ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លាស់​ប្ដូរ​វិធី​គិត​របស់​អ្នក​តាម​ទស្សនៈ «​ខ្ញុំ​ធ្វើ​បាន​»

7 ឆ្នាំ មុន

រវាង​អ្នក​ទទួល​បាន​ជោគជ័យ និង​អ្នកមាន​ត្រឹមតែ​ក្តី​សុបិន​ជាមួយ​ការ​គិត​សើ​ៗ តើ​អ្វី​ជា​ភាព​ខុស​គ្នា​ពិតប្រាកដ ? ហើយ​ចុះ​វិធី​គិត ឬ​ទស្សនៈ​យ៉ាងណា​វិញ ?

បុគ្គល​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​តែង​មាន​ទស្សនៈ​ថា

រវាង​អ្នក​ទទួល​បាន​ជោគជ័យ និង​អ្នកមាន​ត្រឹមតែ​ក្តី​សុបិន​ជាមួយ​ការ​គិត​សើ​ៗ តើ​អ្វី​ជា​ភាព​ខុស​គ្នា​ពិតប្រាកដ ? ហើយ​ចុះ​វិធី​គិត ឬ​ទស្សនៈ​យ៉ាងណា​វិញ ?

បុគ្គល​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​តែង​មាន​ទស្សនៈ​ថា «​ខ្ញុំ​ធ្វើ​បាន​» ខណៈ​ក្រុម​បុគ្គល​មាន​តែ​ក្តី​សុបិន គ្មាន​ទស្សនៈ​បែប​នេះ​ទេ ។ អ្នកមាន​ទស្សនៈ «​ខ្ញុំ​ធ្វើ​បាន​» គឺ​មិន​រុញ​រា​នឹង​ឧបសគ្គ​ផ្សេង​ៗ​ឡើយ ទោះជា​ផ្លូវ​ទៅ​រក​ភាព​ជោគជ័យ​លំបាក​យ៉ាងណា​ក្តី ក៏​ពួក​គេ​ព្យាយាម​ដើម្បី​ឆ្លងកាត់​ឲ្យ​ផុត​ទៅ​បាន​ដែរ ។ ខាងក្រោម​នេះ ជា​១០​វិធីសាស្ត្រ​ដើម្បី​កែតម្រូវ​វិធី​គិត​តាម​ទស្សនៈ «​ខ្ញុំ​ធ្វើ​បាន​» ៖

១-​កុំ​ព្រម​ចុះចាញ់​អ្វី​ងាយ​ៗ ៖
បុគ្គល​មាន​ទស្សនៈ «​ខ្ញុំ​ធ្វើ​បាន​» តែង​មាន​ផ្លូវ​ចេញ​ដ៏​ល្អ​សម្រាប់​គ្រប់​បញ្ហា​ជា​និច្ច ក្នុង​ខណៈ​មនុស្ស​ខ្លះ​មិន​គិត​ចង់​ឈាន​ជើង​ចេញ​ទៅ​ជួបនឹង​បញ្ហា​ដដែល​ៗ ។
ក្រៅពី​មនុស្ស​ធម្មតា​ហើយ អ្នកដឹកនាំ​ទាំងឡាយ​ដែល​មាន​ទស្សនៈ «​ខ្ញុំ​ធ្វើ​បាន​» តែងតែ​យកឈ្នះ​ឧបសគ្គ មិន​ថា​តូច​ឬ​ធំ​បាន​ដោយ​កម្លាំង​របស់​ខ្លួន ។

២-​ឈប់​កំសាក ៖
បុគ្គល​ជំពូក​នេះ​មិនមែន​ជា​អ្នកខ្លាច ឬ​កំសាក​ទេ ។ ពួក​គេ​គិត​ជា​និច្ច​ថា នឹង​ធ្វើ​បាន បើសិនជា​ដឹង​ថា អ្វី​គឺជា​ផ្លូវ​ចេញ​សម្រាប់​បញ្ហា ពួក​គេ​នឹង​មិន​រង់ចាំ​យូរ​ឡើយ ហើយ​អនុវត្ត​ភ្លាម​ៗ ។ នេះ​ជា​ចំណុច​មាន​ប្រៀប​ដែល​ធ្វើ​ឲ្យ​ពួក​គេ​អាច​យកឈ្នះ​ឧបសគ្គ​ទាំងឡាយ ។

៣-​ឈប់​ត្អូញត្អែរ ៖
មនុស្ស​ប្រភេទ​នេះ​មិនមែន​ជា​អ្នក​ត្អូញត្អែរ​ទេ ព្រោះ​ពួក​គេ​ដឹង​ច្បាស់​ថា ការ​ត្អូញត្អែរ​គឺជា​រឿង​ដែល​គ្មាន​ប្រយោជន៍ ហើយ​ពួក​គេ​ពិតជា​មិន​យក​ពេល​មក​ធ្វើ​រឿង​បែប​នេះ​ឡើយ ព្រោះ​ពេលវេលា គឺ​សែន​មាន​តម្លៃ ។

«​ចូរ​ពេញចិត្ត​ជាមួយ​អ្វី​ដែល​អ្នកមាន និង​ឈប់​ត្អូញត្អែរ ព្រោះ​ក្រៅពី​នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​លំបាក​ចិត្ត នៅ​ខាតបង់​ពេលវេលា និង​ជា​រឿង​គ្មាន​ប្រយោជន៍​» ។ នេះ​បើ​តាម​អ្នកនិពន្ធ​ជនជាតិ​អា​មេ​រិ​ក លោក ZigZiglar ។

៤-​គិតដល់​ចិត្ត​អ្នក​ដទៃ ៖
បុគ្គល​មាន​ទស្សនៈ «​ខ្ញុំ​ធ្វើ​បាន​» តែង​គិត​ពី​ចិត្ត​អ្នក​នៅ​ក្បែរ​ខ្លួន​ជា​និច្ច ។ ដូច្នេះ ពួក​គេ​នឹង​ព្យាយាម​សម្លឹង​មើល​បញ្ហា​តាម​រយៈ​ទស្សនៈ​អ្នក​ដទៃ ដើម្បី​ឲ្យ​ការ​សម្រេចចិត្ត​ចេញ​មក​ជាទី​ពេញចិត្ត​ច្រើន​បំផុត ។

៥-​ស្វែងរក​កម្លាំងចិត្ត​ឲ្យ​ឃើញ ៖
បុគ្គល​ជំពូក​នេះ​មិន​ធ្លាប់​មាន​អារម្មណ៍​ធុញទ្រាន់​ជាមួយ​អ្វី​ដែល​ធ្វើ​ទេ ព្រោះ​ពួក​គេ​ដឹង​ច្បាស់​ថា គួរ​រក​កម្លាំងចិត្ត​ពី​ទីណា ។ ចាំ​ទុក​ថា បុគ្គល​សម្រេច​បាន​ជោគជ័យ​បំផុត មិនមែន​ជា​មនុស្ស​ដែល​ឆ្លាត​បំផុត មានទ្រព្យ​បំផុត ឬ​មាន​អំណាច​បំផុត​នោះ​ទេ ប៉ុន្តែ​ជា​មនុស្ស​ដែល​យល់​ច្បាស់​ថា ខ្លួន​គេ​ស្រឡាញ់​អ្វី​ដែល​កំពុង​ធ្វើ ។

៦-​ធ្វើ​ឲ្យ​បាន​លើស​ការ​តាំងចិត្ត ៖
អ្នក​ប្រកាន់​ទស្សនៈ «​ខ្ញុំ​ធ្វើ​បាន​» តែង​ធ្វើ​អ្វី​ដូច​ការ​គិត​ទុក ព្រោះ​ពួក​គេ​សង្ឃឹមលើ​លទ្ធផល​ដែល​បាន​ពី​ខ្លួនឯង​ខ្ពស់​ជាង​អ្នក​ដទៃ​ជា​និច្ច ។ ដូច្នេះ ពួក​គេ​នឹង​មិន​បញ្ឈប់​ការ​ព្យាយាម​ឡើយ ប្រសិនបើ​មិន​ទាន់​ធ្វើ​បាន​សព្វគ្រប់​ទេ​នោះ ។

៧-​កុំ​រង់ចាំ ៖
ក្នុង​ខណៈ​អ្នក​ដទៃ​រវល់​តែ​ខ្លាច និង​រង់ចាំ​ឱកាស បុគ្គល​មាន​ទស្សនៈ «​ខ្ញុំ​ធ្វើ​បាន​» បែរជា​ចាប់ផ្តើម​អនុវត្ត​ភ្លាម​ៗ ដោយសារ​ពួក​គេ​យល់​ច្បាស់​ថា ពេលវេលា​ដែល​សម​ស្រប​បំផុត​នោះ គ្មាន​ពិតប្រាកដ​ទេ ។ ហេតុនេះ ពួក​គេ​ព្យាយាម​យ៉ាង​ពេញលេញ​ដើម្បី​ទៅ​ដល់​គោលដៅ និង​ភាព​ជោគជ័យ​ដែល​កំណត់​ទុក​ឲ្យ​បាន​ល្អ​បំផុត​។ ចុះ​អ្នក​វិញ​…​នៅ​រង់ចាំ​អី​ទៀត ?

៨-​ទទួលយក​ការ​ផ្លាស់​ប្តូរ ៖
បុគ្គល​មាន​ទស្សនៈ «​ខ្ញុំ​ធ្វើ​បាន​» តែង​កែតម្រូវ​តាម​កាលៈទេសៈ​ចំពោះ​ស្ថានការណ៍​ថ្មី​ៗ​ដែល​ចូល​មក ទោះជា​ជួប​រឿងរ៉ាវ​ដែល​មិន​បាន​គិត​ទុក​ក៏​ដោយ ពួក​គេ​ក៏​អាច​ឆ្លង​វា​ផុត​បាន ព្រោះ​ពួក​គេ​សម្លឹង​ពិភពលោក​ទៅ​ក្នុង​ផ្លូវ​ល្អ និង​បើក​ចិត្ត​ទទួលយក​ការ​ផ្លាស់​ប្តូរ​ជា​និច្ច ។

៩-​សម្រេច​បាន​គោលដៅ​កំណត់​ទុក ៖
សម្រាប់​អ្នកមាន​ទស្សនៈ​ដូច​ខាងលើ គឺ​មិន​ត្រឹមតែ​កំណត់​គោលដៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​សម្រេច​ផង​ដែរ ហើយ​ចាប់ផ្តើម​អនុវត្ត​រហូត​ដល់​ទទួល​បាន​ជោគជ័យ​ដោយ​ខ្លួន​គេ​ផ្ទាល់ និង​មិន​ចាំបាច់​មាន​អ្នក​ណា​មក​ចង្អុល​ណែនាំ​ឡើយ ។

១០-​សង្ឃឹមទុក​លើ​អ្វី​ដែល​ព្យាយាម ៖
បើ​អ្នក​ព្យាយាម​យ៉ាង​ពេញលេញ​ដើម្បី​ក្លាយជា​បុគ្គល​មាន​ទស្សនៈ «​ខ្ញុំ​ធ្វើ​បាន​» ចូរ​សង្ឃឹម​នូវ​អ្វី​ដែល​នឹង​ទទួល​ត្រឡប់​មក​វិញ ព្រោះ​ការ​ខំ​តាំងចិត្ត​បូក​នឹង​ការ​សង្ឃឹមទុក​លើ​រឿង​នោះ គឺជា​កម្លាំង​សំខាន់​បំផុត មិន​ថា​អ្វី​ក៏​ដោយ អ្នក​ក៏​អាច​ធ្វើ​បាន​សម្រេច​ជា​និច្ច និង​ក្លាយជា​មនុស្ស​មាន​ទស្សនៈ «​ខ្ញុំ​ធ្វើ​បាន​» ដោយ​មិនដឹង​ខ្លួន ៕