ការផ្តល់ទាន បើឱ្យតែមិនស្រួលផលនៃទាននោះនឹងបានត្រឡប់មកវិញមានប្រមាណតិចតួច ព្រោះហេតុនោះអ្នករាប់អានព្រះពុទ្ធសាសនាគប្បីចូលអានអត្ថបទមួយនេះនឹងបានប្រយោជន៍ច្រើនដល់ការធ្វើទានសមស្របទៅនឹងការចំណាយទ្រព្យធនរបស់ខ្លួន ។

១-សទ្ធាយ ទានំ ទេតិ ឲ្យទានដោយសទ្ធា គឺឲ្យដោយជឿជាក់ថា ផលរបស់ទាននេះពិតជាមានផលដោយពិតប្រាកដដូចព្រះអង្គសម្តែងអាសនិសង្សថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណាឲ្យទានដោយសទ្ធា បុគ្គលនោះកើតក្នុងទីណាៗ រមែងជាអ្នកស្ដុកស្ដម្ភដោយភោគសម្បត្តិ ។

២- សក្កច្ចំ ទានំ ទេតិ ឲ្យទានដោយសេចក្ដីគោរព គឺឲ្យដោយយកចិត្តទុកដាក់ដោយគោរពក្នុងទាន និងបុគ្គលដែលជាអ្នកទទួល ឬថាឲ្យដោយដៃខ្លួនឯងផ្ទាល់ មិនមែនឲ្យដោយការបោះបោកជាដើម ដូចទ្រង់ត្រាស់អានិសង្សថា ម្នាលភិក្ខុទាំងឡាយបុគ្គលឲ្យទានដោយគោរព បុគ្គលនោះកើតក្នុងទីណាៗ ជារមែងជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ទោះកូនក្ដី ប្រពន្ធក្ដី ខ្ញុំបម្រើក្ដី អ្នកធ្វើការងារក្ដី តែងជាអ្នកស្ដាប់បង្គាប់ដោយល្អ ។

៣- កាលេន ទានំ ទេតិ ឲ្យទានតាមកាល គឺឲ្យទានតាមកាលដែលគួរឲ្យ។ កាលដែលគួរឲ្យទាន ឈ្មោះថា កាលទាន មាន៥យ៉ាងគឺ ឲ្យទានដល់អ្នកមកថ្មី១ ឲ្យទាន់ដល់អ្នកមានដំណើរ១ ឲ្យទានដល់អ្នកមានជំងឺ១ ឲ្យទានក្នុងពេលអត់បាយ១ ផ្តល់ស្រូវថ្មី ផ្លែឈើដំបូងដល់បុគ្គលអ្នកមានសីល១។ បុគ្គលឲ្យទានតាមកាលដ៏គួរបែបនេះ ទោះកើតក្នុងទីណាៗ ជាបុគ្គលស្ដុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន ហើយ ភោគៈដ៏ពោរពេញរមែងកើតមានតាមកាលដ៏គួរដល់បុគ្គលនោះវិញ ។
៤- អនុគ្គហិតចិត្តោ ទានំ ទេតិ ឲ្យទាន់ដោយចិត្តអនុគ្រោះ គឺឲ្យដោយមិនមានចិត្តសោកស្ដាយ ឬថាឲ្យដោយចង់ឲ្យអ្នកទទួលបាននូវសេចក្ដីសុខ ក្តីសប្បាយ ដោយមិនចង់ឲ្យគេតបស្នងអ្វីមកវិញឡើយ។ បុគ្គលឲ្យទានដោយចិត្តអនុគ្រោះ បែបនេះកើតក្នុងទីណាៗ ជាអ្នកស្ដុកស្ដម្ភ មានទ្រព្យច្រើន និងជាអ្នកបរិភោគក្នុងកាមគុណ៥ ដ៏លើសលុប ។
រូបតំណាង៥- អត្តានញ្ច បរញ្ច អនុបហច្ច ទានំ ទេតិ ឲ្យទានដោយមិនបៀតបៀនខ្លួនឯង និងអ្នកដទៃ គឺសំដៅដល់ការឲ្យទានដោយមិនមើលងាយគុណទាំងឡាយ បុគ្គលឲ្យទានដោយមិនបានបៀតបៀនខ្លួនឯង និងអ្នកដទៃបែបនេះ ទោះកើតក្នុងទីណាៗ រមែងជាអ្នកមានទ្រព្យស្ដុកស្ដម្ភ និងមិនមានសេចក្ដីអន្តរាយ នៃភោគៈទាំងឡាយឡើយ ៕
រូបតំណាង
រូបតំណាង
ចែករំលែកព័តមាននេះ