ក្រុមហ៊ុន Apple ត្រូវប្រេស៊ីលពិន័យជិត២០លានដុល្លារ រឿងលក់ទូរស័ព្ទអត់ដាក់ឆ្នាំងសាក
ប្រេស៊ីល ៖ តុលាការប្រទេសប្រេស៊ីលបានពិន័យក្រុមហ៊ុន Apple នៅក្នុងទំហំទឹកប្រាក់ ១៩លានដុល្លារ
ប្រេស៊ីល ៖ តុលាការប្រទេសប្រេស៊ីលបានពិន័យក្រុមហ៊ុន Apple នៅក្នុងទំហំទឹកប្រាក់ ១៩លានដុល្លារ
ប្រេស៊ីល ៖ តុលាការប្រទេសប្រេស៊ីលបានពិន័យក្រុមហ៊ុន Apple នៅក្នុងទំហំទឹកប្រាក់ ១៩លានដុល្លារអាមេរិក ដោយសារតែការលក់ទូរស័ព្ទ iPhone ជំនាន់ថ្មីមិនបានដាក់ឆ្នាំងសាកមកជាមួយ ហើយតុលាការសង្កត់ធ្ងន់ថា ក្រុមហ៊ុនត្រូវតែផ្តល់ឆ្នាំងសាកមកជាមួយទូរស័ព្ទ ដែលបានលក់នៅក្នុងក្រុមហ៊ុនអាមេរិកខាងត្បូង។ នេះបើយោងតាមប្រភពពីគេហទំព័រ LADbible ចេញផ្សាយកាលពីថ្ងៃទី១៨ ខែតុលា។
តុលាការរដ្ឋនៃទីក្រុងសៅប៉ូឡូ (Sao Paulo) បានថ្កោលទោសក្រុមហ៊ុន Apple ចំពោះយុទ្ធសាស្ត្ររបស់ខ្លួនប្រឆាំងនឹងអតិថិជនប្រេស៊ីល នៅក្នុងពាក្យបណ្ដឹងដែលអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិអាមេរិកមួយនេះ មានអាកប្បកិរិយាបំពា.នលើអ្នកប្រើប្រាស់ដោយលក់ផលិតផលរបស់ពួកគេដោយគ្មានគ្រឿងបន្លាស់ចាំបាច់មកជាមួយ ដែលបន្លាស់ដ៏សំខាន់នោះគឺជាឆ្នាំងសាកទូរស័ព្ទ iPhone។
ពាក់ព័ន្ធជុំវិញបញ្ហានេះ ក្រុមហ៊ុន Apple បានប្រាប់ Reuters ថា ខ្លួននឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ និងការពិន័យប្រឆាំងនឹងក្រុមហ៊ុន។ ដោយក្រុមហ៊ុនបានពន្យល់ថា ការសម្រេចចិត្តរបស់ខ្លួន ក្នុងការបញ្ឈប់ការបញ្ចូលឆ្នាំងសាកជាមួយ iPhones ជំនាន់ថ្មី គឺដើម្បីសំដៅកាត់បន្ថយការបញ្ចេញកាបូន និងបរិមាណសំណល់អេឡិចត្រូនិក ព្រមទាំងការវេចខ្ចប់។ ហើយដោយសារតែអតិថិជនជាច្រើនមានឆ្នាំងសាកស៊េរីចាស់ ដែលអាចប្រើប្រាស់ជាមួយស្មាតហ្វូនស៊េរីថ្មីរួចទៅហើយ ដូច្នេះការភ្ជាប់ឆ្នាំងសាកជាមួយទូរស័ព្ទទាំងអស់គឺជាការខ្ជះខ្ជាយ។
កាលពីពេលថ្មីៗនេះ ក្រសួងយុត្តិធម៌របស់ប្រេស៊ីលបានបញ្ជាឱ្យក្រុមហ៊ុន Apple បញ្ឈប់ការលក់ទូរស័ព្ទ iPhone គ្មានឆ្នាំងសាកនៅក្នុងប្រទេសរបស់ខ្លួន ដោយអះអាងថា ក្រុមហ៊ុនកំពុងលក់ផលិតផលមិនពេញលេញដល់អ្នកប្រើប្រាស់។
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បានចាប់ផ្តើមលក់ទូរស័ព្ទដោយគ្មានអាដាប់ទ័រ (ឆ្នាំសាកថ្ម) នៅក្នុងឆ្នាំ ២០២០ ជាមួយនឹងស៊េរី iPhone 12 ដោយលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់ទៅលើបរិស្ថាន៕ (ដកស្រង់ចេញពី LADbible)
ចែករំលែកព័តមាននេះ