ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈរទិញភីហ្សា តែឆ្លៀតបានមួយ…!

7 ឆ្នាំ មុន

«Mirror» ​របស់​អង់គ្លេស កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ លោក​Craig Smith​ អាយុ​៣១​ឆ្នាំ និង​នាង​Daniella Hirst​ អាយុ​២៨​ឆ្នាំ បាន​រួមរ័ក​នៅ​ខាង​មុខ​តុ​លក់​ភី​ហ្សា​ ពេលកំពុង​រង់ចាំ​ទទួល​ទឹកក្រូច​ក្នុង​ហាង​«Domino» ។ ឃើញ​បែប​នោះ ​បុគ្គលិក​ហាង​បាន​​ថតរូប និង​ប្តឹង​ទៅ​ប៉ូលិស ។

«Mirror» ​របស់​អង់គ្លេស កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ លោក​ Craig Smith​ អាយុ​៣១​ឆ្នាំ និង​នាង ​Daniella Hirst​ អាយុ​២៨​ឆ្នាំ បាន​រួមរ័ក​នៅ​ខាង​មុខ​តុ​លក់​ភី​ហ្សា​ ពេលកំពុង​រង់ចាំ​ទទួល​ទឹកក្រូច​ក្នុង​ហាង​«Domino» ។ ឃើញ​បែប​នោះ ​បុគ្គលិក​ហាង​បាន​​ថតរូប និង​ប្តឹង​ទៅ​ប៉ូលិស ។

នាង​ Daniella Hirst ​ត្រូវ​ប៉ូលិស​ក្រុង​ស្កា​ប៊ី​រ៉ូនៃ​តំបន់​ន័​រ​យ៉​ក​សៀ ចក្រភព​អង់គ្លេស​ កោះហៅ​ទៅ​សាកសួរ​រយៈពេល​៩០​នាទី ខណៈ​​​ពេល​លោក​Craig ​មិន​ទទួល​ការ​ចោទប្រកាន់​អ្វី​ទេ ព្រោះ​គេ​បាន​ស្លៀកខោ​បិទ​បាំង​ល្អ គ្មាន​បង្ហាញ​កេ​រិ៍្ត​ខ្មាស ខណៈ​ពេល​រួមរ័ក​នោះ។

នាង​Daniella​ប្រាប់​The Sun​របស់​អង់គ្លេស​ថា​ «​ខ្ញុំ​គិត​ថា គេ​ហាក់ដូចជា​លេងសើច​ជាមួយ​ខ្ញុំ ប៉ុន្តែ​មិន​នឹក​ស្មានថា​ហេតុការណ៍ ដែល​​កើតឡើង​បែរជា​បែកធ្លាយ​បែប​នេះ ។

លើស​ពី​នេះ​ខ្ញុំ​ក៏​ទទួលខុសត្រូវ​លើ អ្វី​ៗ​គ្រប់យ៉ាង​ដែល​បាន​ប្រព្រឹត្ត ប៉ុន្តែ​ក៏​ភ័យ​ខ្លាច​ដែល​រឿងហេតុ​ឡើង​ដល់​តុលាការ ព្រោះ​មិន​ចង់​មានរឿង​ខ្វាយខ្វល់​ទេ​» ។

គូស្នេហ៍​នោះ ​ចូល​ចិត្ត​រួមរ័ក​នៅ​កន្លែងប្លែក​ៗ​ ដូច​ជា​នៅ​លើ​រថយន្តក្រុង អាង​ហែល​ទឹក និង​ក្នុង​ឧទ្យាន ។ ប៉ូលិស​នៅ​មិន​ទាន់​ចោទ​ប្រកាន់​គូស្នេហ៍​នោះ​ទេ ដោយ​បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​នៅ​ដំណើរការ​បន្ត និង​នៅ​មិន​ទាន់​មាន​ទិន្នន័យ​បញ្ជាក់​បន្ថែមទេ ៕