កូនយកដែកកេះដុតពូកដេកក្នុងបន្ទប់ផ្អើលរត់ជាន់ជើងគ្នាទាំងយប់
ខេត្តព្រៃវែង ៖ ព្រោះតែការធ្វេសប្រហែសរបស់ឪពុកម្ដាយធ្វើឲ្យកូនតូចរបស់ខ្លួនយកដែកកេះអុជពូកក្នុងបន្ទប់ដេកបណ្ដាលឲ្យឆេះផ្ទះ និងទ្រព្យសម្បត្តិអស់ជាង១.០០០ដុល្លារ
ខេត្តព្រៃវែង ៖ ព្រោះតែការធ្វេសប្រហែសរបស់ឪពុកម្ដាយធ្វើឲ្យកូនតូចរបស់ខ្លួនយកដែកកេះអុជពូកក្នុងបន្ទប់ដេកបណ្ដាលឲ្យឆេះផ្ទះ និងទ្រព្យសម្បត្តិអស់ជាង១.០០០ដុល្លារ
ខេត្តព្រៃវែង ៖ ព្រោះតែការធ្វេសប្រហែសរបស់ឪពុកម្ដាយធ្វើឲ្យកូនតូចរបស់ខ្លួនយកដែកកេះអុជពូកក្នុងបន្ទប់ដេកបណ្ដាលឲ្យឆេះផ្ទះ និងទ្រព្យសម្បត្តិអស់ជាង១.០០០ដុល្លារ ។ ហេតុការណ៍នេះគឺបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ឈ្មោះ ទូច សាន ភេទប្រុស អាយុ៣៥ឆ្នាំ ជាអាជីវករលក់ម៉ូតូនៅផ្សារស្វាយអន្ទរដែលស្ថិតក្នុងភូមិ ពោធិចិន្ដាំ ឃុំ ស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
តាមប្រភពពីលោកអធិការស្រុកស្វាយអន្ទរបានឲ្យដឹងថា ករណីអគ្គីភ័យនេះសមត្ថកិច្ចបានជួយអន្តរាគមន៍ដោយប្រើរថយន្តបាញ់ទឹកពន្លត់ចំនួន២គ្រឿងទើបមិនបណ្ដាលឲ្យឆេះឆ្លងទៅផ្ទះដ៏ទៃ និងខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនតូចក្នុងនោះខូចខាតទូដាក់សម្ភារចំនួន១ សំលៀកបំពាក់ និងសម្ភារមួយចំនួនទៀតដែលសរុបជាទឹកប្រាក់ប្រហែល១.០០០ដុល្លារ ។
លោកអធិការបានឲ្យដឹងទៀតថា ករណីខាងលើនេះគឺមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយហើយមូលហេតុដែលបណ្ដាលឲ្យភ្លើងឆាបឆេះផ្ទះបែបនេះគឺនៅមុនពេលកើតហេតុកូនម្ចាស់ផ្ទះលេងដែកកេះក្នុងបន្ទប់ដេកឡៅតឿដែលមានពូកក្រណាត់ខោអាវបណ្ដាលឲ្យឆេះពូកឆ្លងមកឆេះទ្រព្យសម្បត្តិដូចខាងលើ ៕
ចែករំលែកព័តមាននេះ