គ្រួសារមន្ត្រីនគបាលជាតិអំពាវនាវរកយុត្តិធម៌រឿងអាជ្ញាធររំលោភយកដីលក់(មានវីដេអូ)
ខេត្តស្វាយរៀង ៖ លោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេសរងការចោទប្រកាន់ថា បានឃប់ឃិតជាមួយលោកមេភូមិបត់ស្លឹករំលោភយកដីស្រែ
ខេត្តស្វាយរៀង ៖ លោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេសរងការចោទប្រកាន់ថា បានឃប់ឃិតជាមួយលោកមេភូមិបត់ស្លឹករំលោភយកដីស្រែ
ខេត្តស្វាយរៀង ៖ លោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេសរងការចោទប្រកាន់ថា បានឃប់ឃិតជាមួយលោកមេភូមិបត់ស្លឹករំលោភយកដីស្រែរបស់គ្រួសារមន្ត្រីនគបាលអគ្គស្នងការនគបាលជាតិប្រមាណជាង៣ហិកតាទៅលក់ឲ្យអ្នកដ៏ទៃដោយ អយុត្តិធម៌ ហើយក្រុមគ្រួសារជនរងគ្រោះបានអំពាវនាវសុំអន្តរាគមន៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីរកយុត្តិធម៌ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧នៅភូមិបត់ស្លឹក សង្កាត់ច្រកម្ទេស ក្រុងបាវិត ។
បើតាមលោក អ៊ុយ ឆើត ដែលជាមន្ត្រីនគបាលអង្គភាពតម្រួតបទបញ្ជាអគ្គស្នងការនគបាលជាតិបានឲ្យដឹងថា គាត់បានចូលបំរើការងារជាមន្ត្រីនគបាលតាំងពីឆ្នាំ១៩៨២មកម្ល៉េះ ហើយបានផ្ទេរមកបំពេញការងារនៅអង្គភាពតម្រួតបទបញ្ជាអគ្គស្នងការនគបាលជាតិនៅឆ្នាំ២០០៤រហូតបច្ចុប្បន្ន ។ ដោយមានជីវភាពក្រីក្រក៏បានរុករានដីស្រែមួយកន្លែងទំហំប្រមាណ៧ហិកតានៅចំណុចព្រៃយាយអ៊ុង ស្ថិតក្នុងភូមិបត់ស្លឹក ឃុំច្រកម្ទេសស្រុកស្វាយទាបចាប់តាំងពីឆ្នាំ១៩៨៩ដល់ឆ្នាំ១៩៩១ ដើម្បីបង្កបង្កើនផលផ្គត់ផ្គង់ជីវភាពគ្រួសារ និងបានធ្វើពាក្យកាន់កាប់ប្រើប្រាស់ដីធ្លីពីអាជ្ញាធរភូមិ-ឃុំ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៩១ ហើយអាជ្ញាធរក៏បានចុះហត្ថលេខាលើលិខិតកាន់កាប់ប្រើប្រាស់ដីធ្លីទៀតផង ។ ក៏ប៉ុន្តែក្នុងពាក្យកាន់កាប់បានដាក់ស្មានមិនបានចុះវាស់វែងទេ គឺដាក់ទំហំ៣ហិកតាកន្លះដែលមានព្រំប្រទល់ខាងជើងទល់នឹងប្រឡាយ ខាងត្បូងទល់នឹងដីស្រែបងខ្ចៅ និងសុខ គង់ ខាងកើតទល់នឹងដីស្រែ ស៊ឹម កែវ ខាងលិចទល់នឹង មាស នូវ ។
ជនរងគ្រោះបន្តទៀតថា ដោយរូបគាត់ផ្លាស់ប្តូរទៅបម្រើការងារនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០០៤នោះគឺពុំសូវបានច្បាប់មកលេងផ្ទះទេគឺជាប់រវល់ការងារក្នុងមួយឆ្នាំមានច្បាប់មកលេងផ្ទះតែ២ដងប៉ុណ្ណោះឆ្នាំខ្លះស្ទើតែគ្មានពេលមកលេងផ្ទះផងបើនឹកប្រពន្ធកូនគឺហៅឲ្យប្រពន្ធនាំកូនមកលេងដល់អង្គភាពតែម្តង ។ ជនរងគ្រោះបន្តទៀតថា ដោយគ្មានពេលទៅផ្ទះ និងមើលថែដីធ្លីនេះហើយទើបលោក សុខ ឆេង មេភូមិបត់ស្លឹកឃប់ឃិតគ្នាជាមួយលោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេសរំលោភយកដីស្រែរបស់គាត់លក់ ហើយសំអាងថា ដីនេះជាដីរបស់រដ្ឋដោយក្នុងប្លង់មានទំហំតែ៣ហិកតាកន្លះប៉ុណ្ណោះ ដូច្នេះដីនៅសល់ក្រៅប្លង់នៃពាក្យសុំកាន់កាប់ប្រមាណជាង៣ហិកតាគឺជាដីរបស់រដ្ឋ ទើបដកហូតរំលោភយកទៅលក់ឲ្យទៅឈ្មោះ សាំង សាធ រស់នៅភូមិបត់ស្លឹកនោះដែរហើយលោកមេភូមិ និងលោកចៅសង្កាត់បានដាក់ឈ្មោះព្រំប្រទល់ថ្មីក្នុងនោះគឺបានលួចលក់ បែកខាងកើតមួយហិកតា និងបែកខាងត្បូងជាង២ហិកតាផងដែរ ។ ដូច្នេះដីរបស់គាត់ដែលខំកាប់ស្ការព្រៃ និងសេសសល់ពីគេ ទីបំផុតដល់ពេលដីមានតម្លៃលោកមេភូមិ និងលោកចៅសង្កាត់លួចលក់ឱ្យទៅឈ្មួញដោយសំអាងថា ជាដីរបស់រដ្ឋដូច្នេះសោះ ។
លោកបន្តទៀតថា គាត់បានដឹងនេះដោយសាររូបគាត់បានច្បាប់ទៅលេងផ្ទះហើយត្រូវពេលមន្ត្រីសុរិយោដី និងអាជ្ញាធរចុះវាស់វែងដីធ្លីធ្វើវិញ្ញាប័នបត្រជាលក្ខណៈប្រព័ន្ធកាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ ទើបដឹងហើយប្រពន្ធរបស់គាត់បានដាក់ពាក្យបណ្តឹងតវ៉ាដល់គណៈកម្មការសុរិយោដីដែលចុះវាស់វែងដីធ្លីនោះដែរ ក៏ប៉ុន្តែគ្មានអ្នកណាម្នាក់យកភ្នែកមើលពាក្យបណ្តឹងរបស់ប្រពន្ធគាត់ទេ ព្រមទាំងអាជ្ញាធរសង្កាត់ និងក្រុងបាវិត ទើបរូបគាត់ និងប្រពន្ធកូនអំពាវនាវសុំក្តីមេត្តាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ ៕
ចែករំលែកព័តមាននេះ