ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​វិនិយោគិន​ចិន​ និង​កម្ពុជា រួម​សហ​ការគ្នា​​ក្នុង​​ទី​ផ្សា​រ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​អភិវឌ្ឍន៍​ទៅ​លើ​សំណង់​អគារ មាន​ខុន​ដូ អា​ផាត់​មែន​សណ្ឋាគារ អគារ​ការិយាល័យ និង​សំណង់​លំនៅ​ឋាន​ផង​ដែរ​នោះ វិនិយោគិន​ចិន បាន​សហការ​ជាមួយ​វិនិយោគិន​ក្នុងស្រុក​ខ្មែរ នាំ​ចូល​និង​ចែក​

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​អភិវឌ្ឍន៍​ទៅ​លើ​សំណង់​អគារ មាន​ខុន​ដូ អា​ផាត់​មែន​សណ្ឋាគារ អគារ​ការិយាល័យ និង​សំណង់​លំនៅ​ឋាន​ផង​ដែរ​នោះ វិនិយោគិន​ចិន បាន​សហការ​ជាមួយ​វិនិយោគិន​ក្នុងស្រុក​ខ្មែរ នាំ​ចូល​និង​ចែក​ចាយ​សម្ភារៈ​គ្រឿង​សង្ហា​រឹម​ពី​ប្រទេស​ចិន មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា សម្រាប់​ផ្គត់ផ្គង់​ដល់​សំណង់​អគារ​ដែល​កំពុង​សាងសង់​នៅ​ពេល​បច្ចុប្បន្ន​នេះ ។ កិច្ចសហការ​បើក​ការ​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ២៦ មីនា ២០១៧ និង​បង្ហាញ​ពី​អគារ​តាំង​បង្ហាញ​គ្រឿង​សង្ហា​រឹម​ទាំងនោះ​ផង​ដែរ ។

លោក​អ៊ិ​ត ដា​រ៉ា អ្នកគ្រប់គ្រង​ក្រុមហ៊ុន Phal Sovan Décor , Co.,Ltd​និង​ជា​ភាគី​វិនិយោគ​កម្ពុជា បានឱ្យ​ដឹង​ថា សម្ភារៈ​គ្រឿង​សង្ហា​រឹម​ដែល​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ មាន​ប្រភព​មក​ពី​ប្រទេស​ចិន ដែល​មាន​សាខា​នៅ​លើ​ពិភពលោក​ជាង​១​ពាន់​សាខា ដូច​ជា​អូស្ត្រាលី អា​ល្លឺ​ម៉​ង់ សឹ​ង្ហ​បុរី និង​បណ្ដា​ប្រទេស​រីក​ចម្រើន​ជា​ច្រើន​ទៀត ។ លោក​និយាយ​ថា​៖« បច្ចុប្បន្ន​នេះ រោងចក្រ​ផលិត​សម្ភារៈ​គ្រឿង​សង្ហា​រឹម​ម៉ាក Shangpin មាន​៥​កន្លែង​នៅ​ក្នុង​ប្រទេស​ចិន ដែល​អាច​ផលិត​សម្រាប់​ចែកចាយ​ទៅ​កាន់​បណ្ដា​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក » ។

លោក​បន្ត​ថា ការ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា នៃ​គ្រឿង​សង្ហា​រឹម Shangpin វា​ឱកាស​មួយ​ជួយ​ដល់​បណ្ដា​ម្ចាស់​សំណង់​អគារ​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​តែង​លំអរ ធ្វើ​ឱ្យ​អគារ ខុន​ដូ អា​ផាត់​មែន សណ្ឋាគារ ការិយាល័យ និង​លំនៅ​ឋាន​កាន់តែ​មាន​ភាព​ទាក់ទាញ និង​មានគុណ​ភាព ។ លោក​ថា​៖« កា​រម​ដ​កល់​ទីផ្សារ​ប្រទេស​កម្ពុជា នៃ​គ្រឿង​សង្ហា​រឹម​នេះ វា​មិនយឺត​ពេល ហើយ​ក៏​មិនឆាប់​ពេក​ដែរ គឺ​វា​ទាន់សភាពការណ៍​ល្អ ព្រោះ​ពេល​នេះ ដូច​យើង​ឃើញ​ស្រាប់ សំណង់​អគារ និង​តម្រូវការ​ផ្ទះ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ច្រើន ដូចនេះ​នៅ​ពេល​ដែល​សាងសង់​សំណង់​អគារ​ទាំងនោះ ចាំបាច់​ណាស់​គឺ​គ្រឿង​សង្ហា​រឹម​សម្រាប់​បំពាក់​នៅ​ខាងក្នុង ដូចនេះ​ហើយ​ទើប​យើង​សម្រេចចិត្ត​នាំ​ចូល​មក​ផ្គត់ផ្គង់​នៅ​ពេល​នេះ​តែ​ម្ដង​» ។

លោក​បន្ថែម​ទៀត​ថា បើសិនជា​ទៅ​ថ្ងៃ​អនាគត​គ្រឿង​សង្ហា​រឹម Shangpin មានការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​នៅ​ឆ្នាំ​ក្រោយ​ៗ ក្រុមហ៊ុន​ទាំង​ពីរ នឹង​ពង្រីក​កាន់តែ​ធំ​បន្ថែម​ទៀត ដោយ​នឹង​ពង្រីក​អគារ​តាំង​បង្ហាញ​ជា​បន្តបន្ទាប់ តែ​ពេល​នេះ​សម្រាប់​ម្ចាស់​សំណង់​នៅ​តាម​បណ្ដា​ខេត្ត​ក៏​អាច​មក​មើល​គ្រឿង​សង្ហា​រឹម​ម៉ាក Shangpin នៅ​អគារ​តាំង​បង្ហាញ​ថ្មី​ទី​១ នៅ​ភ្នំពេញ បាន​ផង​ដែរ ។

លោក​Mingkun Young ប្រធាន​ផ្នែក​ទីផ្សារ​គ្រឿង​សង្ហា​រឹម​ម៉ាក Shangpin របស់​ប្រទេស​ចិន បានឱ្យ​ដឹង​ថា​បច្ចុប្បន្ន​គ្រឿង​សង្ហា​រឹម​ម៉ាក Shangpin នេះ​មាន​វត្ត​មាននៅ​បណ្ដា​ប្រទេស​ជា​ច្រើន ហើយ​នៅ​ក្នុង​ឆ្នាំ ២០១៧​នេះ​ដែរ ក្រុមហ៊ុន ផលិត​គ្រឿង​សង្ហា​រឹម​ម៉ាក Shangpin នឹង​ពង្រីក​សាខា​បន្ថែម​ទៀត នៅ​បណ្ដា​ប្រទេស​នានា ។ លោក​និយាយ​ថា ៖ « ពេល​នេះ​ក្រុមហ៊ុន​របស់​យើង​ក៏​បាន​ចូល​ទៅ​ក្នុង​ទីផ្សារ​ហ៊ុន​ប្រទេស​ចិន​ផង​ដែរ ដូចនេះ​យើង​នឹង​ពង្រីក​សាខា​ក្រៅប្រទេស​ឱ្យ​បាន​៣០​បន្ថែម​ទៀត » ។

វិនិយោគិន​ទាំង​ពីរ​ប្រទេស​ដែល​សហការ​គ្នា​នាំ​ចូល​សម្ភារៈ​គ្រឿង​សង្ហា​រឹម​ម៉ាក Shangpin មក​កាន់​កម្ពុជា​សុទ្ធតែ​បង្ហាញ​ពី​ជំនឿ​ជាក់​លើ​ទីផ្សារ​កម្ពុជា​នៃ​គ្រឿង​សង្ហា​រឹម​សម្រាប់​ផ្គត់ផ្គង់​តាម​អគារ និង​លំនៅ​ឋាន ថា​នឹង​ទទួល​បានការ​គាំទ្រ​ពី​ម្ចាស់​សំណង់​អគារ និង​លំនៅ​ឋាន នៅ​ក្នុង​ប្រទេស​ផង​ដែរ ។

បើ​តាម​លោក​ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​បញ្ជាក់​តម្រូវការ​លំនៅ​ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​មួយ​ឆ្នាំ​ៗ មាន​ប្រមាណ ៥​ម៉ឺន​លំនៅ​ឋាន នៅ​ក្នុង​រាជធានី​ភ្នំពេញក្រុង និង​ទីប្រជុំជន  ។