ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ​សត្វ​ជ្រូក ដែល​នាំ​ចូល​ខុសច្បាប់​ពី​ស្រុក​យួន

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ ដើម្បី​ទប់ស្កាត់​នូវ​ជំងឺឆ្លង​ពី​សត្វ​ជ្រូក​ដែល​បាន​ផ្ទុះ​ជំងឺ​ជ្រូក​នៅ​ឯ​ប្រទេស​វៀតណាម​នោះ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់

ខេត្តតាកែវ ៖ ដើម្បី​ទប់ស្កាត់​នូវ​ជំងឺឆ្លង​ពី​សត្វ​ជ្រូក​ដែល​បាន​ផ្ទុះ​ជំងឺ​ជ្រូក​នៅ​ឯ​ប្រទេស​វៀតណាម​នោះ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តតាកែវ ក្រោម​បញ្ជា​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម អគ្គនាយកដ្ឋាន ពិសេស​ក្រោម​កា​ណែនាំ​របស់​អភិបាលខេត្ត​ផង​នោះ កម្លាំង​ការិយាល័យ​ជំនាញ​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​សត្វ​ជ្រូក​ដែល​ឈ្មួញ​បាន​នាំ​ចូល​មក​ដោយ​ខុសច្បាប់​ពី​ស្រុក​យួន​បានជា​បន្តបន្ទាប់ ដើម្បី​បូម​ឈាម​យក​ទៅ​ពិនិត្យ​នៅ​ឯ​មន្ទីរពិសោធន៍​ក្រសួងកសិកម្ម​។

លោក​ថែ លី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ផ្ទុះ​ជំងឺ​ជ្រូក​នៅ​ឯ​ប្រទេស​វៀតណាម លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក​អគ្គនាយកដ្ឋាន ពិសេស​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​បញ្ជា និង​ណែនាំ​ដល់​ជំនាញ​ពេទ្យសត្វ​ឲ្យ​ចុះ​ធ្វើកា​ត្រួតពិនិត្យ​ដល់​កា​នាំ​ជ្រូក​ចូល​មក​ពី​ស្រុក​យួន​គ្រប់​ច្រកល្ហក​។ លោក ថែ លី បាន​បន្ត​ទៀត​ថា ជា​លទ្ធផល​គិត​ត្រឹម​ថ្ងែ​ទី​២១ ដល់​ថ្ងៃ​ទី​២៩ មីនា ២០១៧​នេះ កម្លាំង​របស់​លោក​បាន​ឃាត់​ការ​នាំ​ចូល​ជ្រូក​ពី​ស្រុក​យួន​មក​ដោយ​មិន​មាន​លិខិត​ស្នាម​ត្រឹមត្រូវ បាន​ចំនួន​៣៦​ក្បាល និង​រថយន្ត​២​គ្រឿង​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​របស់​លោក​ដើម្បី​ចាត់ការ​បន្ត​។

លោក​ប្រធាន​ការិយាល័យ​បាន​បញ្ជាក់​ថា ជា​លទ្ធផល​នោះ​លោក​បាន​បូម​ឈាម​សត្វ​ជ្រូក​ទាំង​អស់នោះ​យក​ទៅ​ពិនិត្យ​ក្នុង​មន្ទីរពិសោធន៍ ក្រសួងកសិកម្ម​សត្វ​ជ្រូក​ទាំង​អស់នោះ​អត់​មាន​ជំងឺឆ្លង​អ្វី​ទាំងអស់ បើសិន​សត្វ​ជ្រូក​ទាំង​អស់នោះ​មាន​ផ្ទុក​ជំងឺឆ្លង​នោះ​លោក និង​សុំ​គោលការណ៍​ពី​ថ្នាក់លើ ដើម្បី​ធ្វើកា​កម្ទេច​សត្វ​ជ្រូក​ទាំង​អស់នោះ​ចោល តែ​នៅ​ពេល​ពិសោធន៍​រួច​ពុំ​មាន​ជំងឺឆ្លង​អ្វី​ទេ លោក​នឹង​ហៅ​ម្ចាស់​ជ្រូក​មក​ធ្វើការ​ពិន័យ​ទៅ​តាម​ច្បាប់ ហើយ​ចំពោះ​ក្រុមហ៊ុន​ដែល​មាន​សិទ្ធិ​នាំ​ជ្រូក​ចូល​មក​ពី​ស្រុក​យួន​ដោយ​ស្របច្បាប់​នោះ ខាង​ក្រុមហ៊ុន​ត្រូវ​មាន​លិខិតបញ្ជាក់​ពី​ពេទ្យសត្វ​វៀតណាម​ថា សត្វ​ជ្រូក​ដែល​បាន​នាំ​ចូល​មកនេះ​មិន​មាន​ជំងឺឆ្លង​អ្វី​ទេ ទើប​អាច​នាំ​ចូល​មក​បាន​។ ហើយ​ចំពោះ​កា​ចុះ​ត្រួតពិនិត្យ​ទៅ​លើ​ការ​នាំ​ចូល​សត្វ​ជ្រូក​ពី​ស្រុក​យួន​នេះ​យើង​នៅ​តែ​បន្ត​ធ្វើ​រហូត​តែ​ម្តង​៕