ខេត្តឧត្តរមានជ័យ ៖ ក្រុមអ្នកលេងដាវសាមូរ៉ៃ៤នាក់ ត្រូវកម្លាំងប៉ូលិសឃាត់ខ្លួន មុនពេលពួកគេចង់ធ្វើសកម្មភាព កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៦ មីនា ស្ថិតត្រង់ចំណុចភូមិនៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ប្រភពឱ្យដឹងថា ទាំង៤នាក់ ១-ឈ្មោះទូច ណែម អាយុ២១ឆ្នាំ រស់នៅភូមិទឹកជប់ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ២-ឈ្មោះអ៊ន សាខ្វុង អាយុ១៨ឆ្នាំ កម្មករ រស់នៅភូមិទឹកជប់ ឃុំត្រពាំងប្រីយ៍ស្រុកអន្លង់វែង ៣-ឈ្មោះអ៊ុក ណាក់ អាយុ១៨ឆ្នាំ រស់នៅភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ និង៤-ឈ្មោះយឹម ចិន អាយុ២២ឆ្នាំ រស់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់
ចាម ។
ប្រភពពីលោកវរសេនីយ៍ឯក ស៊ូ នូវ អធិការង និងជាសេនាធិការប៉ូលិសស្រុកអន្លង់វែងបានឱ្យដឹងថា មុនពេលធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៤នាក់នេះ គឺខណៈពេលផឹកស៊ីឡើងស្រវឹងជោកជាំហើយ ក៏បានយកដាវមកគំរាមសម្លាប់ប្រពន្ធរបស់ខ្លួន និងគំរាមដល់អ្នកភូមិជិតខាងទៀត ។
ក្រោយពីគំរាមនោះ អ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចប៉ូលិស ចុះទៅធ្វើការឃាត់ខ្លួននាំមកអធិកាធ្វើការសាកសួរ យោងទៅលើមុខសញ្ញាប្រើប្រាស និងចែកចាយ សមត្ថកិច្ចបាននាំធ្វើតេស្តទឹកនោម ក៏រកឃើញមានសារធាតុញៀន ទើបកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្ត ចាត់ការបន្តតាមច្បាប់ ។
ចែករំលែកព័តមាននេះ