ព័ត៌មានប្លែកៗនៅលើពិភពលោក
១-ខ្មោចខ្លា៥ក្បាលដាក់ក្លាស្សេនៅវៀតណាម
អាជ្ញាធរវៀតណាមរកឃើញខ្មោចខ្លា៥ក្បាលលាក់ទុកក្នុងទូទឹកកកនៅខេត្តង៉ែអានភាគកណ្តាលប្រទេស ។ គ្រឿងក្នុង
១-ខ្មោចខ្លា៥ក្បាលដាក់ក្លាស្សេនៅវៀតណាម
អាជ្ញាធរវៀតណាមរកឃើញខ្មោចខ្លា៥ក្បាលលាក់ទុកក្នុងទូទឹកកកនៅខេត្តង៉ែអានភាគកណ្តាលប្រទេស ។ គ្រឿងក្នុង
១-ខ្មោចខ្លា៥ក្បាលដាក់ក្លាស្សេនៅវៀតណាម
អាជ្ញាធរវៀតណាមរកឃើញខ្មោចខ្លា៥ក្បាលលាក់ទុកក្នុងទូទឹកកកនៅខេត្តង៉ែអានភាគកណ្តាលប្រទេស ។ គ្រឿងក្នុងរបស់ខ្លាទាំងនោះ បាត់ទៅហើយដែលគេសន្និដ្ឋានថា យកទៅស្ងោរត្រាំស្រា ដើម្បីព្យាបាលអាការរលាកសន្លាក់ដៃ-ជើង និងបង្កើនកម្លាំង ។
២-ទិវាបិទភ្លើងនៅលើពិភពលោក
ពិភពលោកបានចូលរួមពិធីបិទភ្លើង ឬ«Earth Hour»ដោយមាន១៧០ប្រទេសចូលរួម ដែលរៀបចំឡើងនៅថ្ងៃទី២៥ មីនា ២០១៧ ។
៣-ជួយឆ្កែ៤៦ក្បាលនាំចូលអាមេរិក
មានឆ្កែ៤៦ក្បាល នៅកូរ៉េខាងត្បូង បានជួយសង្គ្រោះពីអង្គភាពការពារសត្វ ដោយនាំទៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ មីនា ២០១៧ ។
៤-ជនជាតិយេម៉ែនប្រារព្ធខួប២ឆ្នាំពីសង្គ្រាមស៊ីវិល ដែលអារ៉ាប៊ីសាអូឌីត ចូលជ្រៀតជ្រែក
ពលរដ្ឋយេម៉ែនប្រហែល១០០.០០០នាក់ ដើរជាក្បួននៅកណ្តាលក្រុងសាណា ដើម្បីប្រារព្ធខួប២ឆ្នាំនៃសង្គ្រាមស៊ីវិល ដែលអារ៉ាប៊ីសាអូឌីត ចូលជ្រៀតជ្រែកបង្កឱ្យមានអ្នកស្លាប់ជាច្រើននាក់ កាលពីថ្ងៃទី២៧ មីនា ២០១៧ ។
៥-ចិនផលិតយន្តហោះដឹកអ្នកដំណើរ៩១៩
យន្តហោះដឹកអ្នកដំណើរដែលផលិតនៅចិនម៉ាក«Comac C919»បានដំណើរការជាលើកដំបូង កាលពីថ្ងៃទី២៥ មីនា ២០១៧ ។
៦-លក់រថយន្តLamborghiniតែគ្មានអ្នកទិញ
បរិយាកាសនៃការដេញថ្លៃរថយន្តLambor ghiniរបស់ក្រុមហ៊ុន«Benz Racing»ប្រទេសថៃ ដោយចាប់ផ្តើមក្នុងតម្លៃជិត៣សែនដុល្លារ ប៉ុន្តែគ្មានអ្នកទិញកាលពីពេល ថ្មីៗកន្លងមក ។
៧-ហុងកុងទទួលបានមេដឹកនាំថ្មី
លោកស្រីឃែរី លេម អតីតប្រធានគណៈរដ្ឋមន្ត្រី ដែលមាននយោបាយទោរទន់លើរដ្ឋាភិបាលក្រុងប៉េងកាំង បានឈ្នះឆ្នោតនៅហុងកុងដោយទទួលបាន៧៧៧សំឡេងច្រើនជាងការកំណត់ចំនួន៦០០សំឡេង ឬប្រហែល៦១,៨១%ក្លាយជាមេដឹកនាំស្ត្រីដំបូងនៅហុងកុង ។
៨-កីឡាប្រដាល់ស្តុតលែនម្នាក់ស្លាប់ដោយសារសម្រកទម្ងន់
លោកJordan Coeអាយុ២០ឆ្នាំ ជនជាតិស្តុតលែន បានស្លាប់បាត់បង់ជីវិតនៅខេត្តអ៊ូបុលរាជធានី កាលពីថ្ងៃទី១៦ មីនា ២០១៧ អាចកើតជំងឺស្ទះខ្យល់ ក្នុងពេលហាត់សម្រកទម្ងន់ត្រៀមឡើងប្រកួតនៅប្រទេសថៃ ។
៩-រថភ្លើងល្បឿនលឿនបើកកាត់ប្រជុំផ្កាសីដា ប្រទេសចិន
សារព័ត៌មានចិន កាលពីថ្ងៃទី២៧ មីនា ២០១៧ បានបង្ហាញរថភ្លើងមួយខ្សែបើកកាត់ប្រជុំផ្កាសីដា ដែលរីកស្គុសស្គាយនៅតាមដងផ្លូវក្នុងអំឡុងពីខែមីនា ដល់ខែឧសភា ។
១០-ក្រុមប្រដាប់អាវុធអនាមិកមួយក្រុមសម្លាប់មន្ត្រីអង្គការសហប្រជាជាតិ
ហេតុការណ៍វាយប្រហារពីក្រុមប្រដាប់អាវុធអនាមិកមួយទៅលើរថយន្តដឹកស្បៀងរបស់អង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូងបង្កឱ្យស្លាប់៦នាក់ កាលពីថ្ងៃទី២៧ មីនា ២០១៧ ៕
ចែករំលែកព័តមាននេះ