ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ភ្លៀង ឮ​សំឡេង​ផ្ទុះ ផ្អើល​ពលរដ្ឋ​ចេញពី​មក​មើលឃើញ​អណ្ដាតភ្លើង​ឆេះ​សន្ធោសន្ធៅ

1 ឆ្នាំ មុន
  • ភ្នំពេញ

ង្គោល​ភ្លើង​មួយ​កន្លែង​បាន​ឆ្លង​ចរន្ត​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ផ្អើល​អស់​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​បា.ញ់​ទឹក​ពន្លត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បង្គោល​ភ្លើង​មួយ​កន្លែង​បាន​ឆ្លង​ចរន្ត​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ផ្អើល​អស់​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២២ នៅ​ចំណុច​ជិត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​លើ ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ លុះ​ពេល​មេឃ​រាំងភ្លៀង​បាន​បន្តិច ក៏​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​ចេញពី​បង្គោល​ភ្លើង​មួយ​កន្លែង​បង្ក​អោយ​មានការ​ឆាបឆេះ​ខ្សែភ្លើង និង​ខ្សែ​អុ​ប​ទិ​ក​ឡើង​សន្ធោសន្ធៅ​តែ​ម្តង ហើយ​ភ្លាម​ៗ​នោះ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​បាន​ភ្ញាក់​ពី​ដំណេក ហើយ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​អស់​ជា​ច្រើន​បំពង់ តែ​ភ្លើង​នៅ​តែ​មិន​រលត់ គឺ​ចេះ​តែ​ឆេះ​រាលដាល​ទៅ​ៗ ធ្វើ​អោយ​ពួក​គាត់​ទប់ស្កាត់​លែង​បាន ហើយ​ណាមួយ​ពួក​គាត់​ភ័យ​ខ្លាច​ឆ្លង​ចរន្ត​ភ្លើង​ផង​ដែរ ទើប​រាយការណ៍​ជូន​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​សុំ​ជំនួយ​រថយន្ដ​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ចេញ​អន្តរាគមន៍​មួយ​គ្រឿង និង​បាន​ទាក់ទង​ទៅ​ខាង​ជំនាញ​អគ្គិសនី​អោយ​ផ្តាច់​ចរន្ត​ភ្លើង ទើប​ធ្វើការ​បាញ់​ទឹក​ពន្លត់ លុះ​រហូត​ដល់​ម៉ោង​៥​និង​១០​យប់​ថ្ងៃ ទើប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​ជា​ស្ថាពរ​។

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​នេះ​ដែរ សមត្ថកិច្ច​ក៏​បានអោយ​ដឹង​ថា អគ្គិភ័យ​ខាងលើ​នេះ មិន​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​រង​របួស​អ្វី​ដែរ គឺ​គ្រាន់តែ​ខូចខាត​ខ្សែភ្លើង ខ្សែ​អុ​ប​ទិ​ក និង​ប្រអប់​ភ្លើង​អស់​មួយ​ចំនួន​ធំ​តែ​ប៉ុណ្ណោះ​។

ចំពោះ​ករណី​ខាងលើ​នេះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ មេ​តា្ត​ជួយ​ពិនិត្យ​មើល​រឿង​ខ្សែភ្លើង និង​ខ្សែ​អុ​ប​ទិ​ក ដែល​រញ៉េរញ៉ៃ​អូស​កាត់​គងលើគ្នា ដែល​ជាដើម ចម​បង្ក​អោយ​បញ្ហា​កើតឡើង ហើយ​មិនដឹង​ថា ឆេះ​ចេញពី​ខ្សែភ្លើង ឬ​ឆេះ​ចេញពី​ខ្សែ​អុ​ប​ទិ​ក​នោះ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ