ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន សរសើរ​ទម្រង់​លេង​របស់​ក្រុមបាល់ទាត់​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​បើ​ទោះបីជា​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ហ្ស​ក​ដា​នី​៧​ទល់​០ នៅ​កីឡដ្ឋាន King Abdullah II នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ចុង​

រាជធានី​ភ្នំពេញ ៖ ​បើ​ទោះបីជា​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ហ្ស​ក​ដា​នី​៧​ទល់​០ នៅ​កីឡដ្ឋាន King Abdullah II នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ​នៃ​ពានរង្វាន់​ជើ​ងេ​ក​អាស៊ី​២០១៩ (AFC Asian Cup 2019 Final Group Qualifiers ) កាលពី​យប់មិញ​ក៍ដោយ ក៍ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសើរ​ចំពោះ​សមត្ថភាព​របស់​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ថា​កំពុង​មានការ​រីក​ចម្រើន ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ថា​« សូម​អបអរសាទរ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ខិតខំ​ប្រកួត​ជាមួយ​ក្រុមកីឡា​បាល់ទាត់ ហ្ស៊​ក​ដា​នី​(Cambodia -០ vs Jordan-7)​ក្នុង​ការ​ប្រកួត​ពានរង្វាន់​ជើងឯក​អាស៊ី​២០១៩ វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ (AFC Asian Cup 2019 Final Group Qualifiers ) ដែល​ទើបបាន​បញ្ចប់ នៅ​ពហុ​កីឡដ្ឋាន​អន្ដរជាតិ King Abdullah II នៅ​មុន​នេះ​បន្តិច​»​។

«​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​សមត្ថភាព​ក្មួយ​ៗ​កីឡាករ​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ខិតខំ​លេង​បាន​យ៉ាង​ល្អ​ក្នុ​លក្ខណៈ​មិត្តភាព​អន្តរជាតិ ដែល​បាន​បង្ហាញ​អោយ​ឃើញ​ពី​ការ​រីក​ចម្រើន វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។ ចាញ់​ឈ្នះ​គឺជា​ការ​ធម្មតា សង្ឃឹមថា​ក្មួយ​ៗ​កីឡាករ​នឹង​ខិតខំ លេង​អោយ​កាន់តែ​ល្អ​ដើម្បី​ទទួល​ជ័យ​ជំនះ​នៅ​ក្នុង​ការ​ប្រកួត​លើក​ក្រោយ​។ អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​វិស័យ​កីឡា និង​សូម​ជូនពរ​កីឡាបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៅ ក្នុង​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ខាង​មុខ​ទៀត​»៕