ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហាវ! ជក់គ្រឿងញៀនឃ្លានតណ្ហា ប្រទះ​​​ក្មេង​ស្រី​​៤​ឆ្នាំ

9 ឆ្នាំ មុន

ខេត្ដក្រចេះ ៖ ជន​អន្ធពាល​ជា​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ ​​ត្រូវ​នគរបាល​ស្រុក​ស្នួល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ជន​នេះ​បាន​សេព​គ្រឿងញៀន រួច​ទៅ​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់ ​រហូត​បាន​សម្រេច ។

ខេត្ដក្រចេះ ៖ ជន​អន្ធពាល​ជា​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ ​​ត្រូវ​នគរបាល​ស្រុក​ស្នួល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ជន​នេះ​បាន​សេព​គ្រឿងញៀន រួច​ទៅ​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់ ​រហូត​បាន​សម្រេច ។

ជនសង្ស័យ​ឈ្មោះ ប៉ុន សុខ​ជា អាយុ​២៧​ឆ្នាំ រស់នៅ​ស្រុក​ស្នួល ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែមីនា ។ ការ​ឃាត់ខ្លួន​ជនល្មើស​រូប​នេះ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ជន​នេះ​បាន​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់ រហូត​បាន​សម្រេច ។

អធិការរង​នគ​បាល​ស្រុក​ស្នួល លោក​វរ​សេនី​យ៍​ទោ ប៊ុត នឿ​ន បាន​ឲ្យ​ដឹង​ថា ជនល្មើស​រូប​នេះ​ជា​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ស្រុក​ស្នួល ដែល​នគរបាល​កំពុង​តាម​ប្រមាញ់​ផង​ដែរ ។

លោក​អធិការរង​បាន​ស្រង់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​​ថា នា​ព្រឹក​ថ្ងៃ​ទី​២៨ ​មីនា ជន​នេះ ​និង​បក្សពួក​បាន​នាំ​គ្នា​ជក់​គ្រឿង​ញៀន​នៅ​ក្នុងផ្ទះ​មួយ ។ បន្ទាប់​ពី​ជក់​រួច ​ក៏​បាន​បែក​គ្នា​រៀង​ៗ​ខ្លួន នៅ​សល់​តែ​ជនល្មើស​ម្នាក់ឯង​ ដែល​ស្ថិត​ក្នុង​អាការ​រវើរវាយ​ដើរ​តាម​​ភូមិ បានឃើញ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់ ដែល​នៅផ្ទះ​ក្បែរ​គ្នា កំពុង​នៅផ្ទះ​ម្នាក់ឯង ​ខណៈ​ម្តាយ​នាង​ទៅ​ផ្សារ​។ ពេល​នោះ ជន​នេះ​បាន​ល្បួង​លេង​ជាមួយ​ក្មេង​ស្រី និង​បាន​​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច​ម្តង ។   

លោក​វរសេនីយ៍ទោ ប៊ុត នឿ​ន បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្រព្រឹត្ត​អំពើ​ចាប់រំលោភ​ហើយ​ក៏​បណ្តាល​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ហូរ​ឈាម​យ៉ាង​ខ្លាំង​ទៀត ។ ឯ​ជនសង្ស័យ​បាន​គំរាម​នាង​មិន​ឲ្យ​យំ និង​គំរាម​មួ​ល.ក​សម្លាប់​ទៀត​ផង ​ប្រសិនបើ​នាង​ប្រាប់​រឿង​នេះ​ទៅ​
ម្តាយ។

ចំណែក​ម្តាយ​ពេល​ត្រឡប់​ពី​ផ្សារ​វិញ ឃើញ​កូនស្រី​មាន​ហូរ​ឈាម និង​កំពុង​យំ​ក៏​សាកសួរ ហើយ​នាង​ក៏​បាន​រៀបរាប់​ប្រាប់​ពី​សកម្ម​ភាព​របស់​ជនល្មើស ។ បន្ទាប់​ពី​រឿង​នេះ​បែកធ្លាយ ជនល្មើស​បាន​ព្យាយាម​គេចខ្លួន តែ​ត្រូវ​នគរបាល​ព្រហ្ម​ស្រុក​ស្រាវជ្រាវ​ចាប់ខ្លួន​បាន ៕