ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​ព្រៃឈើ​នៅ​មណ្ឌលគិរី​កើតឡើង​ពេញបន្ទុក ក្រោយ​ប្តូរ​ប្រធាន​មន្ទីរ​បរិស្ថាន

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ​ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​និយាយ​ថា ចាប់តាំងពី​មានការ​ផ្លាស់​ប្តូរ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ថ្មី គេ​សង្កេត​ឃើញ​ថា បទល្មើស​ព្រៃឈើ​ធំ​ៗ​បាន​កើត​

ខេត្តមណ្ឌលគិរី ៖ ​ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​និយាយ​ថា ចាប់តាំងពី​មានការ​ផ្លាស់​ប្តូរ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ថ្មី គេ​សង្កេត​ឃើញ​ថា បទល្មើស​ព្រៃឈើ​ធំ​ៗ​បាន​កើត​មាន ហើយ​យុ​ទ្ឋ​នា​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខុសច្បាប់​ទាំងនោះ ភាគច្រើន​គឺ​សុ​ទ្ឋ​សឹង​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​អ្នក​បង្ក្រាប ខណៈ​មន្ត្រី​ក្នុង​មូលដ្ឋាន​បាន​ត្រឹម​ចូលរួម​សហការ លំ​ៗ​យករួចខ្លួន​ប៉ុណ្ណោះ ។

ប្រភព​បាន​រាយ​ការ​ណ៏​ថា ចាប់ពី​ចុងខែ​ធ្នូ ២០១៦ មក​ទល់​នឹង​ដើម​ខែមករា ២០១៧ បទល្មើស​ព្រៃឈើ​ធំ​ៗ​ជិត​១០​ករណី ត្រូវ​បាន​គណៈ​កម្ម​ធិ​ការ​ថ្នាក់​ជាតិ​បង្ក្រាប​និង​ទប់​ស្តា​ត់បទ​ល្មើស​ព្រៃឈើ ដែល​គណៈកម្មការ​នេះ​ដឹកនាំ​ដោយ​នាយ​ឧត្តម​សេនី​យ៏ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន បាន​ធ្វើ​សកម្មភាព​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​ជន​ពាក់​ព័​ន្ឋ​ទាំង​ជនជាតិ​ខ្មែរ និង​ជនជាតិ​វៀតណាម​រាប់​សិប​នាក់​ដាក់​ព​ន្ឋ​នាគា​ខេត្ត​។

ប្រភព​ថា គ្រាន់តែ​អំឡុង​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៧ រហូត​ដល់​ថ្ងៃ​ទី​២៨ មិ​នា ២០១៧ ជនជាតិ​វៀតណាម​ជាង​១០​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ចាប់​បញ្ជូន​ដាក់គុក ព្រោះតែ​ជាប់​ពាក់​ព័​ន្ឋ​ករណី​ចូល​កាប់​ឈើ​ក្នុង​ទឹកដី​ខ្មែរ​ខុសច្បាប់​តាម​ព្រំដែន ។

ចំណែក​ក្រុម​ឈ្មួញ​ដែល​ធ្លាប់​រកស៊ី​ឈើ​ក្នុង​ខេត្តមណ្ឌលគិរី​បាន​និយាយ​ថា ការ​ជួញដូរ​និង​ដឹក​ជញ្ជូន​ឈើ​យក​ទៅ​លក់​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ពួក​គេ​ត្រូវ​រត់ការ​បើកផ្លូវ​ជា​មុន​សិន ទើប​អាច​ដឹកឈើ​ទាំងនោះ​ឆ្លង​ដែន​បាន ។ ពួក​គេ​ថា មាន​មន្ត្រី​ជា​ច្រើន​ដែល​តម្រូវ​ឲ្យ​ពួក​គេ រត់ការ​បង់​ផ្លូវ​រួម​មាន​៖ នគរបាល​ការពារ​ព្រំដែន នគរបាល​សេដ្ឋកិច្ច​ខេត្ត នគរបាល​សេដ្ឋកិច្ច​ក្រសួង នគរបាល​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​វរៈ​ព្រំដែន មន្ត្រី​អាវុធហត្ថ (​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អាវុធហត្ថ​ខេត្ត អាវុធហត្ថ​ស្រុក អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ ) មន្ត្រី​យោធា​(​យោធា​ខេត្ត​យោធា​ព្រំដែន យោធា​វរៈ យោធា​ស៊ើប​ការ​ណ៏ យោធា​អគ្គ​) មន្ត្រី​បរិស្ថាន​(​មន្ត្រី​បរិស្ថាន​ខេត្ត មន្ត្រី​បរិស្ថាន​ឧ​ទ្យា​នុ​រក្ស មន្ត្រី​បរិស្ថាន​ស្រុក មន្ត្រី​បរិស្ថាន​ដែន​ជម្រក​) មន្ត្រី​មេព្រៃ (​មន្ត្រី​មេព្រៃ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ មន្ត្រី​មេព្រៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ មន្ត្រី​មេព្រៃ​សង្កាត់​រដ្ឋ​ព្រៃឈើ )​មន្ត្រី​សាលាស្រុក សហ​គម​ន៏ គយ កាសែត​-​ទូរ​ទស្ស​ន៏ មួយ​ចំនួន​…​។ ជាក់ស្តែង​ករណី​ថ្មី​មួយទៀត សមត្ថកិច្ច​កម្ពុជា​ចាប់​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់ ដែល​បាន​ចូល​លួច​កាប់​ឈើ​ខុសច្បាប់​កាលពី​ថ្ងៃ​ទី​២៧ មីនា ២០១៧ នៅ​ចំណុច​អូរ​ល្វេ​រ ស្ថិត​ក្នុងភូមិ​កោះ​ម្យើ​ល ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក​នោះ គឺ​សង្ស័យ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​៤០​នាក់ ដែល​ត្រៀម​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក សម្រាប់​ដឹក​ចេញ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ ។ ប្រភព​ព័ត៌មាន​មិន​ផ្លូវការ​មួយ​ពី​មន្ត្រី​យោធា​ខេត្តមណ្ឌលគិរី​ម្នាក់​បាន​ប្រាប់​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក បាន​ចាប់​ជនជាតិ​វៀតណាម​ចំនួន​២៨​នាក់ កាលពី​ថ្ងៃ​ទី​២៧ មីនា ២០១៧ នៅ​ចំណុច​អូរ​ល្វេ​រ ភូមិ​កោះ​ម្យើ​ល ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញ៉ែ​ក ពី​បទ​ចូល​លួច​កាប់​ឈើ​ក្នុង​ទឹកដី​នៃ​ព្រៃ​កា​ពារ​ខេត្តមណ្ឌលគិរី តែ​មន្ត្រី​បរិស្ថាន​ខេត្ត​បាន​អះអាង​ថា ចាប់​បាន​តែ​តែ​៤​នាក់​ប៉ុណ្ណោះ ។ នៅ​ក្នុង​គណនី​បណ្តាញ​សង្គម​ផ្លូវការ​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​បង្ហោះ​រូបភាព​និង​សរសេរ​ថា បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់ ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ ក្នុង​នោះ​ក៏​មាន​ឈើ​អារ​រំលំ​រួច​ផង​ដែរ ប៉ុន្តែ​ក្នុង​ករណី​ចាប់​ជនជាតិ​វៀតណាម​កាលពី​ថ្ងៃ​២៧​មីនា​នោះ មន្ត្រី​យោធា​នៅ​ឈរជើង​ក្នុង​ទឹកដី​ស្រុក​កោះ​ញ៉ែ​ក បាន​រាយការណ៍​ផ្ទាល់​ទៅ​មេ​កើយ​របស់​គេ​ថា មន្ត្រី​បរិស្ថាន​ដែល​ដឹកនាំ​ដោយ​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន បាន​ចាប់​ជនជាតិ​វៀតណាម​បាន​ចំនួន​២៨​នាក់​ឯណោះ​។

ដោយ​លើក​ទី​១​ពេល​ថ្ងៃត្រង់​ចំនួន​២០​នាក់ ពេល​រសៀល​ចំនួន​៧​នាក់ និង​ពេល​ល្ងាច​ចំនួន​ម្នាក់ ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​។

ប្រភព​ដដែល​ប្រាប់​ថា ជនជាតិ​វៀតណាម​ចំនួន​២៨​នាក់​ខាងលើ ជា​មនុស្ស​ក្នុង​ចំណោម​កម្មករ​ជនជាតិ​វៀតណាម​ចំនួន​៤០​នាក់ ដែល​គេ​បាន​បញ្ជូន​ចូល​ក្នុងភូមិ​សាស្ត្រ​ព្រៃ​ស្រុក​កោះ​ញ៉ែ​ក ខេត្តមណ្ឌលគិរី និង​ព្រៃ​ស្រុក​លំ​ផាត់​ខេត្តរតនគិរី ដោយ​ឆ្លងកាត់​ក្រុមហ៊ុន​មួយ​ឈ្មោះ​យ៉ា ឡាយ ដើម្បី​កាប់​ឈើ​ត្រៀម​ដឹក​ចេញ​ទៅ​ស្រុក​យួន ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដោយ​មានការ​រត់ការ​បើកផ្លូវ​ក្នុង​រង្វង់​ទឹកប្រាក់​រាប់​សែន​ដុល្លារ​របស់​ឧកញ៉ា​ឈើ​ម្នាក់​ជូន​ដល់​សមត្ថកិច្ច​ក្នុង​តំបន់ ប៉ុន្តែ​សកម្មភាព​នោះ ត្រូវ​បាន​បែកការ​ណ៏​ដល់​ជំនាញ ទើប​គម្រោងការ​លួច​ដឹកឈើ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ត្រូវ​បង្ក្រាប​។ ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជនជាតិ​វៀតណាម​ចូល​ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះ​ញ៉ែ​ក​នេះ​ដែរ នា​ថ្ងៃ​២៨ មីនា លោក​អភិបាលស្រុក​កោះ​ញែក មើល សឿ​ន ប្រាប់​ថា​លោក​មិន​បានដឹង​រឿង​អ្វី​នោះ​ទេ ព្រោះ​រវល់​នៅ​ប្រជុំ​ឯ​ភ្នំពេញ​។

ទោះជា​យ៉ាងណា កាលពី​រសៀល​ថ្ងៃ​ទី​២៧​មីនា​ដដែល​នោះ លោក​កែវ សុភ​គ៌ បាន​បដិសេធ​ថា គ្មាន​ការ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ជាង​ម្ភៃ​នាក់​នោះ​ទេ គឺ​ចាប់​បាន​តែ​០៤​នាក់​តែ​ប៉ុណ្ណោះ ហើយ​កំពុង​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​។ ក្នុង​ករណី​ដដែល​មិន​អាច​ស្វែងរក​ប្រភព​ការ​ពិត​ណាមួយ​ថា តើ​ជំនាញ​ចាប់​បាន​ជនជាតិ​វៀតណាម ៤​នាក់​ឬ​២៨​នាក់​ដូច​ការ​ខ្សឹប​ប្រាប់​ពី​មន្ត្រី​យោធា​បាន​នោះ​ទេ ដោយ​សង្ស័យ​ថា​ដូច​ជា​មាន​អាថ៌​កំបាំង​។

គួរ​បញ្ជាក់​ថា ជនជាតិ​វៀតណាម​ចំនួន​៤​នាក់ ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០១៧ ពី​បទ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ ស្ថិត​ក្នុងភូមិ​កោះ​ម្យើ​ល ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក ។ វត្ថុ​តាង​ល្មើស​ដែល​ត្រូវ​សមត្ថកិច្ច​បរិស្ថាន​ដកហូត​រួម​មាន​៖ រណា​យន្ត ៣​គ្រឿង​, ម៉ូតូ​៤​គ្រឿង និង​ឈើ​ប្រភេទ​លេខ​១(​សុ​ក្រំ​និង​ផ្ចឹក​) ចំនួន​២០​ដើម​ត្រូវ​បាន​កាប់​រំលំ​។

សេចក្តី​រាយ​ការ​ណ៏​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មិ​នា ២០១៧ ជនជាតិ​យួន​ចំនួន​៨​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កម្លាំង​ជំនាញ​ចាប់​ឃាត់ខ្លួន​នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក តាម​បណ្តោយ​បន្ទាត់​ព្រំដែន​កម្ពុជា​យួន នៅ​ស្រុក​កោះ​ញែក ។ ចំណែក​ប្រភព​ក្រៅផ្លូវការ​ជា​ច្រើន​បាន​និយាយ​ថា ករណី​ជន​ជាត​យួន​ចូល​ទឹកដី​កម្ពុជា​កាប់​ឈើ​តាម​ចិត្ត​នេះ គឺ​មិន​ខុស​ពី​ពាក្យចាស់​ពោល​ថា ខ្មោច​ស្រុក​មិន​ឲ្យ​ដៃ ខ្មោច​ព្រៃ​មិន​ហ៊ាន​ចូល ។ បើ​តាម​សម្តី​ខ្សឹបខ្សៀវ​គ្នា​ថា មាន​មន្ត្រី​ប្រដាប់​អាវុធ និង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប​ក្នុងស្រុក​កោះ​ញែក ជា​អ្នក​នាំ​ជនជាតិ​យួន​ទាំងនោះ ចូល​តាម​ច្រក​ខេត្តរតនគិរី ដើម្បី​ទៅ​កាប់​ឈើ​នៅ​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី ។ ប្រភព​និយាយ​បន្ត​ថា មិន​ត្រឹម​នាំ​ផ្លូវ​ជនជាតិ​យួន​ទាំងនោះ​មក​ដី​ខ្មែរ​កាប់​ឈើ​ទេ ថែម​ទាំង​ផ្តល់​ទីតាំង​សម្រាប់​ជនជាតិ​យួន​ទាំងនោះ​ស្នាក់​នៅ​ក្នុង​កន្លែងធ្វើការ​របស់​ខ្លួន​ថែម​ទាំង​ផង​។ ប្រធាន​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​លោក ឌិន ប៊ុ​ន​ធឿ​ន កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ លើ​ករណី​មាន​ជនជាតិ​យួន​រាប់​សិប​នាក់​ចូល​កាប់​ឈើ​ក្នុង​តំបន់​ស្នូល​នៃ​ព្រៃ​ដែន​ជម្រក ខណៈ​លោក​ក៏​ត្រូវ​បាន​មហាជន​និយាយ​ថា បាន​ឃុបឃិត​ឲ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន ។

សូម​បញ្ជាក់​ថា បី​ខែ​ដើមឆ្នាំ​២០១៧​នេះ ជនជាតិ​យួន​ចំនួន​២១​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន​ពាក់​ព័​ន្ឋ​និង​បទល្មើស​ព្រៃឈើ សត្វព្រៃ ស្រប​ពេល​មន្ត្រី​ជំនាញ និង​មន្ត្រី​ពាក់​ព័​ន្ឋ​ជា​ច្រើន​ក្នុង​ខេត្ត ត្រូវ​គេ​មើលឃើញ​ថា មាន​ភាព​កំសោយ​ក្នុង​ការ​ទប់​ស្តា​ត់ ឬ បង្ក្រាប​ក្រុម​បទល្មើស​ទាំងនោះ ប៉ុន្តែ​មតិ​ជា​ច្រើន​និយាយ​ថា បើ​ពួក​គេ​មិន​បាន   ទទួលផល​ប្រ​យោ​ជ​ន៏ កុំ​ថា​ឡើយ​ជនជាតិ​យួន​ចំនួន​២១​នាក់ សូ​ម្បី​ម្នាក់​ក៏​មិន​អាច​ចូល​ដី​ខ្មែរ​កាប់​ឈើ​បាន​មួយ​ដើម​ឡើយ ៕