ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកលី ច័ន្ទ​តុលា ទទួល​ការ​គាំទ្រ​ស្ទើរ​១០០%​លើ​តំណែង​ជា​ប្រធាន​គណៈមេធាវី​បន្ត​​អាណត្តិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២២ គណៈ​មេធា​វី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​​ធ្វើ​ពិធី​បើ​កម​ហាស​ន្និ​បាត​ប្រ​ចាំ​ឆ្នាំ​លើក​ទី​២៧​ និង​ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​គណៈ​មេ​ធាវី ដើម្បី​បន្ត​អាណត្តិ​ទី​១៤ (២០២២…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២២ គណៈ​មេធា​វី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​​ធ្វើ​ពិធី​បើ​កម​ហាស​ន្និ​បាត​ប្រ​ចាំ​ឆ្នាំ​លើក​ទី​២៧​ និង​ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​គណៈ​មេ​ធាវី ដើម្បី​បន្ត​អាណត្តិ​ទី​១៤ (២០២២ ដល់​២០២៤) ពី​លោក លី ច័ន្ទ​តុលា ដែល​ជា​ប្រធាន​គណៈ​មេធាវី​បច្ចុប្បន្ន មហាសន្និបាត​របស់​គណៈមេធាវី បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខ​ស​រ៉េ​ស៊ី​ដង់ ភ្នំ​ពេ​ញ ដោយ​មាន​សមាជិក​​ ​សមាជិកា​ មេធាវី​ប្រមាណ២០៤៥ រូប​ចូលរួម ។

មហាសន្និបាត​គណៈមេធាវី​ប្រចាំឆ្នាំ​លើក​ទី​២៧ ស​ម្រាប់​អាណត្តិ​ទី​១៤នេះ មាន​មេធាវី​ឈរឈ្មោះ​ធ្វើ​ជា​«ប្រធាន​គណៈ​មេធាវី​»​តែ​ម្នាក់​គត់ គឺ​លោក លី ច័ន្ទ​តុលា ដែល​គ្មាន​គូប្រជែង (​មាន​ន័យ​ថា ដោយ​មើលឃើញ​សកម្មភាព​របស់​លោក លី ច័ន្ទ​តុលា ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣ ផុស​ផុល និង​ល្អ​ឥត​ខ្ចោះ​១​អាណត្តិ​២​ឆ្នាំ​កន្លង​មក ទើប​មិន​មាន​មេធាវី​ណា​ម្នាក់​ហ៊ាន​ឈរឈ្មោះ​ជា​បេ​ក​ជន ដើម្បី​ប្រកួតប្រជែង​យក​តំណែង​ប្រធាន​គណៈមេធាវី ពី​លោក លី ច័ន្ទ​តុលា នោះ​ឡើយ​) ។

ដូច្នោះ​ មហា​សន្និបាត​បាន​វិនិច្ឆ័យ ដោយ​មេធាវី​ចំនួន​១៦៤០​រូប បោះ​ឆ្នោត​ប្រគល់​សិទ្ធិ​ជូន​លោក លី ច័ន្ទ​តុលា ជា​ប្រធាន​គណៈមេធាវី បន្ត​២​ឆ្នាំ​ទៀត​ក្នុង​អាណត្តិ​ទី​១៤ ជាល​ទ្ទ​ផល​លោក លី ច័ន្ទ​តុលា ទទួល​បានការ​គាំទ្រ​២០១៦​សំឡេង ស្មើនឹង​៩៨.៥៨% ។

បន្ទាប់​ពី​មហាសន្និបាត​ដែល ចូលរួម បិទ​ដោយ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ គឺ​គណៈ​មេធាវី បាន​រៀបចំ កម្មវិធី​ជប់លៀង​អបអរសាទរ​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២៧ នា​រសៀល​ថ្ងៃ​ដដែល ក្រោម​អធិបតីភាព​លោក ហ៊ុន ម៉ា​ណែ​ត ។

សូម​រម្លឹក​ថា មេធាវី លី ច័ន្ទ​តុលា អត្តលេខ ៥៨១ កើត​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​១៩៧៨ លោក ក្លាយ​ជា​មេធាវី​ពេញ​សិទ្ធិ នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០៩  ។ លោក​មេធាវី លី ច័ន្ទ​តុលា ក៏​បាន បើក​ក្រុម​ហ៊ុន​មេធាវី អេស វី ភី S.V.P. LAW FIRM ។ លោក​មេធាវី លី ច័ន្ទ​តុលា បាន​ឈ្នះ​ការ​បោះ​ឆ្នោត  ក្នុង​មហាសន្និបាត បោះ ឆ្នោត ជ្រើសរើស ប្រធាន គណៈមេធាវី  អាណត្តិ ទី ១៣  កាលពី ថ្ងៃ ទី ១៦ ខែតុលា ឆ្នាំ ២០២០ បន្ត​ពី  លោក សួន វិសាល ប្រធាន គណៈ មេធាវី ផុត អាណត្តិ ។ កាល​ណោះ​មាន​បេក្ខជន​ប្រជែង តំណែង​ប្រធាន​គណៈមេធាវី ៥​រូប រួម​មាន ៖

១.​លោក មេធាវី លី ច័ន្ទ តុលា មក ពី ក្រុមហ៊ុន មេធាវី អេស វី ភី

២.​លោក មេធាវី កែ ត ឃី មក ពី ក្រុម មេធាវី ពន្លឺយុត្តិធម៌

៣.​លោក មេធាវី សំ សុខ គង់ មក ពី ក្រុម មេធាវី ប៊ី ប៊ី ស៊ី

៤.​លោក មេធាវី សូ សូ វាន និង៥.​លោក មេធាវី សេក សោ ភ័ ណ្ឌ មក ពី ការិយាល័យ  មេធាវី រ៉ៃ & ប៊ី ស៊ី នី ស  ។ ប៉ុន្តែ​លើក​នេះ​បេ​ក​ជន​ដែល​ឈរឈ្មោះ​ជា​ប្រធាន​គណៈមេធាវី គឺ​មាន​តែ​លោក លី ច័ន្ទ​តុលា ម្នាក់ឯង​ប៉ុណ្ណោះ ដោយ​គ្មាន​គូប្រកួត​ប្រជែង ។ ដែល​មេធាវី​ម្នាក់ មាន​អាណត្តិ​ក្លាយជា​ប្រធាន គណៈ​មេ ធា​វី  តាម​រយៈ​ការ​បោះ​ឆ្នោត​ក្នុង​មហាសន្និបាត​ត្រឹមតែ២​អាណត្តិ ដែល​ក្នុង​១​អាណត្តិ មាន​រយៈពេល​២​ឆ្នាំ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ