ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍​ផ្លូវទឹក! ស.ម្លា.ប់​កូនតូច​ម្នាក់ ដោយសារតែទូកបុក​បង្គោល​ព្រំដីឡូត៍

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ ទូក​ប្រភេទ «បាឡាស្មាច់» បានបុកបង្គោលព្រំដីឡូត៍ ដែល​លិចទឹក បណ្ដាលឱ្យ​ទូក​កាណូតនោះ ក្រឡាប់ ហើយ​ប្ដីជួយសង្គ្រោះបានតែប្រពន្ធ។ អនិច្ចាកូនតូច បានបាត់បង់ជីវិត។…

ខេត្តកំពង់ឆ្នាំង​៖ ទូក​ប្រភេទ «បាឡាស្មាច់» បានបុកបង្គោលព្រំដីឡូត៍ ដែល​លិចទឹក បណ្ដាលឱ្យ​ទូក​កាណូតនោះ ក្រឡាប់ ហើយ​ប្ដីជួយសង្គ្រោះបានតែប្រពន្ធ។ អនិច្ចាកូនតូច បានបាត់បង់ជីវិត។ កុមារីរងគ្រោះ ឈ្មោះ​ ហេង ជូអ៊ីង អាយុ ១ខួបកន្លះ។

​គ្រោះថ្នាក់ចរាចរណ៍​ផ្លូវទឹក ក្រឡាប់ទូក ដោយសារបង្គោល​ព្រំដីឡូត៍នោះ បានកើតឡើង នៅចំណុច​ជិតបឹងបួនមុំ ស្ថិតនៅក្នុងភូមិឧទុម្ពរ ឃុំគ្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

​អាជ្ញាធរឃុំក្រាំងដីមាស បានឱ្យ​ដឹងថា នៅម៉ោង​ជាង ៩​ព្រឹកថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២ នេះ មានគ្រួសារមួយ ដែលមានសមាជិក ៣នាក់ ឪពុក.ម្ដាយ និងកូនក្មេងអាយុ ១ខួបកន្លះ បានធ្វើដំណើរ​តាមមធ្យោបាយ​កាណូតបាឡាស្មាច់ ត្រឡប់ពីផ្សារទៅផ្ទះវិញ ស្រាប់តែទូកបាឡាស្មាច់បាន​ទៅបុកជាមួយនឹងបង្គោលថ្មដីឡូត៍​ ពេញទំហឹង នាំឱ្យ​ក្រឡាប់ លិចទៅក្នុងទឹកទាំងអស់គ្នា​។ ម្ដាយក្មេងស្រី​រងគ្រោះ មិនចេះហែលទឹក តែឪពុក ចេះហែលទឹក បានទៅជួយសង្គ្រោះបានតែប្រពន្ធ។ រីឯកូនបានលិច ទៅក្នុងទឹក ទម្រាំរាវរកឃើញ កុមារីបានបាត់បង់ជីវិតបាត់ទៅហើយ​។

បន្ទាប់ពីទទួលបានព័ត៌មាននេះ ភ្លាម លោក​ ប៉ា សុខុម ប្រធាន​ក្រុម​ការងា​រ​ចុះ​មូល​ដ្ឋាន ឃុំក្រាំងដីមាស និងលោក យី ភួន មេឃុំក្រាំងដីមាស ព្រមទាំងសហការី បានចុះទៅជួប​ក្រុមគ្រួសារស.ព និងសម្ដែងនៅការអាណិតអាសូរ សោកស្ដាយយ៉ាងក្រៃលែង ព្រមទាំង​បាន​នាំយក​ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់​ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ចំនួន ៥០​ម៉ឺនរៀល ជូនដល់គ្រួសារសព៕ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ