ចាប់ខ្លួនអនិកជនខ្មែរ-បារាំងម្នាក់បញ្ជូនទៅសាលាដំបូង ពាក់ព័ន្ធបទឆបោកប្រាក់ជិត៣០ម៉ឺនដុល្លារ
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៨ មីនា ២០១៧ បានបញ្ជូនបុរសម្នាក់
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៨ មីនា ២០១៧ បានបញ្ជូនបុរសម្នាក់
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៨ មីនា ២០១៧ បានបញ្ជូនបុរសម្នាក់ ជាអនិកជនខ្មែររស់នៅប្រទេសបាំង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធពីបទឆបោកប្រាក់អ្នកដទៃជិត៣០ម៉ឺនដុល្លារអាមេរិក។ អនិកជនរូបនោះឈ្មោះ ស៊ាង មេត្តា ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅស្រុកខ្មែរផ្ទះលេខ ១BEo ផ្លូវ២៨០ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ការចាប់ឃាត់ខ្លួនបុរសម្នាក់នោះ គឺធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ៧៤ អ.យ.ធ ចុះថ្ងៃទី២៤ មីនា ២០១៧ ដោយលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញាររងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សមត្ថកិច្ចបន្តថា ក្នុងដីកាបញ្ជាឲ្យចូលខ្លួនទៅឈ្មោះ ស៊ាង មេត្តា ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌរបស់ឈ្មោះ អ៊ុក វន ដែលបានប្តឹងចោទប្រកាន់ពីបទឆបោក។ ទោះជាយ៉ាងណាដើមរឿងក្នុងបទឆបោកនោះ សមត្ថកិច្ចមិនបានដឹងពីអង្គហេតុច្បាស់លាស់ទេ ពោលគឺសមត្ថកិច្ចមានភារកិច្ច បានត្រឹមតែអនុវត្តតាមដីការបស់ស្ថាប័នអយ្យការតែប៉ុណ្ណោះ។
ប៉ុន្តែប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេបង្ហើបឲ្យដឹងថា កាលពីអំឡុងចុងឆ្នាំ២០១៦ ឈ្មោះ ស៊ាង មេត្តា បានធ្វើកិច្ចសន្យាទទួលយកប្រាក់ចំនួន ៣២.២០០ដុល្លារអាមេរិក ពីដើមបណ្តឹងដើម្បីយកទៅរត់ការស្នើសុំអាជ្ញាបណ្ណ័ពីរាជរដ្ឋាភិបាល ធ្វើអាជីវកម្មបូបខ្សាច់។ តែពេលឈ្មោះ ស៊ាង មេត្តា ទទួលយកប្រាក់ហើយ មិនបានអាជ្ញាបណ្ណ័ឲ្យទៅដើមបណ្តឹងទេ ថែមទាំងគេចវេសមិនព្រមជួបដើមបណ្តឹងទៀតផង ទើបត្រូវដើមបណ្តឹងប្ដឹងឲ្យតុលាការឲ្យចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ