ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ការ​សារភាព​របស់​ក្រុម​ចោរប្លន់​នេះ​បានដឹង​ថា​សាហា.វ​ប៉ុណ្ណា

7 ឆ្នាំ មុន

ខេត្តកំពត ៖ មុខសញ្ញា​ចោរប្លន់​ដ៏​សកម្ម​ក្នុង​ខេត្ត​បី​មាន​ខេត្តកំពត កំពង់ស្ពឺ និង​ខេត្ត​កែប ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំងស្នងការដ្ឋាន​នគរបាល​ខេត្តកំពត និង​ខេត្តកំពង់ស្ពឺ

ខេត្តកំពត ៖ មុខសញ្ញា​ចោរប្លន់​ដ៏​សកម្ម​ក្នុង​ខេត្ត​បី​មាន​ខេត្តកំពត កំពង់ស្ពឺ និង​ខេត្ត​កែប ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំងស្នងការដ្ឋាន​នគរបាល​ខេត្តកំពត និង​ខេត្តកំពង់ស្ពឺស្រាវជ្រាវ​ចាប់ខ្លួន​បាន​ក្រុម​ចោរប្លន់​ដ៏​កក្រើក​នៅ​ខេត្តកំពត និង​ខេត្ត​កែប នា​ពេល​កន្លង​មក ។  ក្រោយ​ពី​សួរ​ចម្លើយ​ពេញ​មួយ​យប់​ចោរ​បាន​សារភាព​ថា ធ្លាប់​ប្លន់​៩​ដង បាញ់​សម្លាប់​ជន​រង​គ្រោះ និង​យក​អស់ទ្រព្យ​សម្បត្តិ​យ៉ាងច្រើន​នា​ពេល​កន្លង​មកនេះ ។

លោកស្នងការ​នគរបាល​ខេត្តកំពត​បាន​បញ្ជាក់​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៧ ថា ក្រោយ​ពី​សួរ​ចម្លើយ​ពេញ​មួយ​យប់​ក្រុម​ចោរប្លន់​នៅ​ខេត្តកំពត និង​ខេត្ត​កែប​ដែល​បង្ក្រាប​បាន​នៅ​ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ​២០១៧ បាន​សារភាព​ថា ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​បាន​៩​លើក​រួច​មក​ហើយ តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ចំពោះ​សកម្មភាព​ប្លន់​ទាំង​៩​លើក​ពួក​គេ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ធ្លាប់​បាញ់​សម្លាប់​ជន​រង​គ្រោះ និង​យក​ទ្រព្យសម្បត្តិ​បាន​យ៉ាងច្រើន​ទៀត​ផង​នា​ពេល​កន្លង​មក ។

លោកស្នងការ​បាន​ប្រាប់​យ៉ាង​លម្អិត​ថា លើក​ទី​១៖ នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៤ ប្លន់​ផ្ទះ​ឈ្មោះ អេ​ង សេង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​បុគ្គលិក​ពេទ្យ​៣១៧ តេ​ជោ​អភិវឌ្ឍន៍ និង​ប្រពន្ធ​ឈ្មោះ ទៀង សា​រិ​ន អាយុ​៥៥​ឆ្នាំ ជា​បុគ្គលិក​ពេទ្យ​៣១៧ នៅ​ភូមិ​តេ​ជោ ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ហើយ​បាន​កាប់​ជន​រង​គ្រោះ​ឈ្មោះ អេ​ង សេង​ជា​ប្តី ចំនួន​៩​ពូថៅ​បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្បែរ​ជញ្ជាំង​ក្រៅ​ផ្ទះ រីឯ​ឈ្មោះ​ទៀង សា​រិ​ន​ជា​ប្រ​ព​ន្ឋ​របួសធ្ងន់ ។ លើក​ទី​២ ៖ នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៥ ប្លន់​ផ្ទះ​អ្នក​ដូរ​លុយ​នៅ​ផ្សា​រលក ក្នុងភូមិ​លក ឃុំ​ប្ញ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ។ លើក​ទី​៣៖ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៥ ប្លន់​នៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ជន​រង​គ្រោះ ឈ្មោះ មុ​យ ឃិ អាយុ​៦៨​ឆ្នាំ នៅ​ចំណុច​លើ​ដី​ដែល​ធ្វើ​ផ្ទះ​ក្នុងភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ប៉ុន្តែ​ចុះ​ឈ្មោះ​ស្នាក់​នៅ​ភូមិ ព្រៃ​តា​កុយ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។ លើក​ទី​៤៖ នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប្លន់​ម៉ូតូ នៅ​តាម​ផ្លូវ​លេខ​៣ ខាងលិច​កំពត ក្បែរ​ព្រំប្រទល់​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ជន​រង​គ្រោះ​ឈ្មោះ វង្ស សៀ​ក ភេទ​ស្រី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​រលួស ឃុំ​បឹង​ទូក បាញ់​របួស​កំភួនដៃ​ឆ្វេង​ធ្លាយ (​ត្រូវ​គ្រាប់កាំភ្លើង​) និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ អ៊ិ​ន ក្រូច ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​រលួស ឃុំ​បឹង​ទូក របួស​ថ្ងាស និង​ក្បាល ដោយ​ត្រូវ​ក្រុម​គ្នា​គេ​កាប់ នឹង​ពូថៅ ។ លើក​ទី​៥៖ នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ប្លន់​សម្លាប់ នៅ​ភូមិ​អង្គ្រង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ជន​រង​គ្រោះ​ឈ្មោះ ភឹ​ម ខន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​ជន​ពិការ​ជើង ផ្ទះ​នៅ​ភូមិ​ធ្នង់ ឃុំ​ប្ញ​ស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច មាន​ដីស្រែ និង​ដី​ភូមិ នៅ​ភូមិ​អង្គ្រង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ដោយ​ជនល្មើស​វាយ និង​កាប់ បណ្ដាល​ស្លាប់​នៅ​នឹង​កន្លែង រីឯ​កូនស្រី​បាន​វាយ​របួសធ្ងន់ និង​ចង​ភ្ជាប់​ជាមួយ​ខ្មោច​ឪពុក ។ លើក​ទី​៦៖ នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ ប្លន់​ម៉ូតូ​របស់​ឈ្មោះ​លាង លេង​ប៉ុង​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ។ ​លើក​ទី​៧៖ នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៧ ប្លន់​យក​ម៉ូតូ​នៅ​ចំណុច​មុខ​មណ្ឌល​សុខភាព ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ក្នុងភូមិ​តេ​ជោ​អភិវឌ្ឍន៍ ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក បាន​បាញ់​ទៅ​លើ ជន​រង​គ្រោះ ឈ្មោះ ថោ​ង ប៊ុ​ន​ធិ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​កើតហេតុ ត្រូវ​គល់ភ្លៅ​ខាងស្ដាំ​រង​របួស​ ។ លើក​ទី​៨៖ នៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៧ ប្លន់​ម៉ូតូ​នៅ​ចំណុច​ផ្លូវលំ​គ្រួ​ស​ក្រហម​ចេញពី​ផ្លូវ​បេតុង រោងចក្រ ស៊ីម៉ងត៍ K-Cement ចំងាយ​ប្រហែល​៥០ម៉ែត្រ ស្ថិត​នៅ​ភូមិ​ក្រាំង​ដូង ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ដោយ​បាញ់​៣​គ្រាប់ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ ពៅ ដេ​វ៉ា ត្រូវ​ពោះ របួសធ្ងន់ និងលើក​ទី​៩៖ នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៧ ប្លន់​លើក​ចុង​ក្រោយ ប្លន់​នៅ​តាម​ផ្លូវលំ​ជាប់ជើង​ភ្នំ​ត្នោត ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង ឃុំ​តា​កែន ស្រុក​ឈូក ជន​រង​គ្រោះ​ឈ្មោះ រុំ រ៉ុ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ទួល ឃុំ​ល្បើក ស្រុក​ឈូក ដោយ​បាន​បាញ់​ជន​រង​គ្រោះ​១​គ្រាប់ របួស​ត្រគាក​ឆ្វេង​បៀម​គ្រាប់ ។

លោក​ឧត្តមសេនីយ៍ទោ​បញ្ជាក់​ថា ក្រោយ​ពី​បង្ក្រាប​បាន​កម្លាំង​ជំនាញ​ដកហូត​វត្ថុ​តាង​អាវុធ​ខ្លី K59 មួយ​ដើម បង់​១ និង​គ្រាប់​៩​គ្រាប់ ម៉ូតូ Honda Dream C125 ឆ្នាំ​២០០៩ មួយ​គ្រឿង ពាក់​ស្លាក់​លេខ​ភ្នំពេញ​1AK-4747  ដែល​លោក​ឧត្តមសេនីយ៍ទោ ឡឹ​ក វណ្ណៈ និង​លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួរ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​ចាប់​យក​វត្ថុ​តាង​ទាំងនេះ​បាន ។ រីឯ​ម៉ូតូ​ដែល​ប្លន់​នៅ​កំពង់ស្ពឺ​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៧​ម្សិលមិញ រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ៕