ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល! ឡាន​ដឹកដីហ៊ាន​ទៀត​ទេ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​​ឱ្យ​ដឹង​ថា កម្លាំង​អាជ្ញាធរ​ជា​ច្រើន​នាក់ ដែល​ដឹកនាំ​ដោយ​លោក​ប៉ិល កុសល អភិបាល​ខណ្ឌ​​, លោក​ជុំ សា​រ៉ា​យ ចៅសង្កាត់ ព្រមទាំង​មាន​លោក​ប្រធាន​សាធារណៈការ និង​មាន​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ និង​គ្រឿងចក្រ ចុះ​ទៅ​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​​ឱ្យ​ដឹង​ថា កម្លាំង​អាជ្ញាធរ​ជា​ច្រើន​នាក់ ដែល​ដឹកនាំ​ដោយ​លោក​ប៉ិល កុសល អភិបាល​ខណ្ឌ​​, លោក​ជុំ សា​រ៉ា​យ ចៅសង្កាត់ ព្រមទាំង​មាន​លោក​ប្រធាន​សាធារណៈការ និង​មាន​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ និង​គ្រឿងចក្រ ចុះ​ទៅ​ធ្វើការ​រៀប​ចំ និង​បាញ់ទឹក​សម្អាត​តាម​ដង​ផ្លូវ​សម្តេច​ជា ស៊ី​ម នា​ព្រឹក​ថ្ងៃ​ទី​២៧ មីនា នេះ ស្ថិត​ក្នុងភូមិ​ច្រែស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដើម្បី​ឱ្យ​មាន​សោភ័ណ​ភាព​​ឡើង​​វិញ ។

ការ​ធ្វើ​បែប​នេះ គឺ​ដោយសារ​តែ​ផ្លូវ​ខាងលើ ត្រូវ​បាន​រថយន្ត​ធុន​ធំ​ៗ​​​ដឹក​ខ្សាច់​​ធ្លាក់រាយ​ និងកក​​ពេញ​ផ្លូវ  ដែល​ធ្វើ​ឱ្យ​មានការ​លំបាក​ដល់​​ប្រជាពលរដ្ឋធ្វើដំណើរ ​នឹងអាច​​បង្ក​ទៅ​ជា​គ្រោះថ្នាក់​ដោយ​យថាហេតុ​ណាមួយ​​ផង​ដែរ ។ អាជ្ញាធរ​បាន​ប្រើ​គ្រឿងចក្រ​ទៅ​​កាយ​ដីពំនូកនោះចេញ ​និង​​បាញ់​ទឹក​សម្អាត​​ ។

មានការលើកឡើងថា បន្ទាប់​ពីអាជ្ញាធរ​​ចុះ​រៀបចំ​សម្អាត​បែប​នេះ​ហើយ ចាំមើលមាន​រថយន្ត​ណា ​ដែល​ហ៊ាន​បំផ្លាញ​ផ្លូវ​ទៀត ហើយ​អាជ្ញាធរ​​នឹង​វិធានការ​បែប​ណា​ដែរ?