ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​សែន​សុខ បង្ហាញមុខ​ជនសង្ស័យ​លួច​ប្រដា​ប់​អាវុធ​២​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​លួច​កាច់ក​ម៉ូតូ ប្រដាប់​អាវុធ​ត្រូវ​បាន​លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​លួច​កាច់ក​ម៉ូតូ ប្រដាប់​អាវុធ​ត្រូវ​បាន​លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បង្ហាញ​មុខជា​សារ​ធា​រណៈ​កាលពី​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមីនា​ឆ្នាំ ២០១៧ រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ចាត់​តាម​ច្បាប់​។ ជនសង្ស័យ​ដែល​បង្ហាញមុខ ១.​ឈ្មោះ អៀង សុធី ហៅ​ពៅ  ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​តាម​ផ្ទះសំណាក់​មានស្រុក​កំណើត​នៅ​ភូមិ​កំពង់​រាំង ឃុំ​កំពង់​រាំង ស្រុក​រលៀប្អៀរ ខេត្ត​កំពង់​ឆ្នាំ ២.​ឈ្មោះ ណោ សុផល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ កាន់​កាត​កាសែត​ពន្លឺ​ជាតិ​មានស្រុក​កំណើត​ភូមិ​អំពិល​តា​ពក ឃុំ​អំពិល​តា​ពក  ស្រុក​អូ​រាំង​ឪ ខេត្តកំពង់ចាម​។

លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ  បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ល្បាត​ខ្លួន បាន​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ នៅ​ផ្លូវ​២០១១ ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ដោយ​ដកហូត​បាន​កាំភ្លើងខ្លី ម៉ាក​កា​៥៩ មួយ​គ្រឿង និង​ម៉ូតូ​ម៉ាក​ហុង​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១១ ពាក់​ស្លាក​លេខ តាកែវ 1J-9103 (​ក្លែងក្លាយ​) មួយ​គ្រឿង ដែល​ជា​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​បាន​។

លោក​អធិការ ខណ្ឌ​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មុខសញ្ញា​លួច​ប្រដាប់​អាវុធ យ៉ាង​សកម្មភាព​តាម​ចម្លើយ​សារភាព​កន្លង មក​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ចំនួន​០៤​លើក​។ លើក​ទី​១ នៅ​បុរី​ញូ​វ​ថោ​ន ក្នុង​សង្កាត់​ចោម​ចៅ ,​លើក​ទី​២​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​ម្តុំ​សង្កាត់​កំ​បូល និង​លើក​ទី​៣ នៅ​ក្រោយ​វត្ត​ស្លែង​ខណ្ឌដង្កោ សុទ្ធតែ​បាន​សម្រេច​ទាំងអស់​និង​លើក​ទី​៤​ធ្វើ​សកម្មភាព​លួច​នៅ​សង្កាត់​ក្រាំងធ្នង់ ពេល​ចេញ​មក​វិញ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បាន និង​ដកហូត​បាន​កាំភ្លើងខ្លី​តែ​ម្តង​។

បន្ទាប់​ពី​ឃាត់ខ្លួន​នគរបាល​ក៏​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​កាំភ្លើងខ្លី ពុំ​បាន​រក​ឃើញ​មាន​បទល្មើស​ផ្សេង​ទៀត​ឡើយ គឺ​គ្រាប់​តែ​កាន់កាប់​អាវុធ​គ្មាន​កា​អនុញ្ញាត​ច្បាប់ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​តែ​ប៉ុណ្ណោះ​។ ដើម្បី​លើកទឹកចិត្ត​ដល់​កងកម្លាំង​លោក ប៉ឹ​ល កុសល អភិបាល​ខណ្ឌ​សែន​សុខ​បាន​ជួយ​ឧ​ប​ត្ថ​ម​ប្រាក់​ចំនួន​១​លាន​រៀល​ផង​ដែរ​៕