ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​ថ្ងៃហើយ ម្តេចរកឃាតករ​អត់ឃើញ

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា ករណីយុវ​ជន​ម្នាក់​ ជា​សិក្ខាកាម​វរៈ​លេខ​៦៣​​សាលា​ហ្វឹកហ្វឺន​រថក្រោះ ដែល​គេ​ស្គាល់​​ថា ជា​ក្មួយ​របស់​លោក​ផ្កាយ​៣ ដែល​ត្រូវ​ក្រុម​ជន​ដៃដល់​មិន​ស្គាល់​មុខស្ទាក់​កាប់ ​បណ្តាល​ឱ្យ​ស្លាប់​​​នោះ គិត​មក​ដល់​ថ្ងៃ​ទី​៣០ មីនា នេះ នៅ​តែ​មិន​ទាន់​មាន​ពន្លឺ ដឹងពី​មុខ​សញ្ញា​ជន​ដៃដល់​នៅ​ឡើយ ។

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា ករណីយុវ​ជន​ម្នាក់​ ជា​សិក្ខាកាម​វរៈ​លេខ​៦៣​​សាលា​ហ្វឹកហ្វឺន​រថក្រោះ ដែល​គេ​ស្គាល់​​ថា ជា​ក្មួយ​របស់​លោក​ផ្កាយ​៣ ដែល​ត្រូវ​ក្រុម​ជន​ដៃដល់​មិន​ស្គាល់​មុខស្ទាក់​កាប់ ​បណ្តាល​ឱ្យ​ស្លាប់​​​នោះ គិត​មក​ដល់​ថ្ងៃ​ទី​៣០ មីនា នេះ នៅ​តែ​មិន​ទាន់​មាន​ពន្លឺ ដឹងពី​មុខ​សញ្ញា​ជន​ដៃដល់​នៅ​ឡើយ ។ ជន​មិន​ស្គាល់​មុខ​លួច​ឆ្មក់​កាប់សម្លាប់​ក្មួយឧត្តម​សេ​នីយ៍ឯក​ផ្កាយ3​ទម្លាក់​ទឹក​បឹង

តែ​អ្វីដែល​​កត់សម្គាល់​នោះថា ក្រោយពេល​កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច​​​បាន​ឃាត់ខ្លួន​ប្រជា​ការពារ​ដែលសង្ស័យ​ យក​ទៅ​សាកសួរ ។ តែ​ក្រោយមក ​ក៏​ត្រូវ​មេ​ភូមិ​ចេញមុខ​​ធានា​ឱ្យ​ដោះ​លែង​វិញ ។ ​ទន្ទឹមនឹងនោះ សមត្ថកិច្ច​បាន​អះអាង​ថា សំណុំរឿង​ពិបាក​ធ្វើ​​​បន្តិច ព្រោះតែ​អ្នក​ពាក់​ព័ន្ធ​​គឺជាប់សឹងតែ​អស់​មួយ​ភូមិ​​ឯណោះ ។

គួរ​បញ្ជាក់​​ថា ហេតុការណ៍​កាប់សម្លាប់​មនុស្ស​ដូច​សត្វ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤ មីនា ស្ថិត​នៅ​លើ​ខ្នង​ទំនប់​បឹង​សំរោង​បាក់ ក្នុងភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ មុំ សារី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​សិក្ខាកាម​វរៈ​លេខ​៦៣​សាលា​ហ្វឹកហ្វឺន​រថក្រោះ​៨៦ ស្នាក់​នៅ​ជាមួយ​លោក​ផ្កាយ​៣ (​ជា​ឪពុកមា​) ក្នុង​ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច និង​មានស្រុក​កំណើត​នៅ​ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

នៅ​មុន​ពេល​កើតហេតុ​នោះ ជន​រង​គ្រោះ​និង​មិត្តភក្តិ​២​នាក់​ទៀត ជិះ​ម៉ូតូ​តាម​ភ្លឺ​ទំនប់​សំរោង​បាក់ ភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង  ជា​មួយ​ឈ្មោះ​ឡ​ញ់ ពិន​ថុ​នា ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ឈ្មោះ​ឆាយ សុខ​រី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​សិក្ខាកាម​សាលា​ហ្វឹកហ្វឺន​រថក្រោះ​ជាមួយ​គ្នា ។ ពេល​ទៅ​ដល់​ផ្លូវ​ចូល​សាលា​ហ្វឹកហ្វឺន​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ ក៏​មាន​ជនសង្ស័យ​ចំនួន​៦​នាក់​មិន​ស្គាល់​ឈ្មោះ និង​មិន​ស្គាល់​ទីលំនៅ ជិះ​ម៉ូតូ​២​គ្រឿង​បាន​ហៅ​ឈ្មោះ​មុំ សារី ឈ្មោះ​ឡាញ់ ពិន​ថុ​នា និង​ឈ្មោះ​ឆាយ សុខ​រី ឱ្យ​ឈប់ និង​បាន​វាយ​អ្នក​ទាំង​៣​នាក់ ។

ខណៈនោះ ឈ្មោះ​ឆាយ សុខ​រី និង​ឈ្មោះ​ឡាញ់ ពិន​ថុ​នា បាន​រត់​ចូល​ក្នុង​សាលា ចំណែក​ឈ្មោះ​មុំ សារី ក៏​បាន​បាត់​ខ្លួន​រក​មិន​ឃើញ ។ លុះ​មក​ដល់​ថ្ងៃ​ទី​២៥ មីនា វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក បងប្អូន​និង​សិក្ខាកាម​យោធា​សាលា​ហ្វឹកហ្វឺន​រថក្រោះ​៨៦ បាន​នាំ​គ្នា​មុជទឹក​រាវរក ទើប​ឃើញ​សព​ឈ្មោះ​មុំ សារី នៅ​ក្នុង​ទឹក​ទំនប់​សំរោង​បាក់ រួច​ក៏​យក​សព​មក​រក្សា​ទុក​ក្នុង​បន្ទាយ ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ ។