ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ផ្តន្ទាទោស​ចោរឆក់​វ័យក្មេង​ម្នាក់ដាក់​គុក​១០​ឆ្នាំ ពាក់ព័ន្ធ​មរណភាព​ជន​រង​គ្រោះ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​វ័យក្មេងម្នាក់ ​ជា​ចោរឆក់​កាបូប​ ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​វ័យក្មេងម្នាក់ ​ជា​ចោរឆក់​កាបូប​ ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស បណ្តាល​ឲ្យ​មរណភាព​ដល់​ជន​រង​គ្រោះ ។

ជនជាប់ចោទ​មានឈ្មោះ ជុំ សុខ​បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

សូម​រម្លឹក​ឡើង​វិញ លោក​វរសេនីយ៍ឯក ម៉​ន វុ​ធី អធិការដ្ឋាន​នគរបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បានឲ្យ​ដឹ​ថា បន្ទាប់​ពី​មាន​ករណី​ជនសង្ស័យ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បណ្ដាល​ឲ្យស្ដ្រី​ម្នាក់​ដួល​ស្លា.ប់​បាត់បង់​ជីវិត​ពេល​ដឹក​ដល់​មន្ទីរពេទ្យ សមត្ថកិច្ច​បាន​តាម​ស្រាវជ្រាវ​រក​ជនសង្ស័យ លុះដល់​យប់​ថ្ងៃ​ទី២៨ ឈាន​ចូល​ថ្ងៃ​ទី២៩ ខែមក​រា ឆ្នាំ​២០២២ វេលា​ម៉ោង​០១និង៤០​នាទី រំលង​អា​ធ្រា​ត្រ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជុំ សុខ​បញ្ញា ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ​។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២២ ក៏​មាន​ករណី​ឆក់​កាបូប​មួយ​បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នៅ​ក្នុង​ហេតុ​ការ​នោះ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ឈ្មោះ អ៊ុ​ក កន្និកា ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រង​របួសធ្ងន់ និង​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

ក្រោយ​ពី​ឃាត់ខ្លួន សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បានកសាង​សំណុំរឿង​ជនសង្ស័យ​វ័យក្មេង​ម្នាក់​ដូច​មានឈ្មោះ​ខាងលើ​នេះ បញ្ជូន​ទៅ​តុលាការ ទើប​មានការ​ឃុំខ្លួន​ជនសង្ស័យ​ចាប់ពី​ពេល​នោះ​មក រហូត​ដល់​ថ្ងៃ​បើក​សវនាការ និង​កាត់ទោស​សម្រេច​ឲ្យ​ជន​ជាប់ ចោទ​ជាប់គុក​១០​ឆ្នាំ ពាក់​ពន្ធ​មរណភាព​ជន​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ