ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស៊ីណូ​ឡាក់​គី​ប៉ោយ​ប៉ែ​ត បើក​ឲ្យ​ខ្មែរ​ចូល​លេង​ដោយ​សេរី

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ប្រភព​បាន​ឲ្យ​ដឹង​ថា កាស៊ីណូ​ឡាក់​គី​ប៉ោយ​ប៉ែ​ត ដែល​មា​នទី​តាំងនៅ​ចំណុច​រង្វង់​មូល ក្នុងភូមិ​-​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ ប្រភព​បាន​ឲ្យ​ដឹង​ថា កាស៊ីណូ​ឡាក់​គី​ប៉ោយ​ប៉ែ​ត ដែល​មា​នទី​តាំងនៅ​ចំណុច​រង្វង់​មូល ក្នុងភូមិ​-​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​និយម​លេងល្បែង​ស៊ីសង​ចូល​លេង​ដោយ​សេរី បំពាន​ទៅ​នឹង​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក៍​ដូច​ជា​ច្បាប់ ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ មីនា ២០១៧​ថា កា​ស៊ី​ឡាក់​គី​ប៉ោយ​ប៉ែ​ត​នេះ​ជាក​ម្មសិ​ទ្ឋិ​ផ្ទាល់​របស់​លោក ភួ​ន ផេង អាយុ​ជាង​៤០​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ជួល​បន្ត​ឲ្យ​ទៅ​ឈ្មោះ ហេ វិ​ន ភេទ​ប្រុស អាយុ​ជាង ៤០​ឆ្នាំ​ជា​ជនជាតិ​ថៃ ហើយ​ថៅកែ​ជនជាតិ​ថៃ​រូប​នោះ បាន​ឲ្យ​ឈ្មោះ​កែវ រតនា ភេទ​ប្រុស​អាយុប្រមាណ ៤០ ឆ្នាំ​ម្នាក់​ជា​ខ្មែរ មើល​ការ​ខុស​ត្រូវ បាន​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មកនេះ ក៏​ត្រូវ​ក្ស័យធន​តែ​ម្តង ។

សូម​បញ្ជាក់​ថា ក្រុម​បុគ្គលិក​កាស៊ីណូ ប្រុស​ស្រី​ជាង​១០០​នាក់ ក្រោយ​ទទួល​បាន​ដំណឹង​ថា ថៅកែ​ជនជាតិ​ថៃ​រូប​នោះ​ក្ស័យធន រត់គេច​ខ្លួន​បាត់​ហើយ​នោះ ពួក​គេ​បាន​នាំ​គ្នា​ប្រមូលផ្តុំ ចាប់តាំងពី​ថ្ងៃ​ទី​២៥ មីនា កន្លង​មក នៅ​ក្នុង​កាស៊ីណូ ដើម្បី​ធ្វើការ​តវ៉ា​ដល់​អ្នក​ទទួលខុសត្រូវ​ឈ្មោះ​កែវ ត​នា និង លោក​ភួ​ន ផេង ជា​ម្ចាស់​កាស៊ីណូ​ផ្ទាល់ ដើម្បី​ទាមទារ​បើក​ខែ​ចុង​ក្រោយ និង ប្រាក់ខែ​លើកទឹកចិត្ត​ចំនួន​៣​ខែ​តាម​ច្បាប់​ស្តី​ពី​ការងារ​បន្ថែម​ទៀត​ផង​ដែរ ។

លោក​ភួ​ន ផេង ជា​ម្ចាស់​ទីតាំង​កាស៊ីណូ​ឡាក់​គី​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា ថៅកែ​ជនជាតិ​ថៃ​និង​រូប​លោក បាន​ធ្វើ​កិច្ចសន្យា​កុងត្រា បើក​កាស៊ីណូ​នេះ​ជាមួយ​គ្នា ក៏​ប៉ុន្តែ ជនជាតិ​ថៃ ជា​ថៅកែ​រូប​នោះ បាន​ក្ស័យធន​រត់គេច​ខ្លួន​បាត់​ហើយ និង បាន​បន្សល់​ទុក​សម្ភារ​ចោល​នៅ​ក្នុង​កាស៊ីណូ​នេះ​ឲ្យ​រូប​លោក​ទទួលខុសត្រូវ​តែ​ម្នាក់ឯង ។

លោក​ភួ​ន ផេង បាន​បន្ត​ថា ចំពោះ​បុគ្គលិក​ទាំងនោះ​វិញ គាត់​បា​នាំ​គ្ន ប្រមូលផ្តុំ​គ្នា ធ្វើការ​តវ៉ា​ទាមទារ​បើក​ប្រាក់ខែ​ចុង​ក្រោយ​គឺ​ខែមីនា​នេះ បន្ទាប់​មក​ពួក​គាត់​ទាមទារ បើកប្រាក់​លើកទឹកចិត្ត​ចំនួន​៣​ខែ​បន្ថែម​ទៀត​ផង​ដែរ ។ លោក​បាន​បញ្ជាក់​ប្រាប់​ថា លោក​អត់​មាន​ល​ទ្ឋ​ភាព បើកប្រាក់​លើកទឹកចិត្ត​បន្ថែម​ជូន​ដល់​ទៅ​បុគ្គលិក​ទាំងនោះ​រហូត ដល់​ទៅ​ខែ​នោះ​ឡើយ ។ ការ​តវ៉ា​ទាមទារ​របស់​ក្រុម​បុគ្គលិក​រយៈពេល​៣​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​២៧ មីនា​នេះ លោក​ភួ​ន ផេង ជា​ម្ចាស់​កាស៊ីណូ បាន​ឲ្យ​ដឹង​ថា ការ​សម្របសម្រួល​ជាមួយ​បុគ្គលិក បាន​ត្រូវរ៉ូវ​គ្នា​ហើយ ដោយ​លោក​សម្រេច​បើក​ប្រាក់ខែ​ចុង​ក្រោយ និង ប្រាក់​លើកទឹកចិត្ត​ចំនួន​១​ខែ​បន្ថែម​ទៀត គឺ​សម្រេច​បើក​សរុប​ឲ្យ​ទាំងអស់​នៅ​ថ្ងៃ​ទី​២៧ ខែមីនា​នេះ​តែ​ម្តង ។ ថៅកែ​កាស៊ីណូ​ឡាក់​ប៉ោយ​ប៉ែ​ត លោក​ភួ​ន ផេង បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កាស៊ីណូ​នេះ​ក្រោយ​ពេល​បើក​ប្រាក់ខែ​ជូន​ដល់​បុគ្គលិក​រួចរាល់​ហើយ​នោះ និង ត្រូវ​បិទ​ក្រុមហ៊ុន​ចោល​ជា​បណ្តោះអាសន្ន រង់ចាំ​មាន​ដៃគូ​ថ្មី​មក​វិនិយោគ​បន្ត​ទៀត ។

គួរ​កត់​សម្គាល់ថា កាស៊ីណូ​ឡាក់​គី​ប៉ោយ​ប៉ែ​ត​ដែល​មាន​លោក​ភួ​ន ផេង ជា​ម្ចាស់​នេះ បាន​បិទទ្វារ​ក្រុមហ៊ុន​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ចំណែក​ផ្នែក​ក្រោម​ឈៀង​ខាងស្តាំ លោក​បាន​ជួល​ឲ្យ​ថៅកែ​ជនជាតិ​ខ្មែរ​ឈ្មោ​រតនា និង ឈ្មោះ​ឡូត បើក​ល្បែង​សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​របៀប​អនាធិបតេយ្យ​បំផុត ទ​ង្វើ​នេះ​បាន​ផ្គើន ទៅ​នឹង​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ហាម​ដាច់ខាត​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​ដោយ​ខុសច្បាប់​នៅ​ក្នុង​កាស៊ីណូ​នោះ​ឡើយ ៕