ខំសំងំកៀនទ្វារចាំឱកាសល្អ ចុងក្រោយ…
ខេត្តកណ្តាល ៖ យុវជនម្នាក់មានទាំងដំបង មានទាំងកូនកន្សែងពោះគោ បានលួចចូលតាមទ្វារក្រោយឡើងសំដៅទៅចូលក្នុងបន្ទប់ជនរងគ្រោះ រួចពូនសំងំរង់ចាំជនរងគ្រោះនៅកៀនទ្វារ ពេលជនរងគ្រោះចូលទៅ
ខេត្តកណ្តាល ៖ យុវជនម្នាក់មានទាំងដំបង មានទាំងកូនកន្សែងពោះគោ បានលួចចូលតាមទ្វារក្រោយឡើងសំដៅទៅចូលក្នុងបន្ទប់ជនរងគ្រោះ រួចពូនសំងំរង់ចាំជនរងគ្រោះនៅកៀនទ្វារ ពេលជនរងគ្រោះចូលទៅ
ខេត្តកណ្ដាល ៖ យុវជនម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន បន្ទាប់ពីបានលួចចូលក្នុងបន្ទប់នារីម្នាក់សម្ងំចាំចាប់រំលោភ ដោយប្រើកន្សែងខ្ទប់មាត់ និងវាយ តែត្រូវនាងរើបំរះ និងស្រែកហៅម្ដាយឱ្យជួយទាន់ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៩ ខែមីនា នៅក្នុងបន្ទប់ផ្ទះជនរងគ្រោះ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ យឹម សុភ័ក្ត្រ ហៅចេក ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស។ ចំណែកនារីរងគ្រោះអាយុ១៧ឆ្នាំ ស្នាក់នៅភូមិ-ឃុំជាមួយគ្នា មុខរបរសិស្ស ។ ពេលឃាត់ខ្លួននគរបាលចាប់យកវត្ថុតាងដូចជា ច្រវ៉ាក់១ខ្សែប្រវែង៩០សង់ទីម៉ែត្រ ដំបងឬស្សី១ប្រវែង ៥៥សង់ទីម៉ែត្រ និងកូនកន្សែងពោះគោពណ៌ផ្ទៃមេឃ១ ។
នគរបាលបានឱ្យដឹងបន្ថែមថា នៅពេលកើតហេតុ ពេលដែលនារីរងគ្រោះ ត្រឡប់មកពីរៀនវិញ ម្តាយបានប្រាប់ឲ្យឡើងទៅផ្លាស់សម្លៀកបំពាក់នៅក្នុងបន្ទប់ជាន់លើ ដើម្បីប្រញាប់មកជួយលក់អីវ៉ាន់វិញ ពេលជនរងគ្រោះឡើងទៅដល់បន្ទប់ដេករបស់ខ្លួន ស្រាប់តែជនសង្ស័យដែលបានចូលទៅសំងំចាំនៅកៀនទ្វារ ក៏បានស្ទុះមកដោយយកកន្សែងពោះគោខ្ទប់មាត់មិនឲ្យស្រែក ភ្លាមនារីរងគ្រោះក៏បានរើបំរះ ហើយស្រែកឲ្យម្តាយនៅជាន់ក្រោមឱ្យជួយ។ ភ្លាមៗនោះ ជនសង្ស័យបានចាប់ច្របាច់.ក និងយកដំបងឬស្សីវាយក្បាលនារីរងគ្រោះពីរទៅបីដំបង ហើយកៀក.កនាងជាប់ តែម្តាយនារីរងគ្រោះពេលឮសំឡេងកូនស្រែកក៏ឡើងទៅជួយកូន និងបានស្រែកហៅអ្នកជិតខាងជួយចាប់ជនសង្ស័យ និងរាយការណ៍ជូនសមត្ថកិច្ចចុះជួយអន្តរាគមន៍តែម្តង។
ចំណែកជនសង្ស័យបានឆ្លើយដោះសារថា ខ្លួនពិតជាបានលួចចូលផ្ទះជនរងគ្រោះតាមទ្វារក្រោយឡើងសំដៅទៅចូលក្នុងបន្ទប់របស់នាងពិតប្រាកដមែន ។ គោលបំណងទៅសួរនាំជនរងគ្រោះរឿងដែលមិត្តភក្តិរបស់នាងដេញវាយខ្លួនកាលពីថ្ងៃមុន។ ប៉ុន្តែពេលខ្លួនចូលទៅដល់ក្នុងបន្ទប់ក៏ឈរចាំនៅកៀនទ្វារ ពេលជនរងគ្រោះចូលទៅឃើញខ្លួនក៏ស្រែកហៅម្តាយនាង ទើបខ្លួនយកកន្សែងខ្ទប់មាត់មិនឲ្យស្រែក ពេលនោះនាងខាំដៃខ្លួន ទើបខ្លួនយកដំបងឬស្សីវាយក្បាលតែម្តងទៅ ហើយក៏ត្រូវម្តាយនាងចាប់បានប្រគល់ជូនសមត្ថកិច្ច ។ ចំពោះរឿងគ្រឿងញៀនវិញ ខ្លួនធ្លាប់ប្រើប្រាស់រយ:ពេលប្រហែល១ឆ្នាំមកហើយ យូៗប្រើម្តង។
សូមបញ្ជាក់ថា ជនរងគ្រោះ និងជនសង្ស័យនៅផ្ទះជាប់គ្នា ហើយម្តាយរបស់ជនរងគ្រោះ និងម្តាយរបស់ជនសង្ស័យមិនសូវនិយាយរកគ្នាទេ ដោយអន់ចិត្តរឿងជម្លោះព្រំដីពីមុនមក។ ជនសង្ស័យត្រូវបាននគរបាលក្រុងតាខ្មៅ កសាងសំណុំរឿងបញ្ជូនចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ