ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វី​លី​ពី​ន​ប្រកាស​ចំនួន​អត្ត​ពលិកម​ក​ស៊ី​ហ្គេ​ម ២០២៣ នៅ​កម្ពុជា មុនគេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ហ្វី​លី​ពី​ន (POC) លោក Abraham «Bambol»

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ហ្វី​លី​ពី​ន (POC) លោក Abraham «Bambol» Tolentino បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​មុន​ថា ប្រទេស​ហ្វី​លី​ពី​ន នឹង​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន ៨១៤ នាក់ មក​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ ២០២៣ នៅ​កម្ពុជា​។

អត្ត​ព​លិ​ក​ចំនួន ៨១៤ នាក់ ដែល​មក​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ ២០២៣ នេះ នឹង​ចូលរួម​គ្រប់​ប្រភេទ​កីឡា​ទាំង ៣៨ នៅ​កម្ពុជា ។ លោក Tolentino បាន​និយាយ​បន្ទាប់​ពី​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ (NSAs) របស់ SEAG-bound National Sports Association (NSAs) ក្នុង​ទីក្រុង Pasay ថា «​នេះ​ជា​ក្រុម​ប្រយុទ្ធ ហើយ​គោលដៅ​គឺ​ដើម្បី​បញ្ជូន​ក្រុម​ដែល​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ ឆ្នាំ២០២១ (​លើក​មក​ឆ្នាំ​២០២២) នៅ​ប្រទេស​វៀតណាម កាលពី​ខែឧសភា ហ្វី​លី​ពី​ន បាន​បញ្ជូន​អត្ត​ព​លិ​ក ៦៥៦ នាក់ ប្រកួត​លើ ៣៨ ប្រភេទ​កីឡា ហើយ​បញ្ចប់​ទៅ​ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​រួម​លេខ​រៀង​ទី ៤ ទទួល​បាន​មេដាយ​សរុប ២២៦គ្រឿង ក្នុង​នោះ​មេដាយមាស ៥២ គ្រឿង​, មេដាយប្រាក់ ៧០ គ្រឿង និង​មេដាយ​សំរឹទ្ធ ១០៤ គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ