ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះ​តែ​ស្រឡាញ់ ទុក​រយៈ៣៥​ឆ្នាំមិន​ព្រម​កាត់

7 ឆ្នាំ មុន

ជា​រឿង​ចម្លែក​ដែល​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ទុក​ក្រចក​រយៈពេល​៣៥​ឆ្នាំ ព្រោះ​ស្រឡាញ់ និង​

ជា​រឿង​ចម្លែក​ដែល​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ទុក​ក្រចក​រយៈពេល​៣៥​ឆ្នាំ ព្រោះ​ស្រឡាញ់ និង​បារម្ភ​ប្រៀប​ដូច​ជា​កូនបង្កើត​ដោយ​មិន​ព្រម​ធ្វើ​អ្វី​បង្ក​ឱ្យ​ប៉ះពាល់ រួម​ទាំង​មិន​ងូតទឹក និង​ដេក​បែក​គ្រែ​ជាមួយ​ប្រពន្ធ ព្រោះ​ខ្លាច​ដេក​សង្កត់​ក្រចក​បណ្តាល​ឱ្យ​បាក់ ។

បុរស​នោះ គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​នាក់​ដែល​ចូល​ចិត្ត​ទុក​ក្រចក​វែង ប៉ុន្តែ​អ្វី​ដែល​ខុស​ប្លែក​ពី​អ្នក​ផ្សេង គឺ​គេ​យកចិត្តទុកដាក់​ខ្លាំង​លើ​ក្រចក និង​មិន​ធ្លាប់​កាត់​ សូ​ម្បី​តែ​មួយ​លើក​ក្នុង​រយៈពេល​៣៥​ឆ្នាំ ។ លោក​ Luu Cong Huyen ​អាយុ​៥៨​ឆ្នាំ ជា​អ្នកស្រុក​យ៉េន ចាវ ខេត្ត​ណា​ម​ឌី​ញ ភាគ​ខាងជើង​ប្រទេស​វៀតណាម បាន​ថែទាំ​ក្រចក​យ៉ាង​យកចិត្តទុកដាក់ និង​ចៀសវាង​ការ​ប៉ះទង្គិច សូ​ម្បី​តែ​ទឹក​ក៏​មិន​ព្រម​ងូត ។ ក្រចក​នៅ​ម្រាម​នីមួយ​ៗ​មាន​ប្រវែង​ជា​មធ្យម​៥៥​សង្ទីម៉ែត្រ ។ ការ​រក្សា​ទុក​ក្រចក​បែប​នេះ ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ងឿងឆ្ងល់ ខណៈ​ពេល​សាមីខ្លួន​បង្ហើប​ឱ្យ​ដឹង​ថា វា​ជា​ការងារ​របស់​ខ្លួន មនុស្ស​ជា​ច្រើន​អាច​ចូល​ចិត្ត​ចិញ្ចឹមសត្វ ដាំ​ដើមឈើ ឬ​សន្សំ​រថយន្ត ចាស់​ៗ​ទុក ប៉ុន្តែ​សម្រាប់​រូបគេ អ្វី​ដែល​ចូល​ចិត្ត​បំផុត​គឺ​ការ​ទុក​ក្រចក​វែង ។

ការ​មាន​ក្រចក​វែង​ធ្វើ​ឱ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​លោក​Luu Cong Huyen​ហាក់ដូចជា​ពិបាក​ក្នុង​ការ​ពាក់អាវ និង​យក​របស់របរ​ត្រូវ​ប្រុង​ប្រយ័ត្ន ឯការ​ទទួលទាន​បាយ​ត្រូវ​ឱ្យ​ប្រពន្ធ​បញ្ចុក ។ លើស​ពី​នេះ​គេ​បាន​ចែក​គ្រែ​ដេក​បែក​ពី​ប្រពន្ធ ព្រោះ​ខ្លាច​នាង​ធ្វើ​ឱ្យ​បាក់​ក្រចក ប៉ុន្តែ​គេ​ដំណើរការ​អាជីព​របស់​ខ្លួន​ជា​ជាងគំនូរ​បានជា​ប្រក្រតី ។

Luu Cong Huyen​និយាយ​ថា ទោះបីជា​ក្រចក​របស់​គេ​ហាក់ដូចជា​ក្រាស់ ប៉ុន្តែ​ធាតុ​ពិត​វា​អាច​ផុយ​ស្រួយ​នៅ​ពេល​ត្រូវ​ទឹក ហេតុ​ដូច្នេះ ទើប​គេ​ចៀសវាង​ការ​ប៉ះ​ទឹក​គ្រប់​ពេល ។ នៅ​ពេល​ចេញ​ទៅ​ក្រៅ​មាន​ភ្លៀង​ធ្លាក់ ត្រូវ​យក​ថង់​ប្លា​ស្ទិ​ក​គ្រប​ក្រចក​មិន​ឱ្យ​ត្រូវ​ទឹក ។ ក្រៅពី​នេះ រូបគេ​ផ្ទាល់​មិន​ងូតទឹក​ទេ ប្រសិនបើ​ងូតទឹក​ត្រូវ​ឱ្យ​ប្រពន្ធ​ជួយ ។

ក្រចក​វែង​របស់​លោក​Luu Cong Huyen​ធ្វើ​ឱ្យ​កុមារ​ជា​ច្រើន​ភ័យ​ខ្លាច ដោយ​អ្នកខ្លះ​យល់​ថា ជា​បិសាច ខ្លះ​ទៀត​យល់​ថា​ជា​មនុស្ស​មាន​ជំងឺ​ចម្លែក ។ ទោះជា​យ៉ាងណា​ក្តី លោក​Luu Cong Huyen​មិន​ខឹង​ចំពោះ​ការ​យល់​ឃើញ​នោះ​ទេ ។

បច្ចុប្បន្ន​លោក​Luu Cong Huyen​ចាត់​ទុក​ថា​ជា​បុរស​មាន​ក្រចក​វែង​បំផុត​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​គេ​មិន​ស្ថិត​នៅ​លំដាប់​ទី​មួយ​នៅ​លើ​ពិភពលោក​ទេ ។ ចំពោះ​បុរស​ដែល​មាន​ក្រចក​វែង​បំផុត​ដែល​កត់ត្រា​ក្នុង​សៀវភៅ​Guinness World Record​គឺ​លោក​Shridhar Chillal​ជនជាតិ​ឥណ្ឌា អាយុ​៧៩​ឆ្នាំ មាន​ក្រចក​វែង​បំផុត​ដល់​ទៅ​១៨៦,៦​សង្ទីម៉ែត្រ​ឯណោះ ៕