ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ទាក់​ម៉ូយ​ប្លែក​ៗ សូ​ម្បី​តែ​ហាង​កាហ្វេ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ហាង​កាហ្វេ Bikini Beans Expresso គឺជា​ហាង​កាហ្វេ​មួយ​ដែល​មាន​សាខា​នៅ Arizona និង Washington ហើយ​ជួល​សុទ្ធតែ​ស្រី​ស្អាត​ស្លៀក​

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ហាង​កាហ្វេ Bikini Beans Expresso គឺជា​ហាង​កាហ្វេ​មួយ​ដែល​មាន​សាខា​នៅ Arizona និង Washington ហើយ​ជួល​សុទ្ធតែ​ស្រី​ស្អាត​ស្លៀក​ប៊ី​គី​នី​មក​ធ្វើ​ជា​អ្នក​លើក​កាហ្វេ​។ ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​ប្រុស​ៗ​ក្តៅ​សាច់​គ្រប់​គ្នា​។

ដោយសារ​តែ​ចំណុច​ពិសេស​ប្លែក​ខុស​គេ​របស់​ហាង​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ជា​ច្រើន​ចូល​មក​ផឹក​កាហ្វេ​ដោយ​រីករាយ ហើយ​បាន​ឲ្យ​ពិន្ទុ​ពេញ​ទៅ​លើ​សេវាកម្ម​ដ៏​ពិសេស​របស់​ហាង​។ នៅ​លើ​បណ្តាញ​សង្គម វា​បាន​ទាក់ទាញ​អ្នកគាំទ្រ​មិន​តិច​ទេ ព្រមទាំង​មតិ​រិះគន់​ជា​ច្រើន​ផង​ដែរ​។

គេ​ចាត់​ទុក​ថា ការ​ឲ្យ​បុគ្គលិក​ស្លៀកពាក់​បែប​នេះ គឺជា​ការ​ទម្លាក់​តម្លៃ​ស្ត្រី ។ តែ​ចំពោះ​ម្ចាស់​ហាង​វិញ គាត់​គិត​ថា វា​ជា​ការ​ផ្តល់​សិទ្ធិ​ដល់​ស្ត្រី​ក្នុង​ការ​ស្លៀកពាក់​នូវ​អ្វី​ដែល​ពួក​គេ​យល់​ថា វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្លៀកពាក់ ហើយ​អាច​បញ្ចេញ​សាច់​ដ៏​ស្រស់​ស្អាត​របស់​ពួក​គេ​បាន​។ គេ​អាច​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​អ្វី​ៗ​គ្រប់​បែប​យ៉ាង សូ​ម្បី​តែ​ការ​ស្លៀកពាក់​។

ទោះបីជា​មានការ​បកស្រាយ​ពី​សំណាក់​ម្ចាស់​ហាង​ក៏​ដោយ ក៏​នៅ​តែ​មាន​មតិ​រិះគន់​ស្តី​អំពី​ភាព​សិច​ស៊ី​របស់​ហាង​។ គេ​យល់​ថា វា​ពិតជា​មាន​ផល​អាក្រក់​ខ្លាំង​ចំពោះ​ក្មេង​ៗ​ដែល​មិន​ទាន់​គ្រប់​អាយុ​នៅ​ពេល​ឃើញ​មនុស្ស​ស្រី​ស្លៀក​ប៊ី​គី​នី​បែប​នេះ​៕