ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ជា​កំពូល​ចោរ «នណា​​រារាំង​​បាញ់​​​»

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បំបែកសំណុំរឿង​ករណី​បាញ់​ប្លន់​ទូ​មាស ​នៅ​ផ្សារ​តា​​​ឡា​ត់ ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្ត​កំពង់​សឺ្ព ដែល​បណ្តាលឱ្យ​បុរស​ស្មៀនឃុំ​ម្នាក់​ឈ្មោះ​អ៊ិន ធឿន ​​ហៅ​ប៉ោ​ ​អាយុ​៤៨​ឆ្នាំ ​​ជា​ស្មៀន​

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បំបែកសំណុំរឿង​ករណី​បាញ់​ប្លន់​ទូ​មាស ​នៅ​ផ្សារ​តា​​​ឡា​ត់ ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្ត​កំពង់​សឺ្ព ដែល​បណ្តាលឱ្យ​បុរស​ស្មៀនឃុំ​ម្នាក់​ឈ្មោះ​អ៊ិន ធឿន ​​ហៅ​ប៉ោ​ ​អាយុ​៤៨​ឆ្នាំ ​​ជា​ស្មៀន​ឃុំ​ជាំ​សង្កែ​​​ស្លាប់​យ៉ាង​អាណោចអាធ័ម​ កើតឡើង​កាលពី​ថៃ្ង​ទី​១៩ ធ្នូ ២០១៥ កន្លង​ទៅ​ ដែលពេលនេះ ជនសង្ស័យត្រូវ​​ចាប់ខ្លួន​បាន​ទៀត ខណៈ​​បក្សពួក​មួយ​ចំនួនបញ្ជូន​ដាក់​ពន្ធនាគារ​​ហើយ ។

​​នៅចំពោះមុខសមត្ថកិច្ច ជន​សង្ស័យ​​ឈ្មោះ​ម៉ៅ គឹ​ម​អេ​ង បាន​ឆ្លើយ​សារភាព​​ថា ក្នុង​សកម្មភាព​បាញ់​ប្លន់​ទូ​មាស​​នៅ​ផ្សារ​តា​ឡា​ត់​​​ គឺ​រូបគេ​ ​ព្រមទាំង​បក្សពួក​​ឈ្មោះ​រ័​ត្ន ជា​អ្នក​​ប្លន់ ។ ជនសង្ស័យ​បន្ត​ថា​ ពេល​ចូល​ទៅ​ដល់​កន្លែង​ទូ​មាស គេ​ដក​កាំភ្លើង​អាកា​ភ្ជង់​ម្ចាស់ ហើយ​​ឈ្មោះ​រ័​ត្ន ជា​អ្នក​យក​ពូថៅ​វាយ​បំបែកទូ​​កញ្ចក់ ។ ពេល​នោះ គេ​ឃើញ​បុរស​ម្នាក់​ (ស្មៀន) ឈាន​ជើង​មក​ រូបគេ​ក៏​បាញ់​១​គ្រាប់ ហើយ​បាន​​ប្រមូល​យក​មាស​ដាក់​ចូល​ហោប៉ៅរួច​​នាំ​គ្នា​ជិះ​ម៉ូតូ​ យក​ទៅ​ប្លុង​ចោល​ក្នុង​ព្រៃ ទើប​ដើរ​​មក​ផ្លូវជាតិ​លេខ​​៤ ហើយ​ហៅ​តាក់​ស៊ី ជិះ​ទៅ​កំពង់សោម ដេក​នៅផ្ទះ​សំណាក់​ដើម​ស្វាយ​ជិត​ផ្សា​រលើ​ ។

ចំពោះ​គ្រឿងមាស​ ដែល​ប្លន់​បាន​ គឺ​គេ​ចែក​គ្នា​ម្នាក់​ពាក់កណ្តាល ​និង​​យក​​ទៅ​លក់​​បាន​លុយ​៣,០០០​ដុល្លារ​ យក​លុយ​ដើរ​ស៊ី​ចាយ​ នៅ​កំពង់សោម ​រហូត​អស់ពី​ខ្លួន​ ។  ​ក្រោយ​ៗ​មក​ទៀត បាន​ចេញ​បាញ់​ប្លន់​ម៉ូតូ​ នៅ​ស្រុក​សំរោង​ទង បណ្តាល​ឱ្យ​​ជន​រង​គ្រោះ​រង​របួស ​យក​បាន​ម៉ូតូ​សេ​១២៥​មួយ​គ្រឿងយក​ទៅ​លក់ទៀត​ ។ ​​លើក​ចុង​ក្រោយ​ នាំ​គ្នា​មកភ្ជង់​​ប្លន់​សេ​១២៥ ​បាន​មួយគ្រឿងទៀត ​នៅ​ភ្នំស្រួច ​ក៏​ត្រូវ​​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​ ខណៈ​ពេល​គេ​កំពុង​ជិះ​មូ​តូ​រត់គេច​ខ្លួន​ ។​ ​