រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ចប់ម៉ោងធ្វើការអស់កម្លាំងពេកបានទៅផឹកស្រាកំដៅសាច់ត្រឡប់មកវិញហូបបាយរួចមានអាការខ្យល់គដួលសន្លប់រឹងថ្គាមទូរស័ព្ទប្រាប់ថៅកែតែមិនអើពើ ហើយទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់រដ្ឋ និងឯកជនរាប់ម៉ោងមិនឃើញទៅដឹងទៀតធ្វើឲ្យប្រជាពលរដ្ឋផ្ទុះកំហឹងកាលពីវេលាម៉ោង៦និង៣០យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅជាប់របងកងទ័ពឆត្រយោង៩១១ ក្នុងការ៉ាស់លាងរថយន្ត និងម៉ូតូយីហោ ចាន់ រិទ្ធ នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលខ្យល់គមានឈ្មោះ មាស អន អាយុ៥៧ឆ្នាំ ជាកម្មករលាងរថយន្ត និងម៉ូតូស្នាក់នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិធំសង្កាត់ ពញាពន់ ខណ្ឌព្រែកព្នៅ ។
ប្រភពព័ត៌មានពីកម្មករធ្វើការជាមួយគ្នាបាននិយាយថា ជារៀងរាល់ថ្ងៃជនរងគ្រោះជាកម្មករលាងរថយន្ត និងម៉ូតូនៅពេលចប់ការងារូបគាត់តែងតែទៅហូបស្រាថ្នាំនៅតៀមស្រាជិតការ៉ាស់ខាងលើដោយហូបចំនួនមួយពែងថ្លៃ៥០០រៀលដើម្បីកំដៅសាច់ និងបំបាត់ការឈឺចុកចាប់ក្នុងខ្លួនហើយបន្ទាប់មកគាត់បានហូបបាយជាធម្មតា ។ លុះនៅពេលបូបបាយហើយលោកអ៊ុំខាងលើមានអាការធីងធោងហើយដួលបាត់មាត់បាត់.ករឹងថ្គាម ភ្លាមៗនោះកម្មករព្រមទាំងប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានមកជួយមើលពេញការ៉ាស់ ។
ប្រភពបានបន្តទៀតថា ពេលជនរងគ្រោះដួលសន្លប់ហើយបានទាក់ទងទៅថៅកែការ៉ាស់ហើយដោយថៅកែនិយាយថា ខ្យល់គងាប់ៗទៅហើយបើអាម៉េចអាម៉ាឱ្យអូសចេញពីការ៉ាស់របស់គាត់កុំឱ្យមានបញ្ហាដល់គាត់ ។ កម្មករដែលរស់នៅជាមួយថៅកែដោយឮសូសំដីនិយាយគ្មានទទួលខុសត្រូវអញ្ចឹងអស់សង្ឃឹមយ៉ាងខ្លាំង ដោយគិតថា ខ្លួននិងជនរងគ្រោះរស់នៅដូចតែគ្នាបើឈឺស្កាត់គឺមិនអើពើឡើយ ។
ប្រភពពីកម្មកររស់នៅជាមួយថៅកែបានលួចនិយាយថា កាលពីប៉ុន្មានខែមុនកម្មករលាងរថយន្តមានគ្នាប្រមាណជិត១០នាក់ក្នុងម្នាក់ៗតំលៃប្រាក់ឈ្នួលក្នុងមួយខែបាន៨០ដុល្លារក្នុងមួយខែ ហើយប្រមាណជាងមួយខែមកហើយកម្មករបានរត់ចោលអស់នៅសល់តែ៣នាក់ទាំងជនរងគ្រោះ កម្មករបានបន្តទៀតថា បើនិយាយពីកាហូបចុកវិញមិនបានគ្រប់គ្រាន់ឡើយសូម្បីតែចានឆ្នាំងក៏មិនទុកនៅការ៉ាស់ដែរដោយយកទៅផ្ទះអស់ហើយកម្មករ២នាក់ខាងលើពួកគាត់នឹងសុំឈប់ហើយព្រោះថៅកែគ្មានការទទួលកាខុសត្រូវដូច្នេះ ៕
ចែករំលែកព័តមាននេះ