ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពី​បទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀ.ន

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ត្រពាំង​ប្រាសាទ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​២​នាក់ ដោយ​ចោទ​ពី​បទ​ចែកចាយ

ខេត្តឧត្តរមានជ័យ ៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ត្រពាំង​ប្រាសាទ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​២​នាក់ ដោយ​ចោទ​ពី​បទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ មីនា ២០១៧​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។ ជនសង្ស័យ​ឈ្មោះ ជួន សុខ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នឹង​ម្នាក់​ទៀត​ឈ្មោះ នួន វុ​ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទាំង​២​នាក់​នេះ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

នគរបាល​អធិការ​ស្រុក​ត្រពាំង​ប្រសាទ​បានឱ្យ​ដឹង​ថា មុន​ពេលធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ ដោយ​បាន​ទទួល​នៅ​ព័ត៌មាន​រាយការណ៍​ពី​បណ្តាញ​មក​ថា ជនសង្ស័យ​កំពុងធ្វើការ​ចែកចាយ និង​ប្រើប្រាស់ ខណៈនោះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ភ្លាម​ៗ ឃាត់ខ្លួន​នាំ​មក​អធិការ​ដើម្បី​ធ្វើការ​សាកសួរ​។ នគរបាល​ដដែល​បាន​បន្ត​ថា យោង​តាម​ការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចែកចាយ និង​បាន​ប្រើប្រាស់​ពិតប្រាកដ​មែន​។

យោង​តាម​ចម្លើយ​រួម​ទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​(lCE) ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង​ខូច លុយ​ខ្មែរ​ចំនួន​៧,000​រៀល សម្ភារ​សម្រាប់​ជក់​មួយ​ចំនួន​ទៀត សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​។ គួ​រំលឹក​ថា ការ​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​របស់​កងកម្លាំង​សមត្ថកិច្ច​ហាក់បីដូចជា​គ្មាន​ប្រសិទ្ធភាព ខណៈ​ក្រុម​ក្មេង​ទំនើង​ដែល​ប្រើប្រាស់​នូវ​សារៈធាតុ​ញៀន​នៅ​តែ​កើត​មាន​ដដែល និង​អ្នក​ចែកចាយ​នៅ​តែ​កើត​មាន​ដដែល​ពុំ​មានការ​ចុះ​ថយ​នោះ​ទេ​៕