ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាងដែរ ! ដើម្បី​បំបាត់​សៅហ្មង​ត្រូវ​អោប​…

7 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា កូនស្រី​ម្ចាស់​គោ​ម្នាក់ បាន​បង្កើត​សេវាកម្ម​អោប​គោ ដើម្បី​បំបាត់​ភាព​សៅហ្មង​ក្នុង​ចិន្តា​ទៅ​ដល់​មនុស្ស​ទូទៅ​។

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា កូនស្រី​ម្ចាស់​គោ​ម្នាក់ បាន​បង្កើត​សេវាកម្ម​អោប​គោ ដើម្បី​បំបាត់​ភាព​សៅហ្មង​ក្នុង​ចិន្តា​ទៅ​ដល់​មនុស្ស​ទូទៅ​។

កាលពី​៣​ឆ្នាំ​មុន ឪពុក​របស់​នាង Sibylle Zwygart បាន​សម្រេចចិត្ត​លក់​គោ​បី​ក្បាល​ចោល ព្រោះតែ​វា​ជា​គោ​ដែល​មិន​អាច​យក​ទៅ​បន្ត​ពូជ​បាន​ទៀត​។ តែ​នាង​បាន​ជំទាស់​នឹង​ឪពុក​នាង ដោយ​ហ៊ាន​អះអាង​ថា ខ្លួន​នឹង​ចិញ្ចឹម​ពួក​វា ទោះបីជា​វា​មិនមែន​ជា​គោ​មាន​ប្រយោជន៍​សម្រាប់​ការ​បង្កាត់​ពូជ​ក៏​ដោយ​។

នាង​បាន​គិត​ចេញ​ជា​វិធី​រក​លុយ​មក​ចិញ្ចឹម​គោ​ទាំង​បី​ក្បាល​របស់​នាង  ដោយ​ផ្តល់​សេវា​ឲ្យ​មហាជន​មក​អោប​គោ​ក្នុង​គោលបំណង​បំបាត់​ស្ត្រេ​ស ។ តែ​នាង​មិន​ទទួល​បាន​អតិថិជន​ច្រើន​ទេ​កាលពី​ឆ្នាំ​មុន ព្រោះ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ពី​ប្រយោជន៍​នៃ​ការ​អោប​គោ​។

ក្នុង​ការ​អោប​គោ​ម្តង មាន​តម្លៃ​៥០​ដុល្លារ ដែល​វា​ជា​តម្លៃ​សមរម្យ​បំផុត​សម្រាប់​ប្រជាជន​ស្វី​ស​។ នាង​នឹង​ផ្តល់​ការ​ពន្យល់​ស្តី​ពី​ព័ត៌មាន​ខ្លះ​ទាក់ទង​ទៅ​នឹង​សត្វ​គោ​ទៅ​ដល់​អតិថិជន​។ រាល់​ការ​អោប​គោ​ម្តង គឺ​ចំណាយពេល​២​ម៉ោង​។

តែ​លោក Mario Becker ដែល​ជា​អ្នកជំនាញ​ខាង​សត្វ​បាន​និយាយ​ជំទាស់​ថា សត្វ​គោ​មិនមែន​ជា​សត្វ​សម្រាប់​អោប​នោះ​ទេ​។ វា​អាច​ប្រែប្រួល​អារម្មណ៍​គ្រប់ពេល​។ យើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​នឹង​វា​ឲ្យ​មែនទែន​។ តែ​ប្រសិនបើ​គេ​បង្វឹក​វា​រួច​ហើយ​នោះ​មិន​អី​ទេ​៕