រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី៣០ មីនា នេះ ស្ថិតនៅចំណុចមុខអគារទី៩ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា មានក្រុមសហគមន៍បុរីកីឡាចំនួន២០នាក់ ដឹកនាំដោយលោកភួន វិរ:សុខ, អ្នកស្រីសុខ ស្រីអូន នាំគ្នាជួបជុំធ្វើពិធីសែនព្រេន ដាក់បណ្តាសសាដល់ក្រុមហ៊ុន ផានអ៊ីម៉ិច ដែលបានឃុបឃិតជាមួយអាជ្ញាធរឈូសឆាយកម្ទេចផ្ទះ និងទ្រព្យសម្បត្តិរបស់ពួកគាត់ ។
ប្រភពឱ្យដឹងទៀតថា ក្រោយពេលធ្វើពិធីសែនព្រេនចប់នៅវេលាម៉ោង០៩ និង១០នាទីព្រឹកថ្ងៃដដែល ក្រុមសហគមន៍បុរីកីឡា ក៏បានបន្តនាំគ្នាទៅដាក់ញត្តិនៅសាលារាជធានីភ្នំពេញ ។
ចែករំលែកព័តមាននេះ