ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​សម្រុក​ទៅ​ថៃ​​មុន​បុណ្យចូលឆ្នាំ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ស្របច្បាប់បាន​សម្រុក​ទៅ​ថៃ ​ដើ​ម្បី​រក​ការងារ​ធ្វើ​តាម​រយៈ​ក្រុមហ៊ុន​ផ្សេង​ៗ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ច្រើន​កុះករ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា គឺ​ខុស​

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ស្របច្បាប់បាន​សម្រុក​ទៅ​ថៃ ​ដើ​ម្បី​រក​ការងារ​ធ្វើ​តាម​រយៈ​ក្រុមហ៊ុន​ផ្សេង​ៗ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ច្រើន​កុះករ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា គឺ​ខុស​ពី​បណ្តា​ឆ្នាំ​មុន​ៗ​ដែល​ជិត​ដល់​បុណ្យចូលឆ្នាំ​ថ្មី​មាន​តែ​អ្នក​ត្រឡប់​ពី​ថៃ​មក​វិញ ។

ពលករ​ជាង​៤០០​នាក់ មក​ពី​គ្រប់​ខេត្ត​តាម​រយៈ​ក្រុមហ៊ុន​២​គឺ ក្រុមហ៊ុន​SMS និង​ក្រុមហ៊ុន​BSO បាន​មក​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ទាំង​ព្រឹក ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត​តូច​ធំ​ដែល​មេ​ី​ល​ទៅ​ហាក់ដូចជា​គគ្រឹកគគ្រេង​ណាស់ ។

តំណាង​ក្រុមហ៊ុន​SMS ប្រាប់​កោះសន្តិភាព​ថា ពលករ​តាម​រយៈ​ក្រុមហ៊ុន​ខ្លួន​មាន​ចំនួន​១០៨នាក់​ត្រូវ​ទៅ​ធ្វើការ​នៅ​ខេត្ត​ល​ព​បូ​រី​ប្រទេស​ថៃរោងចក្រ​ផលិត​សាច់ក្រក ។ ដោយឡែកតំណាង​ក្រុមហ៊ុន BSO លោក​សួន សា​ម៉េ​ន ប្រាប់​ថា ពលករ​ក្រុម​ហ៊ុន​គាត់​មក​ពី​គ្រប់​២៥​រាជធានី​-​ខេត្ត មាន​ចំនួន​៣៣៥​នាក់ ត្រូវ​ទៅ​ធ្វើ​ការ​ផ្នែក​សំណង់​នៅ​ខេត្ត​សាមុទ្រ​ប្រា​កាន និង​ខ្ល​ង​តឺ​យ ក្រុង​បាងកក ។

លោក សួន សា​ម៉េ​ន បន្ត​ថា ពលករ​ក្រុម​ហ៊ុ​ន​របស់​គាត់ ភាគ​ច្រើ​ន​កន្លង​មក​ធ្លាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ លុះ​ពួក​គេ​ជួប​ផល​លំបាក​ក៏​នាំ​គ្នា​ត្រឡប់​ម​ស្រុក​វិញ​ហើ​យ​សុំ​ធ្វើ​បែបបទ​ស្របច្បាប់​តាម​រយៈ​ក្រុមហ៊ុន​របស់​គាត់ ចូល​ទៅ​ធ្វើ​កា​រលើ​ទឹកដី​ថៃ​វិញ​។

តំណាង​ក្រុមហ៊ុន​SMS និយាយ​ថា ពលករ​ដែល​ត្រូវ​ទៅ​ធ្វើ​កា​រលេើទឹកដី​ថៃ ក្នុងថ្ងៃនេះ​មាន​យ៉ាងតិច​៨០០​នាក់ ព្រោះ​ពលករ​មួយ​ចំនួន​ទៀត​អាច​ចេញ​តាម​រយៈ​ក្រុមហ៊ុន​ផ្សេង​ៗ ។ ពេល​សាកសួរ​ពី​មូលហេតុ​នៃ​ការ​ធ្វើ​ចំណាកស្រុក ក្រុម​ពលករ​និយាយ​ថា ដោយសារ​ការងារ​ក្នុងស្រុក​បាន​ប្រាក់​កម្រៃ​ទាប​ជាង​ប្រទេស​ជិតខាង ម្យ៉ាង​ការងារ​ក៏​ពិបាក​រក​ទៀត ។

ដោយឡែក គ្រួសារ​មួយ​មិន​ប្រាប់​ពី​អត្តសញ្ញាណ ដែល​ប្តី​ជា​អ្នក​រត់​ម៉ូតូឌុប​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ទៅ​ថៃ​ទាំង​ប្តី​ទាំង​ប្រពន្ធ​និយាយ​ថា ការ​រកស៊ី​ក្នុងស្រុក​បច្ចុប្បន្ន​ពិបាក​ណាស់​សម្រាប់​អ្នក​ខ្វះ​ដេ​ី​ម​ទុន​ដូច​ជា​ពួក​គាត់ ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន​ៗ​ឲ្យ​តែ​ជិត​ដល់​ពិធីបុណ្យ​ជាតិ​ធំ​ដូច​ជា​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ជាដើម ពលករ​ប្រុស​ស្រី​តែងតែ​នាំ​គ្នា​សម្រុក​ចេញពី​ថៃ​មក​កម្ពុជា​វិញ ដើម្បី​ជួបជុំ​សាច់​ញាតិ​។ ផ្ទុយ​ទៅ​វិញ ឆ្នាំ​នេះ​ជិត​ដល់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ទៅ​ហើយ បែរជា​គេ​សង្កេត​ឃើ​ញ​ពលករ​ខ្មែរ​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​ទៅ​ប្រ​ទេ​ថៃ​ទៅ​វិញ ៕