ម្តាយនិងកូនមកស្រែកមុខហាងផ្អើលទាំងយប់ ព្រោះតែ…
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជាបុគ្គលិកអនាម័យនៅក្នុងហាងមីហិរ Seoul ដែលគេស្គាល់ថា ជាមីហិរ៧យ៉ាង បានមកស្រែកឡូឡានៅមុខហាង ដើម្បីសុំថៅកែបើកប្រាក់ខែ ក៏ត្រូវ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជាបុគ្គលិកអនាម័យនៅក្នុងហាងមីហិរ Seoul ដែលគេស្គាល់ថា ជាមីហិរ៧យ៉ាង បានមកស្រែកឡូឡានៅមុខហាង ដើម្បីសុំថៅកែបើកប្រាក់ខែ ក៏ត្រូវ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជាបុគ្គលិកអនាម័យនៅក្នុងហាងមីហិរ Seoul ដែលគេស្គាល់ថា ជាមីហិរ៧យ៉ាង បានមកស្រែកឡូឡានៅមុខហាង ដើម្បីសុំថៅកែបើកប្រាក់ខែ ក៏ត្រូវម្ចាស់ហាងប្តឹងសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍ទឹកល្អក់២ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៦៥ កែងផ្លូវ១៦០ នៅចំណុចហាងមីហិរ Seoul ដែលគេភាគច្រើនស្គាល់ថា ជាហាងមីហិរ៧យ៉ាង ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
តាមសម្ដីរបស់ស្ត្រីជាបុគ្គលិកអនាម័យឈ្មោះ សៀង សំអាត អាយុ៤៤ឆ្នាំ ស្នាក់នៅទល់មុខមន្ទីរពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានកូនស្រីធ្វើការជាមួយឈ្មោះ ស៊ី ថាត់ អាយុ១៥ឆ្នាំ ស្នាក់នៅជាមួយគ្នា បានឱ្យដឹងថា គាត់បានចូលទៅធ្វើការនៅក្នុងហាងខាងលើតាំងពីថ្ងៃទី១១ មីនា រហូតដល់ថ្ងៃទី២៧ មីនា ២០១៧ ក្រោយមកដោយសារតែថៅកែចោទប្រកាន់ថា គាត់ជាអ្នកលួចលុយបុគ្គលិកនៅក្នុងហាងចំនួន60$ ទើបគាត់ខឹងក៏សុំឈប់ ។ នៅយប់កើតហេតុគាត់បានមកឈរនៅមុខហាង ដើម្បីសុំថៅកែបើកលុយចំនួនថ្ងៃដែលគាត់ធ្វើការសរុបរយៈពេល១៧ថ្ងៃ ក៏ត្រូវថៅកែស្រីប្តឹងសមត្ថកិច្ច ហើយចោទប្រកាន់ថា គាត់មកស្រែកឡូឡាទៅវិញ។
បើសម្ដីរបស់ថៅកែស្រីបានឱ្យដឹងថា មុនពេលកើតហេតុមានបុគ្គលិកស្រីម្នាក់បានចូលទៅក្នុងបន្ទប់ទឹក ហើយគាត់បានបាត់លុយក្នុងកាបូបចំនួន60$ ។ បន្ទាប់មកបុគ្គលិកបានមកប្តឹងគាត់ លុះពេលគាត់ឆែកកាមេរ៉ាសុវត្ថិភាពឃើញស្ត្រីខាងលើដើរចូល ខណៈពេលបុគ្គលិករបស់គាត់បាត់លុយ អញ្ចឹងហើយទើបហៅស្ត្រីរូបនោះមកសួរនាំនៅក្នុងបន្ទប់ តែបែរជាគាត់ខឹងថា ចោទប្រកាន់គាត់ជាអ្នកលួច មិនត្រឹមតែប៉ុណ្ណោះទេ ស្ត្រីនោះបានហែកបុងដែលគាត់ធ្វើការចោលទៀត ។ ថៅកែស្រីបន្តទៀត នៅយប់កើតហេតុ ស្ត្រីនោះ និងកូនស្រីបាននាំគ្នាមកបើកប្រាក់ខែ ដោយមិនបានសុំបើកស្ងាត់ៗទេ គឺមកអុកឡុក និងស្រែកឡូឡានៅមុខហាងដែលភ្ញៀវកំពុងតែអង្គុយញ៉ាំអាហារ ទើបគាត់ប្តឹងសមត្ថកិច្ចឱ្យចុះមកឃាត់តែម្តង។
ក្រោយពេលកើតហេតុលោកមេប៉ុស្តិ៍ទឹកល្អក់២ បានសម្របសម្រួលជាមួយខាងថៅកែស្រីម្ចាស់ហាង ដោយខាងគាត់ព្រមគុណលុយប្រាក់ខែ និងកាត់កងថ្លៃជំពាក់អស់នៅសល់41$ ឲ្យទៅស្ត្រីនោះ ចំណែកឯកូនស្រីគាត់វិញបានចំនួន28$ ដើម្បីបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ