ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាកសព​របស់​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​មាន​សភាព​ហើម​ស្អុយរលួយ និង​មើល​មុខ​ពុំ​យល់​ទំនងជា​បាន​ស្លា.ប់​ជា​ច្រើន​ថ្ងៃ​ទៅ​ហើយ​នោះ

រាជធានី​ភ្នំពេញ ៖ សាកសព​របស់​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​មាន​សភាព​ហើម​ស្អុយរលួយ និង​មើល​មុខ​ពុំ​យល់​ទំនងជា​បាន​ស្លាប់​ជា​ច្រើន​ថ្ងៃ​ទៅ​ហើយ​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​មក​ទើរ​មាត់ច្រាំង​ទន្លេ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ខណ្ឌចំការមន​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មាន​ច្រាំង​ទន្លេបាសាក់ ខាងក្រោយ​ក្រុមហ៊ុន​សំណង់ ព្រី​ន​ស៍​ផ្លា​ហ្សា ទីតាំង​គ្មាន​លេខ ផ្លូវ​ព្រះ​នរោត្តម ក្រុម​៦៤ ភូមិ​១០ ក្នុង​សង្កាត់​ទ​ន្ល​បា​សាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា សព​ស្ត្រី​រង​គ្រោះ​មាន​ស្លៀកពាក់​សម្លៀក​បំពាក់ អាវប៉ាក់​ពណ៌​ស ដៃ​វែង សំពត់​ពណ៌​ខ្មៅ ហើយ​ក៏​មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ថា មាន​អាយុ ឬ​ស្គាល់​មុខ​មុខមាត់​យ៉ាងណា​នោះ​ឡើយ ដោយសារ​តែ​សាកសព​មាន​សភាព​ហើម​ស្អុយ និង​រលួយ​មើល​មុខ​លែង​យល់​ទៅ​ហើយ​នោះ​។ មុន​ពេល​កើតហេតុ បុរស​ម្នាក់​ឈ្មោះ ណា​ក់ រតនា អាយុ​២៥​ឆ្នាំ ជា​កម្មករ​បម្រើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​សំណង់​ខាងលើ បាន​ឈរ​នៅ​មាត់ច្រាំង​ទន្លេ​ចាំ​រក​ទិញ​ត្រី​ធ្វើ​ម្ហូប ពេល​នោះ​ក៏​មាន​ទូក​របស់​ប្រជា​នេសាទ​ខ្មែរឥស្លាម​មួយ​គ្រឿង​បើក​ឆ្លងកាត់​កាត់ ហើយ​ក៏​បាន​ស្រែកហៅ ដើម្បី​សួរនាំ​រក​ទិញ​ត្រី​យក​ទៅ​ស្ល​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ទូក​នេសាទ​មួយ​គ្រឿង​នោះ​អុំ​ចូល​មក​រក​ចំណត​ចូល​ចត ដើម្បី​លក់​ត្រី​ឲ្យ​បុរស​ម្នាក់​នោះ​ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​សាកសព​មួយ​ទើរ​នៅ​លើ​មាត់ច្រាំង និង​ស្រែក​ប្រាប់​ឲ្យ​ជួយ​ចុះ​មក​មើល​។ ពេល​ដែល​ប្រជា​នេសាទ​ខ្មែរឥស្លាម​បាន​ប្រាប់ និង​បានឃើញ​មាន​សាកសព​មួយ​នៅ​លើ​ច្រាំង​ទន្លេ​នោះ បុរស​ជា​កម្មករ​សំណង់​រូប​នោះ ក៏​បាន​រាយការណ៍​ទៅ​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​បានដឹង​ពី​រឿង​នេះ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង​។ 

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដោយ​បាន​ស្រង់​យក​សាកសព​នោះ​មក​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​បានឃើញ​ថា សាកសព​របស់​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​តែ​ការ​លង់ទឹក និង​ច្រើន​ថ្ងៃ​មក​ហើយ និង​ក៏​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ហើយ​ក៏​បាន​បញ្ជូន​យក​ទៅ​តម្កល់​ទុក​វត្ត​ចាក់​អង្រែ​ក្រោម ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕