ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ បាន​ចាកចោល​ផ្ទះ​ទៅ​រកស៊ី​នៅ​ស្រុក​ថៃ

7 ឆ្នាំ មុន

ខេត្តកំពត ៖ ប្រ​ជា​ពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត ជា​ច្រើន​នាក់ និង​ជា​ច្រើន​គ្រួសារ

ខេត្តកំពត ៖ ប្រ​ជា​ពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត​ ​ជា​ច្រើន​នាក់ និង​ជា​ច្រើន​គ្រួសារ បាន​ចាក​ចេញពីផ្ទះ​សម្បែង​របស់​ខ្លួន​ទៅ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ​។ អ៊ំ​ប្រុស នួន សិត អាយុ​៧៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​ទទឹង បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ទទឹង​ជា​ច្រើន​គ្រួ​សារបាន​ចាក​ចេញពីផ្ទះ​សម្បែង​ទៅ​រក​ការងារ​ធ្វើ​នៅ​ស្រុក​ថៃ អ៊ំ​ប្រុស នួន សិត និយាយ​ថា ការ​ចាក​ចេញពីផ្ទះ​នេះ ពួក​គាត់​មិន​មានការ​ងារ​រក​ចំណូល​បាន​ប្រាក់​ទេ ហើយ​ជីវភាព​ក្នុង​គ្រួសារ​ខ្សត់ខ្សោយ​ផង​។​

អ៊ំ​ស្រី ជា ណាត អាយុ​៥៧​ឆ្នាំ បាន​និយាយ​ថា ភូមិ​ព្រៃ​ទទឹង​មានបុណ្យ​មានការ​គឺ​មិន​មាន​មនុស្ស​ចូលរួម​ទេ ដោយសារ​តែ​អ្នក​ភូមិ​ចេញ​ចាកចោល​ផ្ទះ​អស់ហើយ​។ ស្ត្រី​ជា​អ្នក​ភូមិ​ម្នាក់​ទៀត​បាន​និយាយ​ថា​ផ្ទះ​បី​គ្រួសារ​នេះ គេ​ឲ្យ​គាត់​ជា​អ្នក​ចាំតែ​ម្នាក់ឯង​ទេ ព្រោះ​ម្ចាស់ផ្ទះ​បាន​ទៅ​រក​ការ​នៅ​ស្រុក​ថៃ​អស់​ទៅ​ហើយ​។ រីឯ​លោក មូល ខុន ប្រធាន​ភូមិ​ព្រៃ​ទទឹង បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ទទឹង​មាន​ជាង​១០០​គ្រួសារ តែ​គ្រួសា​ជាង​ង​១០​គ្រួសារ បាន​ចាកចេញ​ចោលផ្ទះ និង​ជាង​១០០​នាក់​ទៀត​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​រក​ការងារ​ធ្វើ​។

នេះ​គ្រាន់តែ​ភូមិតូច​មួយ​ប៉ុណ្ណោះ​មាន​ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ បាន​ចោលផ្ទះ និង​ចំនួន​មនុស្ស​ជាង​១០០​នាក់ ក៏​បាន​ចេញ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​ដែរ ចុះ​ទម្រាំ​ទូ​ទាំង​ឃុំ​អាច​មាន​ចំនួន​ច្រើន​ជាង​នេះ​ទៅ​ទៀត​៕