ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​​បារាំង​ប្រគល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​១​​នៅ​​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​របស់​ប្រទេស​បារាំង​​​ ​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​កម្ពុជា នាំ​ចូលនិង​ចែកចាយ​ផលិតផល​ថែ​ទាំ​កុមារ និង​ទារក​ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ បាន​ចុះហត្ថលេខា​យោគយល់​ប្រគល់​ និង​ទទួល​សិទ្ធិ​នាំ​ចូល ចែកចាយ​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​របស់​ប្រទេស​បារាំង​​​ ​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​កម្ពុជា នាំ​ចូលនិង​ចែកចាយ​ផលិតផល​ថែ​ទាំ​កុមារ និង​ទារក​ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ បាន​ចុះហត្ថលេខា​យោគយល់​ប្រគល់​ និង​ទទួល​សិទ្ធិ​នាំ​ចូល ចែកចាយ​កាលពី​ថ្ងៃ​ទី២៤ មីនា ​នៅ​ការិយាល័យ​ថ្មី​របស់​ក្រុមហ៊ុន MAISON D’EUROPE នៅ​តាម​បណ្ដោយ​ផ្លូវ​សម្ដេច​សុធារស សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

លោក ពូ ណុ​ប​រ៉ាត់ អគ្គនាយក​ក្រុមហ៊ុន​MAISON D’EUROPE ភាគី​កម្ពុជា​បានឱ្យ​ដឹង​ថា ដោយសារ​តែ​មានការ​សំណូមពរ​ពី អ្នក​ជិត​ស្និទ្ធ និង​មិត្តភក្តិ​ជា​ច្រើន ឱ្យ​រក​ផលិតផល​ណា​ដែល​ល្អ ដែល​មានការ​គាំទ្រ​ជាស​កល សម្រាប់​ថែរក្សា​ទារក និង​កុមារ ទើប​លោក​បាន​ចាប់​ស្វែងរក​ការ​សហការ​ជាមួយ​ភាគី​បារាំង​ដែល​គេ​ដឹង​ជា​ប្រទេស​មួយ​ដែល​មាន​ផលិតផល មានគុណ​ភាព​ខ្ពស់ និង​ទទួលស្គាល់​ជាស​កល ។ ដូចនេះ​ហើយ​ភាគី​ទាំង​ពីរ​ក៏​បាន​សម្រេច​នាំ​យក​ផលិតផល  BIOLANE ដែល​ជា​ផលិតផល​ផ្ដោត​ទៅ​លើ​ទារក និង​កុមារ មក​កាន់​ទីផ្សារ​កម្ពុជា សម្រាប់​ជួយ​ដោះស្រាយ​ដល់​បញ្ហា​អាណាព្យាបាល និង មាតា នៅ​កម្ពុជា ។

​លោ​ក ព្យែ​រ ហ្គូ​ហែល នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បានឱ្យ​ដឹងផង​ដែរ​ថា BIOLANE ជា​ផលិតផល​ដែល គ្មាន​ជាតិ​អាល់កុល គ្មាន​ជាតិ​សាប៊ូ​ដែល​ងាយ​ធ្វើ​ឱ្យ​ទារក​-​កុមារ​ងាយ​ប្រតិកម្ម និង​ពិសេស​គ្មាន​សារធាតុ Paraben ដែល​អាច​បង្ករ​ទៅ​ជា​មហារីក ។

លើស​ពី​នេះ​ទៀត អ្នកឯកទេស​ថែរក្សា​ស្បែក​សម្រាប់​ទារក និង​កុមារ បាន​បង្កើត​ឡើង​ដោយ​មានការ​គិតគូរ និង​យកចិត្តទុកដាក់​បំផុត ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​ពី​រុក្ខជាតិ មាន​ប្រភព​ពី​ធម្មជាតិ​ពិត​ៗ រួម​ផ្សំ​ដោយ​ប្រេង​ធម្មជាតិ និង​ប្រូតេអ៊ីន ជាមួយនឹង​ក្លិនក្រអូប​ស្រស់ស្រាយ ហើយ​គ្មាន​ការ​ប្រើប្រាស់​គ្រឿ​ផ្សំ​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឡើយ​។ BIOLANE ត្រូវ​បាន​ចាត់​ទុក​និង​ទទួលស្គាល់​ថា​ជា​ប្រភេទ​ផលិតផល Hypoallergenic ដែល​អាច​កាត់​បន្ថយ​អត្រា​នៃ​ការ​ប្រតិកម្ម​ស្បែក ធៀប​នឹង​ផលិតផល​ស្រ​ដៀង​គ្នា​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ ។