ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​បាន​ធ្វើ​សកម្មភាព​ផង​ស្រាប់តែ​សមត្ថកិច្ច​វាយ​ខ្នោះ​បាត់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​កាច់​សោរ​.​ក​ម៉ូតូ និង​គាស់​ផ្ទះ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​កាច់​សោរ​.​ក​ម៉ូតូ និង​គាស់​ផ្ទះ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ភ្ជង់​ចាប់​វាយ​ខ្មោះ​ឱ្យ​ដេក​នៅ​លើ​ទ្រូងផ្លូវ ខណៈ​ពេល​ដែល​ជនសង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដើរ​ធ្វើ​សកម្មភាព​ពេល​យប់ ។​ ការ​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣ ខែ​មិ​នា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្បាលស្ពាន​ជ្រោយចង្វារ ក្នុងភូមិ​ទី​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

នៅ​ពេល​ឃាត់ខ្លួន​នគរបាល​បាន​ដកហូត​បាន​សម្ភារៈ​សម្រាប់​ធ្វើ​សកម្មភាព​គាស់​ផ្ទះ ដែក  ឆ្កឹះ និង​ដែក​កាច់​សោរ​ម៉ូតូ​មួយ​ចំនួន ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១-​ឈ្មោះ វិញ វិ​រៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​ភូមិ​អូរ​អ៊ំ​លូ​ង ឃុំ​ប្រ​ទង ស្រុង​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម និង​ទី​២-​ឈ្មោះ ឃុំ សាក់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។

តាម​នគរបាល​បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ​បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​សង្កាត់​ជ្រោយចង្វារ ត្រង់​ចំណុច​ក្បាលជ្រោយ​ក្បែរ  សណ្ឋាគារ​សុខា​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា​ពណ៌​ខ្មៅ​កញ្ចាស់​មួយ​គ្រឿង ដោយ​មានការ​សង្ស័យ​កម្លាំង​នគរបាល​ក៏​បាន​ហៅ​ឱ្យ​ឈប់​ធ្វើការ​ឆែកឆេរ ក៏​បាន​ប្រទះ​ឃើញ​សម្ភារៈ​សម្រាប់​លួច និង​គាស់​ផ្ទះ​ក៏​ភ្ជង់​ចាប់​វាយ​ខ្នោះ​ឱ្យ​ដេក​នៅ​ម្តុំ ហើយ​រាយការណ៍​មក​កម្លាំង​នគរបាល​ឱ្យ​ជួយ​អន្តរាគមន៍ និង​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​សាកសួរ ។ នៅ​ចំពោះ​មុខ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ចេញ​ធ្វើ​សកម្មភាព​ដើរ​លួច​តែ​មិន​ទាន់​លួច​បាន​ផង​ត្រូវ​ក៏​ប្រទះ​នឹង​កម្លាំង​នគរបាល​ឃាត់ខ្លួន​តែ​ម្តង ៕