ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​បម្រុង​លោតឆ័ត្រ​ទៅ​ប្រទេស​វៀតណាម សង្ស័យ​ជា​ឈើ​របស់​ចែ​ហៀ​ង

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​នគរបាល និង​មន្ទីរ​កសិកម្ម​ខេត្ត និង​បរិស្ថាន​បង្ក្រាប​បាន និង​១​គ្រឿង​ទៀត​បាន​បើក​រត់គេច​បាត់​ស្រមោល

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​នគរបាល និង​មន្ទីរ​កសិកម្ម​ខេត្ត និង​បរិស្ថាន​បង្ក្រាប​បាន និង​១​គ្រឿង​ទៀត​បាន​បើក​រត់គេច​បាត់​ស្រមោល ខណៈ​ដែល​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ដុះ​ស្លែ​ប្រចាំ​ខេត្តកំពង់ស្ពឺ​បម្រុង​លោត​ឆ​ត្រ័​ទៅ​វៀតណាម ហើយ​ក៏​ត្រូវ​បែក​ការណ៍​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ដែល​មិន​បាន​សើម​មាត់​សើ​មក​នឹង​គេ​បាន​រាយការណ៍​ទៅ​ថ្នាក់លើ ហើយ​ក៏​បានដឹង​ដល់​លោក​អភិបាលខេត្ត​បាន​បញ្ជា​ផ្ទាល់​ទៅ​កម្លាំង​នគរបាល និង​ជំនាញ​មន្ទីរ​កសិកម្ម​ខេត្ត​តាម​បង្ក្រាប​។

ការ​ឆ្មក់​ចាប់​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​បាន​មួយ​គ្រឿង​ពេញ​នេះ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​រោង​ម៉ាស៊ីន ឃុំ​តា​សាល ស្រុ​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​មួយ​រូប​បាន​ប្រាប់​ថា រថយន្ត​ដែល​បង្ក្រាប​បាន​នោះ ជា​ប្រភេទ​រថយន្ត​កូរ៉េ​ពណ៌​ស ចំណុះ​៥​តោន ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-3379 ដែល​មាន​ដឹកឈើ​ប្រណីត​ពេញ​រថយន្ត​តែ​ម្តង​។ ប្រភព​ពី​នគរបាល​ដែល​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បាន​បង្ហើប​ឲ្យ​ដឹង​ថា រឿង​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​នេះ​បែក​ការណ៍​ដោយសារ​តែ​មន្ត្រី​អាវុធហត្ថ​ស្រុក​មួយ​រូប​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ដែល​មិនមែន​ជា​(​មេ​របស់​ខ្លួន​) ទើប​មាន​បញ្ជា​ពីលើ​ឲ្យ​តាម​បង្ក្រាប​ឲ្យ​ទាល់តែ​បាន​។

ប្រភព​បន្ត​ថា យោង​តាម​សេចក្តីរាយការណ៍​គឺ​ឈ្មួញ​បាន​ដឹកឈើ​ចំនួន​២​រថយន្ត​ចេញពី​ចម្ការ​មួយ​កន្លែង​ក្នុង​ឃុំ​តា​សាល ដែល​ដីចម្ការ​ត្រូវ​បាន​គេ​ដឹង​ថា ជា​របស់ ចែ​ហៀ​ង​។ ទោះជា​យ៉ាងណា​ក្រោម​ការ​បញ្ជា​ពី​ឯកឧត្តម​អភិបាលខេត្ត​កំពង់ស្ពឺ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ឱ​រ៉ា​ល់ ធ្វើការ​បង្ក្រាប​បាន​១​រថយន្ត តែ​គួរ​ឲ្យ​ស្តាយ​រថយន្ត​១​គ្រឿង​ទៀត​បាន​រត់គេច​បាត់​។ សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា​ឈើ​ខាងលើ​នេះ​ជា​របស់​ក្រុម​ឈ្មួញ​ធំ​ៗ​ចំនួន​២​រូប ដែល​កំពុង​តែ​មាន​រឿ​ក្តី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ជាប់​ខ្លួន​នៅឡើយ ក្នុង​ការ​បង្ក្រាប​នេះ​ផង​ដែរ​គឺ​សមត្ថកិច្ច​បន្ត​ធ្វើ​ដូច​ភ្លៀងរលឹម មិន​លើកលែង​ឲ្យ​ឈ្មួញ​ណា​ម្នាក់​ឡើយ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​លោក​អភិបាលខេត្ត​កំពង់ស្ពឺ​ថា (​កុក​តែងតែ​ភ្លេច​ជង់ តែ​ជង់​មិន​ដែល​ភ្លេច​កុក​ឡើយ​)​។

គួរ​បញ្ជាក់​ថា សកម្មភាព​ដឹកឈើ​របស់​ក្រុម​ឈ្មួញ​តែងតែ​ធ្វើ​ឡើងជា​រៀង​រាល់​យប់​និង​ថ្ងៃ​ពីព្រោះ​តែ​ឈ្មួញ​ត្រូវរ៉ូវ​ជាមួយ​ថ្នាក់​ក្រោម​អស់​ទៅ​ហើយ​។ ជាក់ស្តែង​ដូច​ជា​ករណី​ខាងលើ បើ​គ្មាន​បញ្ជា​ពី​លោក​អភិបាលខេត្ត​ទេ ម្លេះ​សំ​ឈើ​ទាំងអស់​នេះរ​ត់ទៅ​ដល់​ប្រទេស​វៀតណាម​បាត់​អស់​ទៅ​ហើយ​។​ឈ្មួញ​ឈើ​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់​ដ៏​ធំ​មិន​បាន​ចេញ​មុខ​រកស៊ី​ដោយ​ផ្ទាល់​នោះ​ទេ គឺ​បាន​ឲ្យ​ប្រពន្ធ​ជា​អ្នក​ចេញ​មុខ​ជំនួស​វិញ​។ 

ប្រភព​ពី​មន្ត្រី​តូចតាច​បាន​ប្រាប់​ថា​ឈ្មួញ​ដែល​រកស៊ី​ឈើ​ឈ្មោះ ណុ​ប ឌី បាន​ប្តូរ​ឈ្មោះ​ដោយ​ប្រើ​ឈ្មោះ​ផ្សេង​វិញ​ហើយដោយ​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ថ្នាក់​ក្រោម​ៗ មាន​ទាំង​កងរាជអាវុធហត្ថ​ស្រុក យោធា និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទៀត​ផង ដើម្បី​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​ការ​រកស៊ី​នោះ ពីព្រោះ​បើ​ប្រើ​ឈ្មោះ ណុ​ប ឌី គឺ​ជំនាញ និង​សមត្ថកិច្ច​ស្គាល់​សុះសាយ​មិន​ចាញ់​ក្រុម​ឈ្មួញ​ធំ​ៗ២​នាក់​ខាងលើ​នោះ​ឡើយ​។

ជាង​នេះ​ទៅ​ទៀត​អ្វី​ជា​ការ​កត់សម្គាល់​ពី​មុន អភិបាលខេត្ត​លោក​តែងតែ​បញ្ជា​កម្លាំង​ខាង​អាវុធហត្ថ​ខេត្ត​ឲ្យ​បង្ក្រាប​បទល្មើស​ជា​ច្រើន​ដង តែ​ជា​លទ្ធផល​ត្រលប់​មក​វិញ​សូន្យ (​គ្មាន​បាន​ផល​) ទំនង​បែប​នេះ​ហើយ​ទើប​លោក​អភិបាលខេត្ត​ងាក​ទៅ​បញ្ជា​កម្លាំង​ផ្សេង​ទៅ​វិញ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ម្តង​។ ក្រោយ​ធ្វើការ​បង្ក្រាប​ជំនាញ​បាន​ប្រគល់​ឲ្យ​ដែន​ជម្រក​បរិស្ថាន​រង់ចាំ​វាស់វែង​នៅ​ពេល​ក្រោយ​៕