ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លូកដៃ​ទៅ​ឱប​ចង្កេះ​នាង បែរ​ជា​ប៉ះ​ចំ​កន្លែង​ផ្សេងវិញ

9 ឆ្នាំ មុន

ចាត់​ទុក​ថា​ជា ​រូបភាព​គួរ​អស់សំណើច​មួយ​ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក គឺ​បុរស​ជា​បេក្ខជន​ប្រឡង​រាំ​ក្នុង​កម្មវិធី ​«Dancing With The Stars» យកដៃ​ឱប​ចង្កេះ​នារី​ដ៏​ស្រស់​ស្អាតជា​ដៃគូ​របស់​ខ្លួន ប៉ុន្ដែ​

ចាត់​ទុក​ថា​ជា ​រូបភាព​គួរ​អស់សំណើច​មួយ​ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក គឺ​បុរស​ជា​បេក្ខជន​ប្រឡង​រាំ​ក្នុង​កម្មវិធី ​«Dancing With The Stars» យកដៃ​ឱប​ចង្កេះ​នារី​ដ៏​ស្រស់​ស្អាតជា​ដៃគូ​របស់​ខ្លួន ប៉ុន្ដែ​បែរជា​ទៅ​ស្ទាប​លើ​ប្រដាប់​ភេទ​របស់​នាង​ទៅ​វិញ ។

ខណៈ​បង្ហាញខ្លួន​ក្នុង​កម្មវិធី ​«Dancing With The Stars» លើក​ដំបូង លោក ​Bonner Botton អ្នក​រាំ​អាជីព​អាយុ​២៩​ឆ្នាំ បាន​បង្ហាញ​ភាព​ស្និ​ទ្ធ​ស្នាល​ជាមួយ​ដៃគូ​រាំ​ជន​ជាតិ​​អូស្ដ្រាលី ​Sharna Burguss អាយុ​៣១​ឆ្នាំ ដោយ​យកដៃ​ចាប់​ចង្កេះ​របស់​នាង ។

ហេតុការណ៍​កើតឡើង​នៅ​ពិធីករ​កំពុង​ថ្លែង​ស្វាគមន៍​ជាមួយ​អ្នកចូលរួម​ប្រកួត​រាំ​ផ្សេង​ទៀត ។ ពេល​នោះ​នាង ​Sharna បាន​ដើរទៅ​រក​លោក​ Bonner ជា​ដៃគូ​របស់​ខ្លួន​ដែល​អង្គុយ​នៅ​លើ​កៅអី ហើយ​លោក​ក៏​លូកដៃ​ទៅ​ស្វាគមន៍​ដោយ​ឱប​ចង្កេះ​នាង ប៉ុន្ដែ​បែរជា​ខុស​គោលដៅ​ប៉ះ​ស្ទាប​ប្រដាប់​ភេទ​របស់​នាង​ទៅ​វិញ ។ នារី​ជា​ដៃគូ​ភ្ញាក់ផ្អើល ហើយ​ទាញ​ដៃ​របស់ ​Bonner ដាក់​នៅ​ត្រង់​ភ្លៅ​វិញ ។

ទស្សនិកជន​ដែល​ចូលរួម​ឃើញ​បែប​នោះ​បាន ថតរូប​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​រូបភាព​គួរ​ឱ្យ​អស់សំណើច​នោះ​មានការ​ចាប់អារម្មណ៍​ខ្លាំ​ង តែ​ក៏​មានការ​រិះគន់​ច្រើន​ដែរ៕