ក្រោយឈ្នះជើងខ្លាំងថៃក្លែងក្លាយ ព្រំ សំណាង ចង់ប៉ះ សៃយុគ សងសឹកឱ្យធន់ រិទ្ធី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាក្នុងប្រភេទទម្ងន់ ៧៥ គីឡូក្រាម ព្រំ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាក្នុងប្រភេទទម្ងន់ ៧៥ គីឡូក្រាម ព្រំ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាក្នុងប្រភេទទម្ងន់ ៧៥ គីឡូក្រាម ព្រំ សំណាង បានផ្ដួលកីឡាករថៃ DANKAOSAN ត្រឹមទឹកទី១ កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ នៅសង្វៀនព្រែកកំពឹសប៉ុស្តិ៍លេខ៥ ក្នុងជំនួបមិត្តភាពកម្ពុជា-ថៃ ឥឡូវនេះកីឡូវនេះរូបគេចង់ទៅជួបកីឡាករថៃ សៃយុគ ដើម្បីសងសឹកឲ្យ ធន់ រិទ្ធី នៅសង្វៀន Thai Fight វិញម្ដង ព្រោះថាកន្លងមក ជើងខ្លាំងកម្ពុជារូបនេះប្រកាសចង់ជួបជើងខ្លាំងថៃហ្សុីន តែប៉ះបានតែជើងខ្លាំងថៃក្លែងក្លាយខុសពីបំណងដែលគេចង់ជួប។
កាលពីពេលកន្លងទៅ ព្រំ សំណាង បានប្រកាសក្ដែងៗថា ចង់ប៉ះរបស់ពិត ពោលគឺកីឡាករថៃលំដាប់ខ្លាំងៗប្រចាំប្រទេសតែម្តង ហើយកីឡាកររូបណាក៏រូបគេមិនខ្លាចដែរ ឱ្យតែមានការរៀបចំឡើង។
ការលើកឡើងបែបនេះគឺក្រោយពេលរូបគេត្រូវបានមហាជនរិះគន់ថា ឈ្នះបានតែកីឡាករថៃរាយរង។
រហូតមកដល់យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ជើងខ្លាំងក្នុងប្រភេទទម្ងន់យក្សរូបនេះ ត្រូវបានគេផ្គូផ្គងឲ្យប៉ះកីឡាករ ថៃ DANKAOSAN ហើយកីឡាកររូបនេះនៅមុនការប្រកួត ត្រូវបានអ្នកនាំកីឡាករថៃមកវ៉ៃនៅខ្មែរប្រកាសថា ជាជើងខ្លាំង និងក៏ជារបស់ពិតដែល ព្រំ សំណាង ចប់ជួបផងដែរ ប៉ុន្តែការអះអាងនោះ វាហាក់គ្រាន់តែជាយុទ្ធសាស្ត្រទីផ្សារតែប៉ុណ្ណោះ ខណៈការប្រកួតផ្ទាល់ កីឡាករ ថៃ ខាងលើនេះ ទប់ ព្រំ សំណាង មិនបានចប់ទឹក១ផង ក៏ត្រូវសន្លប់ធំតែម្តង ។
ក្រោយខកបំណង ព្រោះជួបកីឡាករជើងខ្លាំងថៃក្លែងក្លាយនេះភ្លាម សិស្សគុនខ្មែរដែលបង្ហាត់ដោយលោក ជូន សំណាង បាននិយាយថា «ខ្ញុំចង់ទៅប៉ះ សៃយុគ សងសឹកឲ្យ ធន់ រិទ្ធី ម្ដងមើល។ បើខ្ញុំបានប៉ះមែនខ្ញុំសង្ឃឹមឈ្នះច្រើនលើ សៃយុគ ព្រោះអីខ្ញុំជឿលើសមត្ថភាពរបស់ខ្លួនឯង»។ កីឡាករដដែលបន្ថែមថា បើនិយាយពីកីឡាករថៃ DANKAOSAN ដែលខ្លួនបានផ្ដួលនោះ នៅមិនទាន់ជារបស់ពិតទេ ព្រោះអីនៅស្ទើរទាំងក្បាច់ និងសមត្ថភាពតែម្ដង។
ក្រោយពេល ព្រំ សំណាង ប្រកាសចង់ជួបជើងខ្លាំងពិតរបស់ ថៃ កីឡាករ សៃយុគ នេះដែរ ក៏ជាព័ត៌មានមួយផ្តល់ទៅអ្នកដឹកនាំកីឡាករខ្មែរទៅវាយនៅប្រទេសថៃបានជ្រាប ហើយដំណឹងនេះ អ្នកគាំទ្រគុនខ្មែររង់ចាំមើលថា តើអ្នកដឹកនាំកីឡាករយើងរូបណា អាចបំពេញក្តីបំណងរបស់ជើងខ្លាំងគុនខ្មែររូបនេះបាន ៕
ចែករំលែកព័តមាននេះ