ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ស្រោមដៃ Michael Jackson មួយ​លក់​បាន​ជាង​38​ម៉ឺន​ដុល្លារ !

7 ឆ្នាំ មុន

ស្រោមដៃ​មួយ​របស់​លោក​ម៉ៃ​ឃើ​ល ជេ​ក​សុ​ន​(Michael Jackson) តារាចំរៀង​ប៉ុប​ដ៏​ល្បីឈ្មោះ​ដែល​បាន​ទទួលមរណភាព​ហើយ​នោះ​ត្រូវ​បាន​គេ​លក់

ស្រោមដៃ​មួយ​របស់​លោក​ម៉ៃ​ឃើ​ល ជេ​ក​សុ​ន​(Michael Jackson) តារាចំរៀង​ប៉ុប​ដ៏​ល្បីឈ្មោះ​ដែល​បាន​ទទួលមរណភាព​ហើយ​នោះ​ត្រូវ​បាន​គេ​លក់​ទៅ​ឱ្យ​អ្នកទិញ​មិន​ស្គាល់​អត្ដសញ្ញាណ​ម្នាក់​ក្នុង​តំលៃ​380.683​ដុល្លារ​អា​មេ​រិ​ក ។ ស្រោមដៃ​ដែល​លក់​បាន​តំលៃ​ថ្លៃ​បំផុត​នេះ វា​ជា​ស្រោមដៃ​របស់​លោក​ជេ​ក​សុ​ន ប្រើ​នៅ​ពេល​លោក​ចូលរួម​ក្នុង​កម្មវិធី​ប្រគំ​តន្ដ្រី​មួយ​នៅ​ឆ្នាំ​1983 ។ ស្រោមដៃ​នេះ​ត្រូវ​បាន​ដាក់​លក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ដាក់​លក់​វត្ថុ​មាន​តំលៃ​ថ្លៃ​ៗ​បំផុត​នៅ​ទីក្រុង​ញូ​វ​យ៉​ក​សហរដ្ឋអាមេរិក ។

លោក​ម៉ៃ​ឃើ​ល ជេ​ក​សុ​ន តារាចំរៀង​ប៉ុប​ដ៏​ល្បីឈ្មោះ​បាន​ទទួលមរណភាព​ក្នុង​អាយុ​50​ឆ្នាំ ។ ក្រោយ​ពី​លោក​ទទួលមរណភាព​របស់របរ​ប្រើប្រាស់​របស់​លោក​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​ដាក់​លក់​បាន​តំលៃ​ថ្លៃ​ៗ​បំផុត ដូច​ជា​ស្រោមដៃ របស់​លោក​មួយ​ចំនួន​លក់​បាន​តំលៃ​រាប់​សិប​ម៉ឺន​ដុល្លារ ធ្វើ​ឱ្យ​លោក​ជាប់​ចំណាត់ថ្នាក់​ជា​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ​នៅ​តែ​រក​ប្រាក់​បាន​ច្រើន​បំផុត ៕