​កាំបិត​របូត​ពី​ដៃ​ប្តី​ក៏​ត្រូវ​ដួល​អុកគូទ​លើ​តែ​ម្តង ៕