ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

7 ឆ្នាំ មុន

១-​បុរស​អា​មេ​រិ​ក​សម្រក​ទម្ងន់​បាន​១៥០​គីឡូក្រាម
លោក​Sal Paradiso​ជនជាតិ​អា​មេ​រិ​ក​មាន​ទម្ងន់​៣១២​គីឡូក្រាម អាច​សម្រក​ទម្ងន់​បាន​១៥០​គីឡូក្រាម ព្រោះតែ​បរិភោគ​អាហារ និង​ហាត់ប្រាណ ។

១-​បុរស​អា​មេ​រិ​ក​សម្រក​ទម្ងន់​បាន​១៥០​គីឡូក្រាម
លោក​Sal Paradiso​ជនជាតិ​អា​មេ​រិ​ក​មាន​ទម្ងន់​៣១២​គីឡូក្រាម អាច​សម្រក​ទម្ងន់​បាន​១៥០​គីឡូក្រាម ព្រោះតែ​បរិភោគ​អាហារ និង​ហាត់ប្រាណ ។

២-​ចិន​បដិសេធ​ការ​សាងសង់​ស្ថានីយ​សង្កេតការណ៍​បរិស្ថាន
សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្នុង​ឆ្នាំ​២០១៧​នេះ ចិន​កំពុង​ត្រៀម​សាងសង់​ស្ថានីយ​សង្កេតការណ៍​បរិស្ថាន​នៅ​លើ​ប្រជុំ​ផ្កាថ្ម​«Scarborough»​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​ក្រោយមក​បដិសេធ ។

៣-​ទិញ​ឧទ្ធម្ភាគចក្រ​ដឹក​កូន​ទៅ​សាលា​ឱ្យទាន់​ពេល
កុមារ​ម្នាក់​នៅ​អ៊ុយ​ក្រែ​ន ចុះ​ពី​ឧទ្ធម្ភាគចក្រ​នៅ​មុខ​ខ្លោងទ្វារ​សាលា​មួយ ។ ជិះ​ឧទ្ធម្ភាគចក្រ​ព្រោះ​ខ្លាច​យឺត​ពេល ។

៤-​ក្រុមហ៊ុន​តាក់​ស៊ី​«Uber»​ត្រូវ​បង់ពន្ធ​ស្មើ​ក្រុមហ៊ុន​តាក់​ស៊ី​ទូទៅ
ថវិកាជាតិ​ថ្មី​របស់​កា​ណា​ដា​សំដៅ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​Uber​ត្រូវ​បង់ពន្ធ​ដូច​គ្នា​ជាមួយ​ក្រុមហ៊ុន​តាក់​ស៊ីធម្មតា​នៅ​ក្នុង​ប្រទេស ។

៥-​ថៃ​ទិញ​រថក្រោះ​ប្រភេទ​ប្រដេញ​ពី​រុ​ស្ស៊ី
សារព័ត៌មាន​រុ​ស្ស៊ីកាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ថៃ​បាន​ទិញ​រថក្រោះ​ទំនើប​ស៊េរី​ថ្មី​ពី​ប្រទេស​រុ​ស្ស៊ី ។

៦-​តួលេខ​អ្នក​ធ្វើឃាត​របស់​ជប៉ុន​ថយ​ចុះ
តួលេខ​អ្នក​ធ្វើឃាត​របស់​ពលរដ្ឋ​ជប៉ុន​ក្នុង​ឆ្នាំ​២០១៦​មាន​ប្រហែល​២១.៨៧៩​នាក់ ទាប​បំផុត​ចាប់តាំងពី​ឆ្នាំ​២០០៤ និង​ថយ​ចុះ​ពី​ចំនួន​៣០.០០០​នាក់​កាលពី​ឆ្នាំ​២០១៥ ។

៧-​អា​មេ​រិ​ក​វាយប្រហារ​តាម​ផ្លូវអាកាស​សម្លាប់​ពលរដ្ឋ​ស៊ី​រី​ជាង​៣០​នាក់
យន្តហោះ​ចម្បាំង​របស់​ក្រុម​សម្ព័ន្ធមិត្ត​មាន​អា​មេ​រិ​ក​ដឹកនាំ​បាន​វាយប្រហារ​នៅ​ភាគ​ខាងត្បូង​ក្រុង​អាល់​ម៉ា​ន់​ស៊ូ​រ៉ា ប្រទេស​សុ​ី​រី​ដោយ​ខុស​គោលដៅ​សត្រូវ ទៅ​ប៉ះ​ចំ​សាលា​មួយ​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​ប្រហែល​៣៣​នាក់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៨-​រថភ្លើង​អីុ​តា​លី​រអិល​ធ្លាក់​ផ្លូវ​នៅ​ស្វ៊ី​ស
រថភ្លើង​អីុ​តា​លី​មួយ​ខ្សែ​ចេញដំណើរ​ពី​ក្រុង​មី​ឡាន ទៅ​ក្រុង​បា​សែ​ល ប្រទេស​ស្វ៊ី​ស បាន​ធ្លាក់​ផ្លូវ​បង្ក​ឱ្យ​មាន​អ្នក​រង​របួស​ចំនួន​៧​នាក់ ។

៩-​សមាជិក​សភា​អូស្ត្រាលី​បង់លុយ​ផាកពិន័យ​រឿង​ថតរូប​ចៀម
លោក​ត្រ​យ ហ្គេ​ន តំណាង រាស្ត្រ​នៅ​រដ្ឋ​ញូ​វ​សាវ​វែ​ល​របស់​អូស្ត្រាលី ត្រូវ​ផាកពិន័យ​ពី​បទ​យក​ទូរស័ព្ទ​ដៃ​ថតរូប​ចៀម ខណៈ​ពេល​កំពុង​បើកបរ​រថយន្ត ។

១០-​បាញ់ប្រហារ​នៅ​រដ្ឋ​វី​ស​ខុន​ស៊ី​ន សហរដ្ឋអាមេរិក
កើត​មាន​ហេតុការណ៍​បាញ់ប្រហារ​មួយ​នៅ​ធនាគារ និង​ក្រុមហ៊ុន​ផ្នែក​ច្បាប់​រដ្ឋ​វី​ស​ខុន​ស៊ី​ន បង្ក​ឱ្យ​ស្លាប់​ប៉ូលិស​ម្នាក់់ និង​បុគ្គលិក​៣​នាក់​ទៀត ៕