ជនមិនស្គាល់មុខលួចឆ្មក់កាប់សម្លាប់ក្មួយឧត្តមសេនីយ៍ឯកផ្កាយ3ទម្លាក់ទឹកបឹង
កំពង់ស្ពឺ ៖ យុវជនម្នាក់ជាសិក្ខាកាមវរៈលេខ63សាលាហ្វឹកហ្វឺនរថក្រោះដែលគេស្គាល់ថា ជាក្មួយរបស់លោកឧត្តមសេនីយ៍ឯក
កំពង់ស្ពឺ ៖ យុវជនម្នាក់ជាសិក្ខាកាមវរៈលេខ63សាលាហ្វឹកហ្វឺនរថក្រោះដែលគេស្គាល់ថា ជាក្មួយរបស់លោកឧត្តមសេនីយ៍ឯក
កំពង់ស្ពឺ ៖ យុវជនម្នាក់ជាសិក្ខាកាមវរៈលេខ63សាលាហ្វឹកហ្វឺនរថក្រោះដែលគេស្គាល់ថា ជាក្មួយរបស់លោកឧត្តមសេនីយ៍ឯក ឡាញ់ កៅ នោះត្រូវបានក្រុមជនដៃដល់មិនស្គាល់មុខស្ទាក់កាប់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអធ័មរួចយកសពទៅទំលាក់ក្នុងទឹកបឹងរហូតដល់ព្រឹកទើបរកសពឃើញ ។
ហេតុការណ៍កាប់សម្លាប់មនុស្សដូចសម្លាប់សត្វនោះបានកើតឡើងកាលពីវេលាម៉ោង8និង40នាទីយប់ថ្ងៃទី24 ខែមីនា ឆ្នាំ2017 នៅលើខ្នងទំនប់បឹងសំរោងបាក់ ស្ថិតក្នុងភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ តាមសម្តីរបស់នគរបាលបាលស្រុកបាននិយាយឱ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ មុំ សារី អាយុ30ឆ្នាំ ជាយោធា សិក្ខាកាមវរៈលេខ63 សាលាហ្វឹកហ្វឺនរថគ្រោះ86 ស្នាក់នៅជាមួយលោកឧត្តមសេនីយ៍ឯកនៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានស្រុកកំណើតភូមិដើរពោធិ ឃុំកណ្ដៀងរាយ ស្រុកស្វាយទៀប ខេត្តស្វាយរៀង ។
នគរបាលបានបន្តថា នៅមុនកើតហេតុនោះគឺជនរងគ្រោះ និងមិត្តភក្តិ2នាក់ទៀតបានជិះម៉ូតូតាមភ្លឺទំនប់ សំរោងបាក់ ភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយឈ្មោះ ឡញ់ ពិនថុនា ភេទប្រុស អាយុ22ឆ្នាំ និងឈ្មោះ ឆាយ សុខរី ភេទប្រុស អាយុ27ឆ្នាំ ជាសិក្ខាកាមសាលាហ្វឹកហ្វឺនរថក្រោះជាមួយគ្នាពេលជិះដល់ចំណុចផ្លូវចូលសាលាហ្វឹកហ្វឺនរថគ្រោះ86 ចម្ងាយប្រហែល30ម៉ែត្រ ក៏មានជនសង្ស័យចំនួន6នាក់មិនស្គាល់ឈ្មោះ និងមិនស្គាល់ទីលំនៅ ជិះម៉ូតូ2គ្រឿង បានហៅឱ្យឈ្មោះ មុំ សារី, ឈ្មោះ ឡាញ់ ពិនថុនា និងឈ្មោះ ឆាយ សុខរី ឱ្យឈប់ហើយក៏បានវាយទៅលើអ្នកទាំង3 ហើយឈ្មោះ ឆាយ សុខរី ឈ្មោះ ឡាញ់ ពិនថុនា បានរត់មកចូលក្នុងសាលា ចំណែកឈ្មោះ មុំ សារី បានបាត់ខ្លួនរកមិនឃើញ ។
លុះដល់វេលាម៉ោង7និង30នាទីថ្ងៃទី25 ខែមីនា ឆ្នាំ2017 បងប្អូន និងសិក្ខាកាមយោធាសាលាហ្វឹកហ្វឺនរថក្រោះ86 បាននាំគ្នាមុចទឹករាវរក ទើបឃើញសាកសពជនរងគ្រោះនៅក្នុងទឹកទំនប់សំរោងបាក់រួចក៏យកសពមករក្សាទុកក្នុងបន្ទាយដើម្បីឱ្យជំនាញធ្វើការពិនិត្យ ។ បើតាមប្រភពពីមន្ត្រីយោធាម្នាក់បានបង្ហើបឱ្យដឹងថា ជារៀងរាល់ថ្ងៃជនរងគ្រោះដែលជាក្មួយរបស់ឧត្តមសេនីយ៍ឯក និងចៅឈ្មោះ ឡាញ់ ពិនថុនា នេះពេលបញ្ចប់ការហ្វឹកហ្វឺនទៅយាម និងសំរាកនៅផ្ទះរបស់លោកឧត្តមសេនីយ៍ឯកហើយជារៀងរាល់ថ្ងៃតែងតែធ្វើដំណើរនៅម៉ោងជាង6ល្ងាច ហើយស្រាប់តែយប់ថ្ងៃកើតហេតុនេះនៅរហូតដល់យប់ជ្រៅពេលទៅដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែមានក្រុមជនសង្ស័យស្ទាក់កាប់តែម្តងដោយមិនមានរឿងអ្វីទាល់តែសោះ ។
បើតាមប្រភពដែលទទួលយកបានប្រាប់ឱ្យដឹងថា ក្រុមជនដៃដល់បានរៀបគំរោងរួចជាស្រាច់អស់ទៅហើយដោយនៅកន្លែងកើតហេតុមានទាំងសំបកកំប៉ុងស្រាបៀរទៀតផង ហើយបន្សល់ទុកនៅកន្លែងកើតហេតុមានទាំងដែកសរសៃ និងដាវ1ដើមទៀតផង ។ បើតាមសម្តីឈ្មោះ ឆាយ សុខរី បានប្រាប់ថា គ្រាន់តែក្រុមជនសង្ស័យវាយពួកខ្លួនហើយថែមតាំងស្រែកថា ចោរៗទៀតផងដោយមានការភ័យខ្លាចពេកពួកគេទាំង2នាក់បានរត់ចូលក្នុងបន្ទាយ ប៉ុន្តែក្រុមប្រជាពលរដ្ឋទាំងហ្វូងបានរត់ដេញពួកគេរហូតដល់ក្នុងបន្ទាយទៀតដោយចោទថា ពួកគេជាចោរទៅវិញ នេះជាលេសរបស់ក្រុមជនសង្ស័យ ។ ក្រោយកើតហេតុនគរបាលជំនាញបានចុះទៅពិនិត្យឃើញថា យុវជនខាងលើពិតជាបានរងរបួសចំក្បាលត្រូវ និងវត្ថុរឹងបណ្តាលឱ្យស្លាប់មែន រួចក៏ប្រគល់សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ