ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់ ស្រាប់តែ​រលំ​មក​រត់​មិន​ទាន់

9 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​បាន​ស្លាប់ បន្ទាប់​ពី​បុរស​រង​គ្រោះ​បាន​ជួប ហេតុការណ៍​បាក់​រលំ​ដើមឈើ​សុ​ក្រំ​សង្កត់ពីលើ នៅ​ពេល​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ឡង់ ខាងក្រោយ​ស្រុក​សំបូរ​។

ខេត្តក្រចេះ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​បាន​ស្លាប់ បន្ទាប់​ពី​បុរស​រង​គ្រោះ​បាន​ជួប ហេតុការណ៍​បាក់​រលំ​ដើមឈើ​សុ​ក្រំ​សង្កត់ពីលើ នៅ​ពេល​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ឡង់ ខាងក្រោយ​ស្រុក​សំបូរ​។

បុរស​រង​គ្រោះ​ឈ្មោះ ម៉េ​ង ឈុ​ន​លេង អាយុ​៣៤​ឆ្នាំ រស់នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ  បាន​ស្លាប់ បន្ទាប់​ពី​ដឹក​មក​សង្គ្រោះ​ដល់​ផ្ទះ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា ក្រោយ​ពី រង​គ្រោះ​ឈើ​សុ​ក្រំ​សង្កត់ពីលើ​ដោយសារ​រត់គេច​មិន​ទាន់​។

បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ពីរ​នាក់​បាន​ចូល​ទៅ​កាប់​ឈើ សុ​ក្រំ នៅ​ក្នុង​ព្រៃ​ឡង់​ភូមិសាស្ត្រ​ខាងក្រោយ​ស្រុក​សំបូរ ក៏​ត្រូវ​ដើមឈើ​សុ​ក្រំ​ធំ មួយ​ដើម​ដួល​រលំ​សង្កត់​លើ បើ​ទោះបីជា​ជន​រង​គ្រោះ​បាន​ព្យាយាម​រត់គេច​ចេញ តែ​គេច​មិន​ទាន់ ។

គួរ​បញ្ជាក់​ថា អ្នក​ភូមិ​រស់នៅ​ខាងក្រោយ​ស្រុក​ព្រែក​ប្រសព្វ ក៏​ដូច​ជា​ស្រុក​សំបូរ សព្វ ថ្ងៃ​ក្រៅពី​ការ​ធ្វើស្រែ​ចម្ការ គឺ​ពួក​គាត់​បាន​ងាក​មក​ចាប់​យករ​បរកាប់​អារឈើ​ជា​ប្រភព ចំណូល​បន្ថែម​។ ហើយ​ឈើ​ទាំងនោះ​ត្រូវ​បាន​ពួក​គាត់​ភាគច្រើន​បាន​ចូល​ទៅ​កាប់ អារច្រៀក​ជា​លក្ខណៈ​គ្រួសារ​ទ្រង់ទ្រាយ​ធំ ឬ​តូច​នៅ​ក្នុងភូមិ​សាស្ត្រ​ព្រៃ​ឡង់ និង​ព្រៃ​សហគមន៍​អភិរក្ស​ផ្សេង​ៗ​ទៀត​នៅ​តំបន់​នោះ ដើម្បី​លក់​មក​ឲ្យ​ឈ្មួញ​ទិញ​សម្រាប់​នាំ​ចេញ​។

បើ​តាម​សេចក្តី​រាយ​កាណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឈើ​សុ​ក្រំ​កំពុង​តែ​មាន​តម្លៃ​ទី ផ្សារ​ខ្ពស់ មិន​ចាញ់​នឹង​តម្លៃ​ឈើ​ប្រណីត​។ ស្រប​ជាមួយ​គ្នា​នោះ​ទៅ​និង​ស្ថានភាព​បទល្មើស ឈើ​នៅ​តំបន់​ព្រៃ​ឡង់ និង​ព្រៃ​អភិរក្ស​របស់​សហគមន៍​មួយ​ចំនួន គឺ​កំពុង​តែ​រង​នូវ​ការ​កាប់ បំផ្លាញ​យ៉ាង​រង្គាល ក៏​ព្រោះតែ​នៅ​តាម​ព្រៃ​ក្នុងភូមិ​សាស្ត្រ​ខាងលើ គឺ​នៅ​សម្បូរ​ទៅ​ដោយ ឈើ​ធំ​ៗ​ត្រូវប៉ាន់​។ មួយវិញទៀត​ក្រុម​ឈ្មួញ​ក៏​បាន​ផ្តល់​លុយ​ជា​សោហ៊ុយ​ដល់​អ្នក​ភូមិ ដើម្បី លួច​ចូល​ទៅ​កាប់​អារ និង​ដឹក​ជញ្ជូន​ចេញ​តាម​គោ​យន្ត ឬរ​ទះ​គោ ដោយ​មិន​ខ្លាចរអារ និង​ទោសទណ្ឌ​ផ្លូវច្បាប់​នោះ​ទេ​។ ហើយ​ឈើ​ទាំងនោះ​ក៏​ត្រូវ​បាន​សម្រុក​កាប់ និង​ដឹក​ជញ្ជូន ចេញពី​ព្រៃ​មក​លក់​ឲ្យ​គេ​ដែល​ឈរ​ចាំ​ទិញ​លើកដាក់​ឡាន​នៅ​ក្បែរ​ព្រៃ​នៅ​តំបន់​នោះ និង បាន​ដឹកនាំ​ចេញ​បន្ត​៕